ម៉ាឡេស៊ី​តាមរក “​ឧបករណ៍​ផ្ទុក​វិទ្យុសកម្ម​” ដែល​បាត់​ពី​រថយន្ត ដោយ​ភ័យ​ខ្លា​ថា​វា​ធ្លាក់​ក្នុង​ដៃ​ឧក្រិដ្ឋជន​

2894
ចែករម្លែក

ប៉ូលិសម៉ាឡេស៊ីកំពុងស្វែងរក ឧបករណ៍ឧស្សាហកម្មដែលមានផ្ទុកវិទ្យុសកម្ម ដែលបានបាត់ពីរថយន្តដែលដឹកវានេះ កាលពីដើមខែនេះ។

សារព័ត៌មានNew Straits Times បានរាយការណ៍ថា ឧបករណ៍ផ្ទុកវិទ្យុសកម្មដែលមានតម្លៃ១៩.២៥០ ដុល្លារអាមេរិកនេះ បានបាត់កាលពីថ្ងៃទី១០ខែសីហា ខណៈដែលវាកំពុងត្រូវបានដឹកនៅខាងក្រៅទីក្រុងគូឡាឡាំពួ។

ក្រុមអាជ្ញាធរភ័យខ្លាចថា ឧបករណ៍ដែលមានទម្ងន់២៣គីឡូក្រាមដែលមានផ្ទុកវិទ្យុសកម្ម”isotope iridium-192″ នេះ អាចបណ្តាលឱ្យផ្ទុះវិទ្យុសកម្មឬអាចធ្លាក់ទៅដល់ដៃរបស់ពួកសកម្មប្រយុទ្ធហើយប្រើវាដើម្បីបង្កើតជាគ្រាប់បែកវិទ្យុសកម្ម។

លោក Mazlan Mansor ​មេប៉ូលិសតំបន់ បាននិយាយថា ការស៊ើបអង្កេត ត្រូវបានធ្វើឡើង។

ទោះជាយ៉ាងណា លោក Azis Jamman អនុរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បាននិយាយថា ” អ្វីៗ គឺស្ថិតនៅក្រោមការគ្រប់គ្រងបាននៅឡើយទេ ។ មិនមានអ្វីដែលត្រូវព្រួយបារម្ភនៅពេលនេះទេ”។

ប៉ូលិសបានចាប់ឃុំខ្លួនអ្នកបច្ចេកទេស២នាក់ ដែលបានដឹកឧបករណ៍នេះ ហើយបានរាយការណ៍ថាវា​បានបាត់នោះ៕ដោយ៖សុខា/sn

ឧបករណ៍ទម្ងន់២៣គីឡូក្រាមដែលមានផ្ទុកវិទ្យុសកម្ម”isotope iridium-192″ នេះ អាចបណ្តាលឱ្យផ្ទុះវិទ្យុសកម្មឬអាចធ្លាក់ទៅដល់ដៃរបស់ ពួកសកម្មប្រយុទ្ធហើយប្រើវាដើម្បីបង្កើតជាគ្រាប់បែកវិទ្យុសកម្ម

មេប៉ូលិសម៉ាឡេស៊ី(ឆ្វេង)និយាយថាឧបករណ៍ផ្ទុកវិទ្យុសកម្មបានបាត់ពីកន្ទុយរថយន្តនៅខែនេះ តែអនុរដ្ឋមន្រ្តីមហាផ្ទៃ(ស្តាំ)អះអាងថាអ្វីៗស្ថិតក្រោមការគ្រប់គ្រងបានទេ