កិច្ចប្រជុំ​កំពូល​ចិន – អាហ្វ្រិក កំណត់​ទិសដៅ​វិនិយោគ ទោះបី​មានការ​ព្រួយបារម្ភ​អំពី​បំណុល​ក៏ដោយ​

2761
ចែករម្លែក

ក្រុមមេដឹកនាំអាហ្វ្រិកនឹងជួបជុំគ្នានៅទីក្រុងប៉េកាំងនៅថ្ងៃចន្ទទី០៣កញ្ញាសម្រាប់កិច្ចប្រជុំកំពូលមួយដែលផ្តោតលើទំនាក់ទំនងសេដ្ឋកិច្ច ដោយផ្តល់ឱ្យចិននូវឱកាសដ៏ល្អមួយ ខណៈដែលខ្លួនបង្កើនការផ្តល់ប្រាក់កម្ចី ដល់ក្រុមប្រទេសកំពុងអភិវឌ្ឍន៍នៅលើពិភពលោក។

ប្រធានាធិបតីចិន ស៊ី ជីនពីង នឹងធ្វើជាម្ចាស់ផ្ទះនៃវេទិកាអំពីកិច្ចសហប្រតិ​បត្តិការចិន-អាហ្វ្រិករយៈពេល២ថ្ងៃ ដែលចូលរួមដោយក្រុមមេដឹកនាំដែលមកពីទូទាំងទ្វី​បអាហ្វ្រិកនេះ។ វេទិកានេះ នឹងនិយាយអំពីកម្មវិធីហេដ្ឋារចនាសម្ព័ន្ធ” ខ្សែក្រវាត់មួយ ផ្លូវមួយ” របស់ចិន។

ផែនការដ៏ធំ ដែលសំដៅបង្កើនលទ្ធភាពរបស់ចិនចូលទៅកាន់ទីផ្សារបរទេសនិងធនធានបរទេសនិងបង្កើនឥទ្ធិពលរបស់ខ្លួននៅបរទេសនោះ ត្រូវបានគេមើលឃើញថារដ្ឋាភិបាលក្រុងប៉េកាំង កំពុងផ្តល់ប្រាក់កម្ចីរាប់ពាន់លានដុល្លារទៅដល់បណ្តាប្រទេសនៅអាស៊ីនិងអាហ្រ្វិកសម្រាប់គម្រោងសាងសង់ផ្លូវថ្នល់ ផ្លូវដែក កំពង់ផែ និង គម្រោងសាងសង់សំខាន់ៗដទៃទៀត។

លោក កូប៊ុស វ៉ាន់ ស្តាដិន អ្នកស្រាវជ្រាវជាន់ខ្ពស់អំពីទំនាក់ទំនងចិន-អាហ្រ្វិកនៅវិទ្យាស្ថានទំនាក់ទំនងអង្តរជាតិអាហ្វ្រិកខាងត្បូង បាននិយាយថា ” គំនិតផ្តួចផ្តើមនេះ ទំនងជានឹងត្រូវបានពង្រីកកាន់តែធំរហូតដល់ទ្វី​បអាហ្វ្រិកទាំងមូល”។

ខណៈដែល ក្រុមអ្នករិះគន់ខ្លះ បានចាត់ទុកយុទ្ធសាស្រ្តចិននេះថាជា”បំណុលអន្ទាក់ “នោះ ក្រុមមេដឹកនាំអាហ្វ្រិក បានស្រវាចាប់យកការវិនិយោគរបស់ចិនតាំងពីយូរមកហើយដោយនាំឱ្យរដ្ឋាភិបាលក្រុងប៉េកាំង ក្លាយជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតនៃទ្វីបនេះអស់ជាច្រើនទសវត្សរ៍មកនេះ។

កាលពីឆ្នាំ២០១៥ នៅកិច្ចប្រជុំនៅទីក្រុងJohannesburg ប្រទេសអាហ្វ្រិកខាងត្បូង ​​លោក ស៊ី ជីនពីង បានប្រកាសផ្តល់ប្រាក់ជំនួយនិងប្រាក់កម្ចីសរុប៦០ពាន់លានដុល្លារដល់អាហ្វ្រិក។

ក្រុមហ៊ុនចិនជាច្រើនដែលគ្រប់គ្រងផ្ទាល់ដោយរដ្ឋ បានបន្តធ្វើការវិនិយោគដ៏ធំនៅប្រទេសជាច្រើននៅទ្វី​បអាហ្វ្រិចនេះ ដូចជានៅ​ប្រទេសស៊ូដង់ខាងត្បូង និង ប្រទេសកុងហ្គោ ជាដើមជាទីដែលធនធានធម្មជាតិ មានតម្លៃថោក ហើយមានធនធានធម្មជាតិច្រើនទៀតផង ។

ធនធានធម្មជាតិនៃទ្វីបអាហ្វ្រិកនេះ បានកំពុងជួយបង្កើនសម្ទុះ ប្រែក្លាយប្រទេសចិនទៅជាមហាអំណាចសេដ្ឋកិច្ចដ៏ធំបំផុតលំដាប់ទី២នៅលើពិភពលោក។ ប៉ុន្តែ ខណៈដែលទំនាក់ទំនងរវាងចិននិងក្រុមប្រទេសអាហ្វ្រិកកាន់តែវិជ្ជមាននោះ ការព្រួយបារម្ភបានកើនឡើងផងដែរអំពីផលប៉ះពាល់ពីកិច្ចព្រមព្រៀងមួយចំនួនរបស់ប្រទេសចិននៅក្នុងតំបន់នេះ។

បំណុលសាធារណៈនៃប្រទេសជីប៊ូទី នៅអាហ្វ្រិកខាងកើតនេះ បានកើនឡើងពី៥០ភាគរយនៃផលិតផលសរុបក្នុងស្រុង(GDP) ដល់៨៥ភារយ កាលពីឆ្នាំ២០១៦នោះ ដោយបាននាំឱ្យអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិ(IMF) បានធ្វើការព្រមាន៕ដោយ៖សុខា/sn

ប្រធានាធិបតិសៀរ៉ាឡេអូន ចូលីយឺស ម៉ាអាដា ប៊ីយូ  ដើរត្រួតពលជាមួយ លោក ស៊ី ជីនពីង នៅទីក្រុងប៉េកាំង ជាទីដែលក្រុមមេដឹកនាំអាហ្វ្រិចផេ្សងទៀត ចូលរូមកិច្ចប្រជុំចិន-អាហ្វ្រិក