មនុស្ស​៣៤​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​ដោយ​ក្រុម​តា​លី​បង់​នៅ​ទូទាំងប្រទេស​អា​ហ្វ​ហ្គា​នី​ស្ថាន​

626
ចែករម្លែក

ក្រុមតាលីបង់បានធ្វើការវាយប្រហារទៅលើប៉ុស្តិ៍ត្រួតពិនិត្យចំនួន២កន្លែងនៅប្រទេសអាហ្វហ្គានីស្ថានភាគខាងជើង ដោយបានសម្លាប់ទាហាននិងមន្ត្រីប៉ូលិសសរុប៣០នាក់។

ក្រុមមន្ត្រីនៅខេត្តBaghlan បាននិយាយថា ក្រុមឧទ្ទាមតាលី​​បង់នេះ បាន​បាញ់ទៅលើប៉ុស្តិ៍ត្រួតពិនិត្យទាំងនោះ បន្ទាប់ពីមានការវាយប្រហារកាលពីល្ងាចថ្ងៃអង្គារនៅស្រុកBaghlan-I Markazi នៅក្នុងខេត្តនេះ។

អ្នកនាំពាក្យរបស់ក្រុមតាលី​បង់ ឈ្មោះ Zabihullah Mujahid បានប្រកាសទទួលខុសត្រូវចំពោះ ការវាយប្រហារនេះ។

ក្នុងការវាយប្រហារដាច់ដោយឡែកមួយ ​ការវាយប្រហារដោយ​ក្រុមតាលីបង់ បានសម្លាប់មន្ត្រីប៉ូលិស៤នាក់នៅខេត្តZabul ភាគខាងត្បូងនៃប្រទេសនេះ។

មេប៉ូលិសខេត្តនេះ លោក Mustafa Mayar បាននិយាយថា មន្រ្តី៣នាក់បានរងរបួសផងដែរនៅពេលក្រុមតាលីបង់បានវាយប្រហារលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខជាច្រើនកន្លែងនៅទីក្រុងQalat នៅខេត្តZabul ។ ក្នុងការវាយប្រយុទ្ធគ្នាអស់ពេលពីរបីម៉ោងនេះ ក្រុមឧទ្ទាម៧នាក់ត្រូវបានសម្លាប់និងក្រុមឧទ្ទាម៥នាក់បានរងរបួស៕ដោយ៖សុខា

កងសន្តិសុខអាហ្វហ្គានីស្ថាន ល្បាតនៅទីក្រុងGhazni