ACU​ផ្សព្វផ្សាយ​ច្បាប់​ស្តីពី​ប្រឆាំង​អំពើពុករលួយ​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​ការប្រឆាំង​អំពើពុករលួយ​

306
ចែករម្លែក

ដោយ​៖​វណ្ណៈ​/​ខេត្ត​ព្រះសីហនុៈ​លោក​ទេសរដ្ឋមន្ត្រី​ឱម​យិនទៀង​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​(ACU)​បាន​អញ្ជើញ​ធ្វើ​បាឋកថា​ផ្សព្វផ្សាយ​«​ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​»​និង​ច្បាប់​ស្តីពី​វិសោធនកម្ម​«​ច្បាប់​ស្តីពី​ការប្រឆាំង​អំពើពុករលួយ​»​ជូន​ដល់​ថ្នាក់ដឹកនាំ​ខេត្ត​ក្រុង​ស្រុក​ឃុំ​សង្កាត់​និង​មន្ទីរ​អង្គភាព​ក្នុង​ខេត្ត​ព្រះសីហនុ​កាលពី​ព្រឹក​ថ្ងៃទី​១​ខែសីហា​ឆ្នាំ​២០១៩​។​

​ពិធី​នេះ​ធ្វើឡើង​នៅ​សាលាខេត្ត​ព្រះសីហនុ​ដោយមាន​ការចូលរួម​ពី​លោក​សាយ​សំ​អាល់​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ខេត្ត​ព្រះសីហនុ​លោក​ជាម​ហ៊ីម​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​លោក​គួច​ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​និង​វត្តមាន​មន្ត្រី​តំណាង​មន្ទីរ​អង្គភាព​នានា​ក្នុង​ខេត្ត​។​

​ក្រោយ​ប្រសាសន៍​ស្វាគមន៍​ពី​លោក​គួច ចំរើន​អភិបាលខេត្ត​ព្រះសីហនុ​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង​បញ្ជាក់ថា​ការផ្សព្វផ្សាយ​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នេះ​ធ្វើឡើង​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធិភាព​សេវា​គ្រប់បែបយ៉ាង​។​ពង្រឹង​អភិបាលកិច្ច​ល្អ​និង​និតិរដ្ឋ​នៅក្នុង​ការដឹកនាំ​និង​ការគ្រប់គ្រង​រដ្ឋ និង​រក្សា​ភាព​ស្អាតស្អំ យុត្តិធម៌ ដែលជា​មូលដ្ឋាន​ចាំបាច់ ក្នុងការ​អភិវឌ្ឍ​សង្គម ជាតិ​។

​កាត់បន្ថយ​ភាពក្រីក្រ​ដោយ​បញ្ជ្រាប​ការយល់ដឹង​កាន់តែ​ទូលំទូលាយ​ថែមទៀត​ដល់​មន្ត្រីរាជកា​រ​គ្រប់លំដាប់​ថ្នាក់​និង​មន្ទីរ​អង្គភាព​ជំនាញ​ជុំវិញ​ខេត្ត​ព្រះសីហនុ​ក្នុងការ​ចូលរួម​ក្នុងការ​ទប់ស្កាត់​ពង្រឹង​គណនេយ្យភាព​និង​ពង្រឹងសមត្ថភាព​ស្ថាប័ន​ការគាំទ្រ​និង​ការចូលរួម​ពី​សាធារណជន​ក៏ដូចជា​វិស័យ​ឯកជន​និង​ពង្រឹង​ការអនុវត្តន៍​ច្បាប់​ផងដែរ​៕S/​