អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ដុ​ដិ​មួយ​ខ្នងនៅក្រុងព្រះវិហារ

1215
ចែករម្លែក

(​ព្រះវិហារ​)៖​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ដុ​ដិ​មួយ​ខ្នង​អស់ទាំង​សម្ភារ​:​សល់​តែ​ធ្យូង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​ព្រឹក​ថ្ងៃទី​៣១​ខែ​កក្ត​ដា​ឆ្នាំ​២០១៧​នៅ​វត្ត​ព្រះពុទ្ធ​មានជ័យ​ស្ថិត​ក្នុងភូមិ​ប៉ា​លហាល​សង្កាត់​ប៉ា​លហាល​ក្រុង​និង​ខេត្តព្រះវិហារ​។​

​លោក​ឈូង​សែ​ចៅសង្កាត់រង​ប៉ាល​ហាល​បាន​ឲ្យ​រស្មី​កម្ពុជា​ដឹងថា​ក្នុង​ហេតុ​ការដែល​អគ្គិភ័យ​ឆាបឆេះ​នោះ​គឺ​បណ្តាលមកពី​ព្រះ​ស​ង្ស​ក្នុង​វត្ត​ដុត​ទានធូប​ហើយ​ចាក់សោ​ទុកចោល​រួច​លោក​ចៅអធិការ​បានចេញ​ក្រៅ​វត្ត​ទើប​បណ្តាល​ឲ្យ​ភ្លើង​ឆាបឆេះ​អស់​សម្ភារ​:​មួយចំនួនធំ​។​
លោក​ចៅសង្កាត់រង​ប៉ា​លហាល​បានបញ្ជាក់​ទៀតថា​អគ្គិភ័យ​ដែល​បាន​ឆាបឆេះ​កុដិ​អស់​មួយ​ខ្នង​នោះ​រួមមាន​កុដិ​មួយ​ខ្នង​ដែលមាន​ប្រវែង​៦​ម៉ែត្រ​គុណ​៨​ម៉ែត្រ​សង់​អំពី​ឈើ​ប្រក់​ស័ង្កសី​ចាក់​ថ្ម​ក្រោម​។​

​លោក​ចៅសង្កាត់រង​ប៉ា​លហាល​បាន​បន្តទៀតថា​សម្ភារ​:​ដែល​ឆេះ​អស់​មាន​ម៉ាស៊ីនភ្លើង​មួយគ្រឿង​កុំ​ព្យួ​ទ័​រ​មួយគ្រឿង​តុ​ដែក​និង​ថវិការ​មួយចំនួន​ផងដែរ​។​លោក​ចៅសង្កាត់រង​ប៉ាល​ហាល​បាន​សំណូមពរ​ដល់​ពុទ្ធ​បរិ​ស័​ទ្ធ​ជិត​ឆ្ងាយ​ជាពិសេស​អាជ្ញាធរ​ក្រុង​និង​ខេត្តព្រះវិហារ​មេ​តា​ចូលរួម​ជួយ​សាងសង់​កុដិ​ជូន​ដល់​លោក​ផង​។​

ប៉ូលីស​ប៉ុ​សិ​សង្កាត់​ប៉ា​លហាល​បានបញ្ជាក់​ទៀតថា​មូលហេតុ​ដែល​ឆេះ​កុដិ​អស់​មួយ​ខ្នង​នោះ​ដោយសា​ថ្ងៃនេះ​ជា​ថ្ងៃ​សិ​លហើយ​លោក​បាន​ដុត​ធូប​ទាន​ទុកចោល​ហើយ​លោក​បាន​និមន្ត​ចាកចេញ​ពី​កុដិ​ទៅ​ស្តាប់ធម៌​នៅ​វត្ត​ផ្សេង​ខណ​:​ដែល​អគ្គិភ័យ​ឆាបឆេះ​គ្មាន​ន​ណា​ជួយ​បាន​សម្ភារ​:​អ្វី​នោះទេ​ព្រោះ​កុដិ​ជាប់​សោរ​ទើប​ប៉ូលីស​និង​អ្នកជិតខាង​ជាពិសេស​មិនមាន​អ្នកផ្តល់​ព័ត៌មាន​ដល់​ប៉ូលីស​អគ្គិភ័យ​ទាន់ពេលវេលា​៕S/​ដោយ​៖​សៅ​វ៉ាន់ឌី​

​អគ្គិភ័យ​ឆាបឆេះ​កុដិ​ឈើ​ប្រក់​ស័ង្កសី​មួយ​ខ្នង​នៅ​ក្រុង​ព្រះវិហារ​