យន្តហោះ​អាច​ចុះ​ទឹក​ក៏បាន​ធំ​បំផុត​ដែល​ផលិត​នៅ​ចិន​បញ្ចប់​ការហោះ​សាកល្បង​

1951
ចែករម្លែក
  • 73
    Shares

យន្តហោះអាចចុះទឹកបានធំបំផុតក្នុងលោកនិងផលិតនៅចិន ធុនAG600 បានបញ្ចប់ការហោះហើរសាកល្បងមួយចេញពីក្រុងហ្ស៊ុយហាយនៅក្នុងខេត្តក្វាងទុងភាគខាងត្បូងទៅកាន់ក្រុងជីងមេននៅក្នុងខេត្តហ៊ុយបេភាគកណ្តាលនិងត្រៀមសាកល្បងនៅលើទឹកម្តង ,នេះបើតាមក្រុមហ៊ុនសារជីវកម្មឧស្សាហកម្មអាកាសចរណ៍ចិនបាននិយាយកាលពីថ្ងៃចន្ទទី២៧សីហា។

យន្តហោះនេះបានហោះពីលើខេត្តចិនចំនួន៣ ក្វាងទុង ហ៊ូណាននិងហ៊ុយបេ តែក្រុមហ៊ុនមិនបានបញ្ជាក់កាលបរិច្ឆេទជាក់លាក់ទេ។

វាបានឆ្លងផុតការសាកល្បងជាបន្តបន្ទាប់ចាប់តាំងពីការហោះហើររបស់វានៅខែធ្នូ ហើយកាលពីខែឧសភាក្រុមហ៊ុនបាននិយាយថា ចិនរំពឹងថានឹងប្រគល់យន្តហោះAG600នេះដល់អតិថិជននៅយ៉ាងយូរត្រឹមឆ្នាំ២០២២។

AG600ជាប្រភេទយន្តហោះចុះទឹកក៏បាន ហោះក្នុងអាកាសក៏បានធំបំផុតក្នុងលោកនិងផលិតនៅចិន។វាត្រូវបានផលិតឡើងសំរាប់ដឹកទឹកទៅពន្លត់អគ្គិភ័យនិងការងារជួយសង្រ្គោះនៅលើទឹក។វាក៏អាចប្រើសំរាប់តាមដានបរិស្ថានសមុទ្រ ចរាចរណ៍អ្នកដំណើរនិងទំនិញ ព្រមទាំងការរុករកប្រភពធនធានរ៉ែ។

យន្តហោះនេះបំពាក់ដោយម៉ាស៊ីនកង្ហារ៤និងអាចដាក់ទឹកបាន១២តោន មានប្រវែង១៣០ហ្វីត និងល្បឿនលឿនបំផុត២.៨០០ម៉ៃលក្នុងមួយម៉ោង៕ដោយ៖វាសនា

 

#