653

(​ភ្នំពេញ​)៖​តាម​របាយការណ៍​ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បានបញ្ជាក់​ឲ្យ​ដឹងថា​កាលពី​ថ្ងៃទី​៣០ ខែកក្កដា ឆ្នាំ​២០១៧ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​បានកើត​ឡើង​ចំនួន​៥​លើក ។​ក្នុងនោះ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់​របួសធ្ងន់​៤​នាក់​និង​របួសស្រាល​៣​នាក់ ។​

​របាយការណ៍​ដដែល​បានបញ្ជាក់​ឲ្យ​ដឹង​ទៀតថា នៅក្នុង​ហេតុការណ៍ គ្រោះថ្នាក់​ចរាចរណ៍​ទាំង​៥​លើក​នេះ បណ្ដាល​ឲ្យ​ខូ​ត​ខាត​ម៉ូតូ​៥​ចំនួន​គ្រឿង រថយន្ត​តូច​២​គ្រឿង និងរ​យន្ដ​ធុន​ធំ​២​គ្រឿង ។​មូល​ហេតុដែល​បណ្ដាល​ឲ្យ​កើត មាន​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន និង​បត់​គ្រោះថ្នាក់​។​

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​រយៈពេល​៣០​ថ្ងៃ ខែកក្កដា ឆ្នាំ​២០១៧​មាន​ចំនួន​២៤៨​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១២៦​នាក់ របួសធ្ងន់​ចំនួន​២៤១​នាក់ និង​របួសស្រាល​ចំនួន​១២២​នាក់​៕S/​ដោយ​៖​ហូ​សាន់​