ក្រុម​ក្មេង​ថៃ ដែល​ត្រូវបាន​សង្គ្រោះ​ពី​ល្អាង​ភ្នំ កោ​សក់​បួស​ជា​សង្ឃ​ដើម្បី​អរគុណ​ការវិល​ត្រឡប់មកវិញ​ដោយ​សុវត្ថិភាព​

1052
ចែករម្លែក

ក្មេង១១នាក់ក្នុងចំណោមក្មេង១២ដែលត្រូវបានជួយសង្គ្រោះពីរូងភ្នំថៃដែលលិចទឹក ដែលបានធ្វើឱ្យមានការចាប់អារម្មណ៍នៅទូទាំងពិភពលោកនោះ បានកោសក់បួស ជាស ង្ឃ ពុទ្ធសាសនា ជាលើកដំបូងក្នុងជីវិតរបស់ពួកគេកាលពីថ្ងៃអង្គារទី២៤កក្កដាដើម្បីអរគុណការវិលត្រឡប់មកវិញដោយសុវត្ថិភាពរបស់ពួកគេ។

ក្មេងម្នាក់ក្នុងចំណោមក្មេង១២នាក់នេះ មិនបានបួសជាសង្ឃទេ ដោយសារគាត់មិនមែនជាពុទ្ធសាសនិក។

ក្រុមកេ្មងបាល់ទាត់ Wild Boarsនេះ និងគ្រូបង្វឹករបស់ពួកគេ បានកោសក់ដើម្បីត្រៀមខ្លួនរស់នៅជាសង្ឃរយៈពេល៩ថ្ងៃនៅក្នុងវត្តមួយ ដើម្បីជាការអគុណនិងដឹងគុណដល់ លោក Saman Kunanអ្នកមុជទឹកសង្គ្រោះថៃ ដែលបានស្លាប់ នៅពេលដែលជួយសង្គ្រោះពួកគេ និងជាការគុណដល់ក្រុមអ្នកសង្រ្គោះទាំងឡាយដែលបានជួយ
សង្គ្រោះពួកគេពីល្អាងភ្នំលិចទឹកថាំលួងនៅខេត្តឈៀងរ៉ៃ។

ពិធីកោសក់បួសនេះ ត្រូវបានធ្វើឡើងនៅវត្តWat Phra Thart Doi Wao នៅខេត្តឈៀងរ៉ៃ។


ពិធីកោសក់បួសនេះ ត្រូវបានធ្វើឡើងនៅវត្ត នៅខេត្ត ឈៀងរ៉ៃ