ឥណ្ឌូនេស៊ី​ដោះលែង​អ្នកនេសាទ​វៀតណាម​៤២​នាក់ ដែល​ត្រូវបាន​ចាប់ឃុំខ្លួន​ពីបទ​នេសាទ​ខុសច្បាប់​

2810
ចែករម្លែក

សារព័ត៌មានវៀតណាមVNAបានរាយការណ៍ថា រដ្ឋាភិបាលឥណ្ឌូនេស៊ីនិងស្ថានទូតវៀតណាម ប្រចាំនៅទីក្រុងហ្សាកាតា បានបំពេញបញ្ចប់ឯកសារចាំបាច់ដើម្បីប្រគល់ក្រុមអ្នកនេសាទទៅប្រទេសវៀតណាមនៅថ្ងៃអង្គារទី២៤កក្កដា ។

ក្រុមអ្នកនេសាទនេះ ត្រូវបានចាប់ដោយកងឆ្មាំសមុទ្រឥណ្ឌូនេស៊ី កាលពីខែមេសាឆ្នាំមុន។

លោក Pham Vinh Quang ឯកអគ្គរាជទូតវៀតណាមប្រចាំនៅឥណ្ឌូនេស៊ីបាននិយាយថាដោយសារតែមានការចេះដឹងភូមិសាស្ដ្រតិចតួចនោះ អ្នកនេសាទជាច្រើនមិនដឹងថាពួកគេបំពានច្បាប់សមុទ្រអន្តរជាតិ ហើយមិនដឹងខ្លួនថាបានចូលទៅក្នុងដែនទឹកបរទេសក្នុងអំឡុងពេលធ្វើការនេសាទ។

អ្នកនេសាទវៀតណាមរាប់រយនាក់ ត្រូវបានចាប់ខ្លួនពីបទនេសាទខុសច្បាប់នៅក្នុងដែនទឹកនៃបណ្តាប្រទេសជិតខាងខ្លួនកាលពីប៉ុន្មានឆ្នាំថ្មីៗនេះ ។

កាលពីខែមិថុនាឆ្នាំមុន ឥណ្ឌូនេស៊ីបានដោះលែងអ្នកនេសាទវៀតណាមចំនួន៦៩០នាក់ដែលត្រូវបានចាប់ឃុំខ្លួនដោយសារការនេសាទខុសច្បាប់ក្នុងដែនទឹករបស់ខ្លួន ហើយនេះ ជាការដោះលែងអ្នកនេសាទវៀតណាមច្រើនបំផុតក្នុងប្រវត្តិសាស្ត្រ ហើយបន្ទាប់មកទៀតគឺ៤ខែក្រោយមកទៀត អ្នកនេសាទវៀតណាមចំនួន២៣៩នាក់ ត្រូវបានដោះលែង,​ នេះបើយោតាមវេបសាសយវៀតណាមVnExpress៕ដោយ៖សុខា/SN

ទូកនេសាទវៀតណាមមួយ ត្រូវបានចាប់ បន្ទាប់ពីត្រូវបានប្រទះឃើញបើកនៅជិតកោះNatuna របស់ឥណ្ឌូនេស៊ី