Ads1111
Rhb02
មាតិកាៈ វេទិកាស្មេរ

គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហាមប្រាម​រាល់​ការបំពាន​គ្រប់​រូបភាព​លើ​តម្លៃ ពហុបក្ស​ក៏ដូចជា​ការប៉ះពាល់​គណ​បក្ស​ដទៃ​

​ដោយ ៖ចក្ខុ វឌ្ឍនៈ​ ថ្ងៃទី 10 មីនា 2017 ម៉ោង 09:35:AM

វេទិកាស្មេរ: ភាពជា​ចាំបាច់​នៃ​ការអនុវត្ត របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​ត្រូវតែ​គោរព​តម្លៃ ពហុបក្ស រួមទាំង​កិត្តិយស​នៃ​តួអង្គ​គណបក្ស​ក្នុង ន័យ​ជារួម និង​រឹតតែ​សំខាន់​ថែមទៀត នោះ​នៅ​កម្ពុជា គឺ​ភាពចាំបាច់​នេះ​សម្រាប់​ឱ្យ​ការអនុវត្ត​របប​នយោបាយ​ប្រជាធិបតេយ្យ​សេរី ពហុបក្ស​បានជា​ប្រយោជន៍ ដល់​គោលនយោបាយ​ផ្សះផ្សា បង្រួប បង្រួម​ជាតិ​ក្នុងន័យ​ដោយឡែក ។ ការ ប្រកាន់ខ្ជាប់​នូវ​ភាពចាំបាច់​ទាំងពីរ​នេះ ទើប​ការប្រកួតប្រជែង​នៅ​កម្ពុ​ជាមាន បរិយាកាស​ល្អ ពុំមាន​ការបំពាន​គ្នា រវាង​គណបក្ស​-​គណបក្ស ។​
​    ​
​តើ​ពាក្យស្លោក​ឃោសនា​របស់ គណបក្ស​សង្គ្រោះ​ជាតិ ''​ដក​មេឃុំ​បម្រើ​បក្ស​ដាក់​មេឃុំ​បម្រើ​រាស្ត្រ​'' មាន​កំហុស​អ្វី ខ្លះ ទាំង​ខាង​វប្បធម៌ នយោបាយ ទាំង ខាង​ផ្លូវច្បាប់ ទើប​គណបក្ស​ប្រជាជន កម្ពុជា​ស្នើឱ្យ​គណបក្សប្រឆាំង​មួយ​នេះ កែប្រែ​ប្រយោគ​ដ៏​ចម្រូងចម្រាស​បែប នេះ​?
       
​ពាក្យស្លោក​ឃោសនា​នេះ​ពិតជា បង្កប់ន័យ​បំពាន​តម្លៃ​ពហុបក្ស ដែល​ផ្ទុយ​នឹង​ស្មារតី​រដ្ឋធម្មនុញ្ញ រំលោភច្បាប់ គណបក្ស​និង​ច្បាប់បោះឆ្នោត ។ ការប្រកាន់យក​របប​នយោបាយ​ប្រជាធិបតេយ្យ សេរី​ពហុបក្ស​នៅ​កម្ពុជា គឺជា​វត្ថុ បំណង​ស្នូល​របស់​រដ្ឋធម្មនុញ្ញ ដើម្បី​ការផ្សះផ្សា​បង្រួប បង្រួម​ជាតិ​។ ក្នុងន័យនេះ រាល់​គណបក្ស គ្រប់​នយោបាយ គឺជា​តួឯក​នៃ​ពហុបក្ស​ហើយ ប្រជាពលរដ្ឋ​ខ្មែរ មាន​និន្នាការ​ខុសៗ​គ្នា​ត្រូវគោរព​គ្នា​ទៅ វិញ​ទៅមក ។ រីឯ​ពាក្យស្លោក​ឃោសនា របស់​គណបក្ស​សង្គ្រោះ​ជាតិ ''​ដក​មេឃុំ បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​'' គឺ​មាក់ងាយ​តម្លៃ គណបក្ស​ចំៗ​តែម្តង ដែល​ធ្វើ ឱ្យ​ប៉ះពាល់​ដល់​ស្មារតី​បង្រួបបង្រួម​ផ្សះផ្សា​ជាតិ​របស់​រដ្ឋធម្មនុញ្ញ ទាះ​មិន​បញ្ជាក់ ចំឈ្មោះ​គណបក្ស​ណាមួយ​ក៏ដោយ ។​
​    ​
​ផ្អែកលើ​និយមន័យ​ដែល​ចែង ក្នុង​ច្បាប់​ស្តីពី​គណបក្ស បានទទួល​ស្គាល់ ថា គណបក្ស​គឺជា ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ ដែលមាន​ទស្សនៈ​នយោបាយ​ដូច ឬ ស្រដៀង​គ្នា ។ ថែម​លើ​នេះ​ទៀត​ច្បាប់ បោះឆ្នោត​បានកំណត់​យក​ប្រព័ន្ធ​បោះ ឆ្នោត​បែប​សមាមាត្រ ដែល​ការ​ឈរឈ្មោះ​ជា​បេក្ខជន ត្រូវធ្វើ​ក្នុង​បញ្ជី​គណបក្ស ពោលគឺ​គ្មាន​បេក្ខជន​ឯករាជ្យ​ឡើយ ។ ត្រង់ចំណុច​នេះ​មានន័យថា សូម្បីតែ​គណបក្ស​សង្គ្រោះ​ជាតិ​រៀបចំ ជ្រើសតាំង​បេក្ខជន​មេឃុំ​ក៏​ផ្សារភ្ជាប់ នឹង​កាតព្វកិច្ច គោរព​គោលនយោបាយ និង​កម្មវិធី​នយោបាយ​គណបក្ស​ខ្លួន ដែរ​។ ហេតុផល​នេះ​គឺ​គ្មាន​បុគ្គល​ណា ម្នាក់​ដែល​មិន​គោរព​គោលនយោបាយ គណបក្ស​អាច​ត្រូវបាន​គណបក្ស​ជ្រើសតាំង​ឱ្យ​ឈរឈ្មោះ ជា​មេឃុំ​បាន​នោះ ទេ​! នេះ​គឺជា​ការពិត ។ ដូច្នេះ​ពាក្យ ស្លោក​ឃោសនា ''​ដក​មេឃុំ​បម្រើ​បក្ស ដាក់​មេឃុំ​បម្រើ​រាស្ត្រ​'' គឺ​មិន​ត្រឹមតែ រំលោភ​រដ្ឋ​ធម្ម​នុ​ញ្ញោ​ទ ថែមទាំង​បំពាន ច្បាប់​គណបក្ស ហើយ​ប្រឆាំងនឹង​បម្រាម ក្នុង​ច្បាប់បោះឆ្នោត ។ ពាក្យស្លោក​ឃោសនា​បែបនេះ​ពិតជា​មាន ចរិត​វាយ ប្រហារ ប៉ះពាល់​គូប្រជែង ដែល​ច្បាប់ បោះឆ្នោត​ហាមប្រាម ព្រោះ​នរណា​ក៏​ដឹង ដែរ​ថា មេឃុំ​-​ចៅសង្កាត់​ទូទាំងប្រទេស ប្រមាណ​ជាង​៩០​ភាគរយ​មកពី​គណបក្ស​ប្រជាជន​កម្ពុជា ។​
    
​ដូច្នេះ​ប្រសិនបើ​គណបក្ស​សង្គ្រោះ ជាតិ​រឹងរូស​មិន​ព្រម​កែ​ទេនោះ ទោះជា​មេដឹកនាំ​បក្ស​ខំ​ព្យា យាម​យកពាក្យ​ប្រជាពលរដ្ឋ​មក​ប្រើ​វា​គ្រាន់តែ​ជា​លេស ឯ​ការពិត​មានន័យថា គេ​ពិត​ជាមាន ចេតនា​រំលោភ​រដ្ឋធម្មនុញ្ញ និង​ច្បាប់ ដែល​តម្រូវឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ឈានទៅ​ប្រើ​សិទ្ធិ ប្តឹងទៅ​តុលាការ ។ ក្នុងករណីនេះ បើ​តុលាការ​យល់ឃើញ ថា​ជាការ​រំលោភ​មែន​នោះ ផល​បច្ច័យ អាក្រក់​នឹង​ធ្លាក់​មកលើ​គណបក្ស​សង្គ្រោះ ជាតិ​។​ក្នុងករណីនេះ​ទោះបីជា​គណបក្ស​សង្គ្រោះ​ជាតិ មាន​និន្នាការ​ពីរ​ផ្សេងគ្នា និង​មាន​ចេតនា​ខុសគ្នា​ចំពោះ​ផល​បច្ច័យ នេះ​ពោលគឺៈ​
     
១-​ភាគី​លោក​សម រង្ស៊ី មិន​ពេញចិត្ត លោក​កឹម សុខា ធ្វើ​ប្រធាន​បក្ស​ដោយ​ចង់ឱ្យ​គណបក្ស សង្គ្រោះ​ជាតិ​រំលាយ ដោយ​អំណាចតុលាការ ដើម្បី​ការវិល​ត្រឡប់មក​គណ​បក្ស​សម រង្ស៊ី វិញ ។​
​    ​
២-​រីឯ​ភាគី​លោក កឹម សុខា ឯណោះ​វិញ​ក៏មាន​សន្លឹក​បៀ​លេង​ដែរ​ដោយ​សុខចិត្ត​ឱ្យមាន​ក្តីក្តាំ នៅ​តុលាការ ក្រែងលោ​តុលាការ​ចេញ​សេចក្តីសម្រេច រំលាយ​គណៈកម្មាធិការ​អចិន្ត្រៃយ៍ ដែលជា​អ្នកសម្រេច​ចេញ​នូវ​គោល នយោបាយ​បំពាន​ច្បាប់​នេះ ។ ទិដ្ឋភាព​នេះ​ផ្តល់ឱកាស ឱ្យ​ភាគី​លោក កឹម សុខា អាចបង្កើត​គណៈកម្មាធិកា​រ​អចិន្ត្រៃយ៍ ថ្មី​ជំនួស​ដែលមាន​សមាសភាព ច្រើន ជាង​សមាសភាព​ខាង​ភាគី​លោក​សម រង្ស៊ី ក្នុង​គណៈកម្មាធិការ​អចិន្ត្រៃយ៍​បច្ចុប្បន្ន ។​
​    ​
​តែបើ​ភាគី​ទាំងពីរ​យល់ឃើញ ថា​ខាតបង់​ទាំងសងខាង​នោះ​ត្រូវតែ​កែលំអ​ប្រយោគ​ឃោសនា បំពាន​ច្បាប់​នេះ ឱ្យបាន​មុនពេល​គណបក្ស​ប្រជាជន​កម្ពុជា ដាក់​បណ្តឹង​ទៅ​តុលាការ ។ តែ​ផ្ទុយ​ទៅ វិញ​បើ​ភាគី​លោក​សម រង្ស៊ី និង​ភាគី លោក​កឹម សុខា​ទុកឱ្យ​គណបក្ស​ប្រជាជន​កម្ពុជា​ប្តឹង ទៅ​តុលាការ ដើម្បី​រៀងៗ ខ្លួន​ទាញយក​ផលប្រយោជន៍ ខណៈ ដែល​បញ្ហា​ផ្ទៃក្នុង​គណបក្ស​សង្គ្រោះ ជាតិ​រវាង​ភាគី​ទាំងពីរ​កំពុង តែ​ប្រទាញ គ្នា​យ៉ាង​ស្រួចស្រាល់​ត្រង់នេះ​វា​ជា​សិទ្ធិ​ជ្រើសរើស​របស់ គណបក្ស​សង្គ្រោះ​ជាតិ ។ រីឯ​ការគោរព​រដ្ឋធម្មនុញ្ញ ច្បាប់ គណបក្ស​និង​ច្បាប់បោះឆ្នោត គឺ​គ្រប់ គណបក្ស​មិនអាច​បំពាន​បានឡើយ ៕ ដោយៈ ចក្ខុ វឌ្ឍនៈ​

គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហាមប្រាម​រាល់​ការបំពាន​គ្រប់​រូបភាព​លើ​តម្លៃ ពហុបក្ស​ក៏ដូចជា​ការប៉ះពាល់​គណ​បក្ស​ដទៃ​


Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


វេទិកាស្មេរ ផ្សេងទៀត

អាច​ហៅថា មេបក្ស​មិន​គ្រប់ទឹក​បានទេ​? ថ្ងៃទី 22 មីនា 2017 ម៉ោង 08:26:AM

លោក​សម រង្ស៊ី ល្មម​បញ្ឈប់​ការបង្ក​ភាពវឹកវរ​ដល់​សង្គម​ជាតិ​ដោយសារតែ​ការចិញ្ចឹម​ចិត្ត​សងសឹក​ ថ្ងៃទី 21 មីនា 2017 ម៉ោង 09:04:AM

គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ហាមប្រាម​រាល់​ការបំពាន​គ្រប់​រូបភាព​លើ​តម្លៃ ពហុបក្ស​ក៏ដូចជា​ការប៉ះពាល់​គណ​បក្ស​ដទៃ​ ថ្ងៃទី 10 មីនា 2017 ម៉ោង 09:35:AM

ស្ត្រី​ធ្វើ​ការងារ​ដើម្បី​ការអភិវឌ្ឍៈ​ការអភិវឌ្ឍ​ត្រូវ​ផ្តល់​ជា​ប្រយោជន៍​ដល់​ស្ត្រី​វិញ​ ថ្ងៃទី 8 មីនា 2017 ម៉ោង 08:43:AM

សេណា​រី​យ៉ូៈ​លោក​សមរង្ស៊ី ខ្ទាត​ចេញពី​ប្រធាន​បក្ស​ដាក់ លោក​កឹម សុខា​ទាំង​មិនដឹងថា​ជា “​អាយ៉ង​សម្តេច​តេ​ជោ​” ថ្ងៃទី 7 មីនា 2017 ម៉ោង 08:56:AM