ACU បើក​ការស៊ើបអង្កេត​រឿង​មន្ត្រី​ច្រកទ្វារ​ប៉ោយប៉ែត ដូង ភ្នំ​ដី កំរៀង ឡែ​ម និង​ច្រកទ្វារ​អូរ​ស្មាច យកលុយ​ពី​ពលករ​

257
ចែករម្លែក
  • 423
    Shares

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) សម្រេច​បើក​ការស៊ើបអង្កេត​លើ​ករណី​រឿង​មន្ត្រី​ច្រកទ្វារ​ប៉ោយប៉ែត ច្រកទ្វារ​ដូង ច្រកទ្វារ​ភ្នំ​ដី ច្រកទ្វារ​គំ​រៀង ច្រកទ្វារ​ឡែ​ម និង​ច្រកទ្វារ​អូរ​ស្មាច់ ដែល​បាន​យកលុយ​ពី​ពលករ​ក្នុង​ម្នាក់ៗ ចំនួន​១០០ បាត ២០០​បាត ៣០០​បាត និង​ខ្លះទៀត​រហូត​ចំនួន​៣៥០​បាត ក្នុងឱកាស​ដែល​ពួកគាត់​មកលេង​បុណ្យចូលឆ្នាំ​ខ្មែរ​ចំនួន​០៣​ថ្ងៃ ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៤ ១៥ ១៦ ខែមេសា ឆ្នាំ​២០១៩​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ហ៊ាង គឹម​ស្រឿ​ន អ្នកវិភាគ​នយោបាយ និង​ជា​អ្នកឃ្លាំមើល​ការអនុវត្ត​ព្រឹត្តិការណ៍​សង្គម​។​

​លោក ហ៊ាង គឹម​ស្រឿ​ន បានដាក់​ពាក្យបណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ ដោយ​ស្នើសុំ​បើក​ការស៊ើបអង្កេត​លើ​ប្រធាន​ច្រកទ្វារ​ប៉ោយប៉ែត និង​មន្ត្រី​ពាក់ព័ន្ធ​នៅក្នុង​ករណី​ទទួលយក​លុយ​ពី​ពលករ​ក្នុង​ម្នាក់ៗ ៣៥០​បាត មិនមាន​ឯកសារ​ច្បាស់លាស់ ដែល​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជា​ប្រព័ន្ធ ក្នុងការ​បំពេញការងា​រ​សម្រាប់​សេវាកម្ម​សាធារណៈ​របស់​រដ្ឋ​។ ពាក្យបណ្តឹង​ប្តឹង​ប្រធាន​ច្រកទ្វារ​ប៉ោយប៉ែត បានដាក់​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​កាលពី​ថ្ងៃទី​១០ ខែមេសា ឆ្នាំ​២០១៩​។​

​នៅក្នុង​ពាក្យបណ្តឹង​លោក ហ៊ាង គឹម​ស្រឿ​ន បាន​ជម្រាបជូន​លោក​ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ថា កាលពីពេល​ថ្មីៗ​នេះ នៅក្នុង​ខែមេសា ឆ្នាំ​២០១៩ ឃើញ​មាន​មន្ត្រី​ច្រក​ទ្ធា​រប៉ោយ​ប៉ែត​បានធ្វើ​សកម្មភាព​យកលុយ​ពី​ពលករ​ក្នុង​ម្នាក់ៗ ចំនួន​៣៥០​បាត គ្មាន​ឯកសារ​ច្បាស់លាស់​សម្រាប់​ជា​ថវិការដ្ឋ ដែល​អំពើ​នេៈ​ចាត់ទុកជា​ការប្រព្រឹត្ត​អំពើពុករលួយ​ជាល​ក្ខ​ខណៈ​ប្រព័ន្ធ ដែល​ត្រូវតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​មាន​វិធានការ​ផ្លូវច្បាប់ បើក​ការស៊ើបអង្កេត​កោះហៅ​មន្ត្រី​ពាក់ព័ន្ធ និង​មន្ត្រី​បក្ខពួក​ខាងលើ​អោយមក​ចូលខ្លួន​បំភ្លឺ​នៅ​ចំពោះ​អង្គភាព​តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​។​

​លោក ហ៊ាង គឹម​ស្រឿ​ន បានបញ្ជាក់​ប្រាប់​សង្គម និង​យុត្តិធម៌ កាលពី​ល្ងាច​ថ្ងៃទី​១០ ខែមេសា ថា “​ពាក្យបណ្តឹង​បាន​ដាក់ចូល​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ហើយ ហើយ​គេ​នឹងធ្វើ​ការបើក​បណ្តឹង​នៅ​ថ្ងៃ​សុក្រ ទី​១២ ខែមេសា វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក ដោយ​គេ​អញ្ជើញ​ខ្ញុំ​ឲ្យ​ចូលរួម​នៅក្នុង​ការ​បណ្តឹង​នឹង​ផងដែរ​”​។​
​ទាក់ទង​ករណីនេះ ប្រធាន​ច្រកទ្វារ​ប៉ោយប៉ែត មិនអាច​សុំ​ការអត្ថាធិប្បាយ​បានទេ កាលពី​រសៀល​ថ្ងៃទី​៩ ខែមេសា ឆ្នាំ​២០១៩៕ ល​