Acer ប្រកាស​ចេញ Laptop អេក្រង់ ១៥ អ៊ី​ញ តួខ្លួន​ស្រាល​បំផុត​ក្នុង​លោក​

1409
ចែករម្លែក

​ក្នុង​ព្រឹត្តិការណ៍​នៅ​ទីក្រុង New York សហរដ្ឋអាមេរិក ក្រុមហ៊ុន Acer បានប្រកាស​ចេញ​នូវ​កុំព្យូទ័រ​យួរដៃ​ជំនាន់​ថ្មី Acer Swift 5 ជាប់​ឈ្មោះ​ជា Laptop ទំហំ​អេក្រង់ ១៥ អ៊ី​ញ ដែលមាន​ទម្ងន់​ខ្លួន​ស្រាល​បំផុត​ក្នុង​លោក​។​

​ជាមួយ​ទម្ងន់​ខ្លួន​ត្រឹម ១ គីឡូក្រាម ត្រកូល Swift ជំនា​ន់ទី ៥ បំពាក់​អេក្រង់ IPS កម្រិត Full HD ទំហំ ១៥ អ៊ី​ញ ប្រភេទ Touchscreen មាន​មាត្រដ្ឋាន ៨៧,៦ ភាគរយ​។ អមដោយ​បច្ចេកវិទ្យា Color Intelligence និង BluelightShield ជំរុញ​ឲ្យ​កម្រិត​បង្ហាញ​ពណ៌​ជះ​លើ​អេក្រង់​កាត់​មាន​សភាព​ដិត​ច្បាស់​ល្អ​។ ដំណើរការ​លើ​ប្រព័ន្ធ Microsoft Windows 10 ចេញពី​ប្រអប់ គាំទ្រ​មុខងារ Windows Hello តាមរយៈ​ប្រអប់​ស្កេ​ន​ខ្ចៅដៃ អនុញ្ញាត​ឲ្យ​អ្នក​ប្រើ ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​លើ​ឧបករណ៍​កាន់តែ​ប្រសើរ​។​

​យ៉ាងណាមិញ Swift 5 ពុំទាន់​ត្រូវ​បង្ហើប​ពី​ជំនាន់​អង្គ​គណនា Intel Core ណាមួយ​នៅឡើយ ប៉ុន្តែ​ត្រឹម​ដឹងថា មានប្រើ SSD ទំហំ 1TB និង RAM ប្រភេទ DDR4 ហក់​ដល់ 16GB​។ ថាមពល​ថ្ម​កាន់​ប្រើប្រាស់​បាន​សឹង​ពេញ​មួយថ្ងៃ ជាមួយ​រន្ធ​ដោត USB 3.1 រន្ធ Type-C Gen 2 (​ល្បឿន​ផ្ទេរ 10Gbps) បន្សំ​រន្ធ USB 3.1 Type A ចំនួន ២ រន្ធ​ដោត HDMI និង​រន្ធ​ដោត SD Card៕

​ប្រភព​៖ Gizchina ប្រែ​សម្រួល​៖ កៅ រក្សា​/sn