AFF-Cup ក្រុមបាល់ទាត់​នារី អាយុ​ក្រោម​១៦​ឆ្នាំ ចាញ់​ឡាវ ០​ទល់​៣ នៅ​ថ្ងៃ​បើកឆាក​

862
ចែករម្លែក

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ក្រុមបាល់ទាត់​នារី ជម្រើសជាតិ ក្រោម​អាយុ ១៦​ឆ្នាំ​កម្ពុជា ប្រកួត​ចាញ់​ក្រុម​ឡាវ នៅ​ថ្ងៃ​បើកឆាក​បាល់ទាត់ ជើងឯក​អាស៊ីអាគ្នេយ៍ AFF U16 Girls’ Championship 2018 ក្នុង​លទ្ធផល ១​ទល់​៣ ។​

​ការប្រកួត កាលពី​ល្ងាច ថ្ងៃទី​២ ឧសភា នៅ​ប្រទេស​ឥណ្ឌូនេស៊ី​នោះ ការប្រកួត​ដំបូង​នេះ ក្រុមកីឡា​ការិនី​កម្ពុជា បាន​ស៊ុត​បំប៉ោង​សំណាញ់​ទី​ឡាវ ១ គ្រាប់ នៅ​តង់​ទី​១ ។ ប៉ុន្ដែ​ឈានចូល​តង់​ទី​២ ក្រុមបាល់ទាត់​នារី U16 ឡាវ បាន​ព្យាយាម​វាយលុក យ៉ាងខ្លាំង រហូត​វាយបក​រកបាន ៣ គ្រាប់​វិញ​។​

​ក្រុមកីឡា​ការិនី​កម្ពុជា មានការ​ថមថយ​កម្លាំង មិនអាច​មានឱកាស វាយបក​វិញ​ឡើយ ។ ក្រុមបាល់ទាត់​នារី អាយុ​ក្រោម​១៦​កម្ពុជា នៅសល់ ២ ប្រកួត​ទៀត ក្នុង​ដៃ ហើយ​ជំនួប ២ ប្រកួត​ចុងក្រោយ​នេះ សុទ្ធតែជា​ក្រុម​ខ្លាំង ។ ថ្ងៃទី​៤ ឧសភា កម្ពុជា ត្រូវ​ជួប​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ ឥណ្ឌូនេស៊ី និង​ថ្ងៃទី​៦ ឧសភា ជួប​ក្រុម​ថៃ​៕V

​ទិដ្ឋភាព​ប្រកួត​ជាមួយ​ក្រុម​ឡាវ​