ក្រុមហ៊ុន​កូរ៉េខាងត្បូង​ជា​ដៃគូ និយាយថា​ការខូចខាត​ទំនប់ទឹក​នេះ​ត្រូវបាន​ប្រទះឃើញ​មួយថ្ងៃ​មុន​បាក់​

3162
ចែករម្លែក
  • 742
    Shares

ដៃគូវិនិយោគកូរ៉េខាងត្បូងលើទំនប់វារីអគ្គិសនីដែលកំពុងមានបញ្ហានៅឡាវ បាននិយាយកាលពីថ្ងៃពុធទី២៥​កក្កដាថាផ្នែកខាងលើនៃទំនប់ទឹកនេះត្រូវទឹកហូរផ្តាច់ខ្លះៗនៅ២៤ម៉ោងមុនវាបាក់ ពន្លិចភូមិនិងបណ្តាលអោយបាត់ខ្លួនមនុស្សរាប់រយនាក់កាលពីថ្ងៃ២៣កក្កដា។

ជញ្ជាំងឃាំងទឹកនេះបានបាក់កាលពីថ្ងៃចន្ទដោយសារតែទំនប់មិនអាចទ្រាំទ្រខណៈទឹកបុកនិងហូរហៀរខ្លាំងដោយសារកំរិតទឹកភ្លៀងធ្លាក់លើសធម្មតាដល់ទៅ៣ដងឯណោះនៅប៉ុន្មានថ្ងៃមកនេះ។

ក្រុមហ៊ុនSK Engineering & Construction ដៃជាដៃគូសាងសង់មួយក្នុងចំណោមដៃគូបីនៅក្នុងគំរោងតំលៃពាន់លានដុល្លារនេះ បាននិយាយថា ការខូចខាតទំនប់បម្រុងទឹកនេះ បានកើតឡើងនៅម៉ោង៩យប់ថ្ងៃអាទិត្យ តែទាល់តែល្ងាចថ្ងៃចន្ទទើបវាបាក់តែម្តង។”យើងបានព្រមានដល់អាជ្ញាធរដែរនិងបានចាប់ផ្តើមជម្លៀសមនុស្ស
នៅតាមភូមិក្រោមខ្សែទឹក”។

ទោះជាយ៉ាងណា ក្រុមហ៊ុនបានបញ្ជាក់ថា ការងារជួសជុលត្រូវរារាំងដោយការធ្លាក់ភ្លៀងខ្លាំងដែលបានបំផ្លាញផ្លូវ ហើយនៅព្រឹកថ្ងៃចន្ទទឹកត្រូវបានបង្ហូរចេញពីទំនប់Xe-Namnoy ដើម្បីកុំអោយសម្ពាធខ្លាំងពេកលើទំនប់បម្រុងទឹក។អាជ្ញាធរត្រូវបានព្រមានបន្ថែមនៅពេលថ្ងៃត្រង់ថ្ងៃចន្ទ ជាហេតុនាំអោយមានយុទ្ធនាការជម្លៀសមនុស្ស
ចេញពីភូមិ និងទំនប់បានបាក់នៅប៉ុន្មានម៉ោងក្រោយ។

គិតមកត្រឹមព្រឹកថ្ងៃអង្គារ ភូមិចំនួន១២នៅខ្សែទឹកខាងក្រោមទំនប់ត្រូវជន់លិច។រូបភាពពីអាកាសបង្ហាញទឹកពណ៌ត្នោតជន់លិចពាសវាល។

ក្រុមហ៊ុនកូរ៉េខាងត្បូងនេះក៏បាននិយាយថាខ្លួនបានបញ្ជូនក្រុមវិបត្តិមួយទៅកាន់កន្លែងកើតហេតុ ដោយបញ្ជូនឧទ្ធម្ភាគចក្រ ទូកនិងបុគ្គលិកជួយសង្រ្គោះ។

ទំនប់តំលៃ១.២០០លានដុល្លារនេះតាំងនៅជិតព្រំដែនកម្ពុជា ជាផ្នែកនៃគំរោងរបស់ក្រុមហ៊ុនXe Pian Xe Namnoy Power Companyឬ PNPCតាំងនៅក្រុងវៀងចន្ទជាការវិនិយោគរួមគ្នារវាងឡាវ ថៃនិងកូរ៉េខាងត្បូង។

រោងចក្រថាមពលកម្លាំង៤១០មេហ្កាវ៉ាតនេះ ត្រូវរំពឹងថានឹងចាប់ផ្តើមដំណើរលារផលិតចរន្តអគ្គិសនីនៅឆ្នាំក្រោយ និង៩០ភាគរយលក់ទៅអោយថៃ៕ដោយ៖វាសនា

ការបាក់ទំនប់ទឹកនេះបញ្ជូនទឹកប្រមាណ៥.០០០លានម៉ែត្រគូប ស្មើនឹងអាងទឹកអូឡាំពិកជាង២លានដង ចូលភូមិនិងវាលស្រែឡាវ