AC Milan មាន​គម្រោង​ផ្ទេរ​ខ្សែការពារ អេ​រិ​ក បៃ​លី នៅ​ខែមករា​

239

​ក្លឹប AC Milan មាន​គម្រោង​ដាក់សំណើ​ផ្ទេរ​ខ្សែការពារ អេ​រិ​ក បៃ​លី (Bailly) របស់​ក្លឹប ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ខណៈ​កីឡាករ​កូត​ឌី​វ័រ​រូបនេះ​មាន​អារម្មណ៍​មិន​សប្បាយចិត្ត និង​ចង់បាន​ឱកាស​បង្ហាញមុខ​ច្រើនជាង​នេះ​។​
​ ​
​បៃ​លី ដែល​យូ​ណាយ​ធី​ត​ចំណាយ​៣០​លាន​ផោន​ផ្ទេរ​ពី​ក្លឹប Villarreal កាលពី​ឆ្នាំ​២០១៦​នោះ មិនបាន​បង្ហាញមុខ​ទេ ចាប់តាំងពី​ត្រូវបាន​ប្តូរ​ចេញ​វិញ បន្ទាប់ពី​លេង​បាន​១៩​នាទី អំឡុងពេល​ក្រុម​យូ​ណាយ​ធី​ត​ឈ្នះ​ក្រុម Newcastle United ៣-២ កាលពី​ថ្ងៃទី​៦​ខែតុលា​។​

​ខ្សែបម្រើ​កណ្តា​លវ័យ​២៤​ឆ្នាំ​រូបនេះ​ក្លាយជា​កីឡាករ​បម្រុង​ដែល​មិន​ត្រូវបាន​ប្រើ​ក្នុងជំនួប​ជាមួយ​ក្រុម​ឆេ​ល​ស៊ី​និង​ក្រុម Juventus មុនពេល​លោក ចូ​សេ ម៉ូ​រី​ញ៉ូ (Jose Mourinho) ដក​កីឡាករ​រូបនេះ​ចេញពី​ក្រុម​ជម្រើស​ក្នុង​ប្រកួត​ថ្មី​បំផុត​ជាមួយ​ក្រុម Everton និង​ក្រុម Bournemouth ។​
​ ​
​ការចរចា​ជុំវិញ​កិច្ចសន្យា​ថ្មី​សម្រាប់ បៃ​លី មិនទាន់​លេចចេញ​ជា​រូបរាង​នៅឡើយ​ទេ ហើយ AC Milan បាន​ចូលរួម​ជាមួយ​ក្រុម​ផ្សេងទៀត​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដើម្បី​ប្រជែង ផ្ទេរ​យក​ខ្សែការពារ​រូបនេះ​។​
​ ​
​ក្លឹប​យក្ស​អ៊ីតាលី​នេះ​ចង់​បង្កើន​ជម្រើស​ការពារ​របស់ខ្លួន​នៅ​ខែមករា ស្របពេល​ខ្សែការពារ មី​លែ​ន ស្គ្រី​ណា (Milan Skrina) របស់​ក្រុម Inter Milan និង ថូ​ប៊ី អាល​ដឺ​វ៉េ​រ៉េ​ល (Toby Alderweireld) របស់​ក្លឹប Tottenham សុទ្ធតែជា​បេក្ខភាព​ប្រកបដោយ​សក្កា​នុព​ល​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

​ខ្សែការពារ អេ​រិ​ក បៃ​លី (Eric Bailly)​