ប្តី​វាយ​សម្លាប់ប្រពន្ធទម្លាក់ចូលក្នុងអណ្តូង​ដោយសារ​រឿង​ប្រចណ្ឌ​

989
ចែករម្លែក

(​កំពង់ឆ្នាំង​) ៖ ស្ត្រី​ជា​ប្រធាន​មណ្ឌល​កុមារកំព្រា​ដំណឹង​ល្អ​ទាំង​បួន​នៅ​ស្រុក​កំពង់លែង ត្រូវបាន​បុរស​ជា​ប្តី​ប្រើ​អំពើហិង្សា​បណ្តាល​ឲ្យ​ស្លាប់ រួច​ទម្លាក់​សាកសព​ចូលទៅក្នុង​អណ្តូងទឹក​។​

ករណី​មនុស្សឃាត​នេះ បាន​កើតឡើង​តាំងពី​២​ខែ​មុន ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ស្រាវជ្រាវ​រកឃើញ និង​បាន​ឃាត់ខ្លួន​ឃាតក​ជា​ប្តី នៅ​ថ្ងៃទី​២២ ខែសីហា ឆ្នាំ​២០១៧ នេះ​។​

​ស្ត្រី​រងគ្រោះ​ឈ្មោះ​ឯល គឹម​ស៊ីម អាយុ​៤៤​ឆ្នាំ មាន​តួនាទី​ជា​ប្រធាន​មណ្ឌលកុមារ​កំព្រា​ដំណឹង​ល្អ​ទាំង​៤ នៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល ស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង​។ រីឯ​ឃាតក​ជា​ប្តី​ឈ្មោះ ជុច អេ​ត អាយុ​៤៤​ឆ្នាំ រសនៅក្នុង​ភូមិ​ឃុំ​ជាមួយគ្នា​។​

​ជនសង្ស័យ​ជា​ឃាតក​បាន​ឆ្លើយ​សារភាពថា កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៧ ពួកគេ​ទាំង​២​នាក់ បាននាំគ្នា​ទៅ​វាស់ដី​នៅ​ចំណុចកើតហេតុ ហើយ​បាន​ឈ្លោះប្រកែក​គ្នា​យ៉ាងខ្លាំង រហូត​មាន​ការប្រតាយប្រតប់គ្នា​ទៅវិញទៅមក បណ្តាល​ឲ្យ​ស្រី​ជា​ប្រពន្ធ​ដួល​បោក​ក្បាល​ទៅ​ត្រូវ​នឹង​ខ្នោះ​អណ្តូង​បណ្តាល​ស្លាប់​តែម្តង​។
​ជនសង្ស័យ​បាន​ប្រាប់​ឲ្យ​ដឹង​ទៀតថា ក្រោយពី​ដឹងថា ប្រពន្ធ​ស្លាប់​រូបគេ​ភ័យ​ពេក ក៏​យក​សព​ប្រពន្ធ​ទម្លាក់​ចូលទៅក្នុង​អណ្តូងទឹក រួច​វាយខ្នោះ​អណ្តូង​បំបែក​ទម្លាក់​ពីលើ​កុំ​ឲ្យ​គេ​ដឹង​។​

​តាម​ប្រភពពី​ប្រជាពលរដ្ឋ​បាន​ឲ្យ​ដឹងថា ប្តី​ប្រពន្ធ​មួយគូរ​នេះ ឧស្សាហ៍​ឈ្លោះ​គ្នា​ញឹកញាប់​ណាស់ ដែល​ការឈ្លោះប្រកែក​គ្នា​នេះ គឺ​ផ្តើមចេញពី​រឿង​ប្តី​ប្រចណ្ឌ​ប្រពន្ធ​៕L ដោយ​៖​សន សក្តា​