​ប៉េអឹម​ខេត្ដ​រតនគិរី​ចាប់​ឈើ​ពីរ​គោយន្ដ​ប្រគល់ឱ្យ​មេព្រៃ​ចាត់ការ​តាមច្បាប់​

1241
ចែករម្លែក

​(​រតនគិរី​):​កម្លាំង​ប៉េអឹម​ខេត្ដ​រតនគិរី​កាលពី​ថ្ងៃទី​២៧​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​បាន​ចុះ​ចាប់​ឈើ​ចំនួន​ពីរ​គោយន្ដ​ដែល​ឈ្មួញ​រក្សាទុក​លក់​ធ្វើ​អាជីវកម្ម​នៅ​ស្រុក​អូរ​ជុំ​រួច​បញ្ជូន​ឱ្យ​មេព្រៃ​ចាត់ការ​តាមច្បាប់​។​មន្ដ្រី​ប៉េអឹម​បានឱ្យដឹងថា​កាលពី​ថ្ងៃទី​២៧​ខែ​កក្ដ​ដា​ដោយ​ប្រជាពលរដ្ឋ​បាន​រាយ​ការ​ណ៏​ថា​មាន​គេ​រក្សា​ឈើ​ឡាំង​រួច​ដែលមាន​មុខកាត់​ធំៗ​មួយ​គំនរ​នៅ​ចម្ការ​ស្វាយចន្ទី​ក្នុងភូមិ​ចា​អ៊ុង​ចាន់​ឃុំ​ចា​អ៊ុង​ស្រុក​អូរ​ជុំ​គឺ​ត្រៀម​ដឹក​ទៅ​ប្រទេស​វៀតណាម​។​

​ប្រភព​ដដែល​បាន​បន្តថា​ក្រោយពី​ទទួលបាន​ដំណឹង​នោះ​កម្លាំង​ប៉េអឹម​ខេត្ដ​សហការ​ជាមួយ​ប៉េអឹម​ស្រុក​ចុះបង្ក្រាប​តែម្ដង​។​​មន្ដ្រី​ដដែល​បានឱ្យដឹង​ទៀតថា​នៅវេលា​ម៉ោង​ប្រមាណ​ជិត​មួយ​រសៀល​ថ្ងៃ​ដដែល​នោះ​កម្លាំង​ប៉េអឹម​បាន​ចុះទៅ​ដល់ទី​តាំង​ដូចខាងលើ​ហើយ​ធ្វើការ​រឹប​អូរ​ឈើ​ទាំង​នោះបាន​ចំនួន​ពីរ​គោយន្ដ​ច្នៃ​រួច​ដឹកជញ្ជូន​ទៅកាន់​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ធ្វើកា​វាស់វែង​ដើម្បី​បន្ដ​ចាត់ការ​តាមច្បាប់​ព្រៃឈើ​។​

​លោក​កែប​កត់​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​រតនគិរី​នៅ​សៀ​ល​ថ្ងៃទី​២៧​ខែ​កក្ដ​ដា​ឆ្នាំ​២០១៧​នេះ​រស្មី​កម្ពុជា​មិនអាច​សុំ​កា​ពន្យល់​ពី​លោក​បានទេ​។​ប៉ុន្ដែ​មន្ដ្រីរដ្ឋបាល​ព្រៃឈើ​ម្នាក់​បានឱ្យដឹងថា​ឈើ​នោះ​ត្រូវ​ដឹក​ទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ដ​ហើយ​ជំនាញ​នឹងធ្វើ​ការ​វាស់​ឱ្យដឹងពី​ចំនួន​ពិត​រួច​ដាក់​លិខិត​ផ្សព្វ​ផ្សាយដំណឹង​ឱ្យ​ម្ចាស់​ចូលខ្លួន​មក​ដោះស្រាយ​តាម​សន្ដិវិធី​។​

​មន្ដ្រី​ដដែល​បានឱ្យដឹង​ទៀង​ថា​ក្រោយពី​ជូនដំណឹង​រយ​:​ពេល​មួយខែ​បើ​ម្ចាស់​មិនបាន​ចូលខ្លួន​មក​ដោះស្រាយ​ទេ​ខាង​មេព្រៃ​នឹងដាក់​ពាក្យ​ប្ដឹងទៅ​តុលាការ​ដើម្បី​មាន​វិធានការ​តាមផ្លូវ​ច្បាប់​៕S/​ដោយ​:​បាន​លុង​

​ឈើ​កកោះ​ដែល​មន្ដ្រី​ប៉េអឹម​ចាប់​រួច​ប្រគល់ឱ្យ​មេព្រៃ​ខេត្ដ​រតនគិរី​ចាត់ការ​តាមច្បាប់​។​(​រូបថត​បាន​លុង​)