Ads1111
Rhb02
មាតិកាៈ បទវិភាគ

ទោះបី​មាន​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD ក៏​គ្រាប់​មី​ស៊ី​ល​ដ៏​ច្រើន​របស់​កូរ៉េខាងជើង​នៅតែ​គំរាមកំហែង​កូរ៉េខាងត្បូង​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 8 មីនា 2017 ម៉ោង 04:46:PM

បទវិភាគ: ​    ​ការសាកល្បង​អាវុធ​ចុងក្រោយ​បំផុត​របស់​កូរ៉េខាងជើង បាន​បង្ហាញថា ប្រទេស​នេះ​អាច​បាញ់​គ្រាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ចម្ងាយ​មធ្យម​បាន​ច្រើន​គ្រាប់​ក្នុងពេល​តែមួយ ដែល​នេះ​ជា​យុទ្ធសាស្ត្រ​វាយ​ប្រយុទ្ធ​មួយ ដែល​ក្រុម​អ្នកជំនាញ​និយាយថា អាចធ្វើ​តេស្ត​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD របស់​អាមេរិក ដែល​បានចាប់ផ្តើម​មកដល់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ ទី ៧ មីនា​។

​    ​ភាពទំនើប​ជឿនលឿន​ក្នុង​កម្មវិធី​មី​ស៊ី​ល​ហាមឃាត់​របស់​កូរ៉េខាងជើង​ក៏បាន​បង្កក្តី​បារម្ភ​ក្នុង​ក្រុង​តូ​ក្យូ​ផងដែរ ជាទី​ដែល​ប្រភព​នានា​ដែល​ដឹង​អំពី​ការគិតគូរ​របស់​រដ្ឋា​ភិ​បាល បាន​និយាយថា ការវាយប្រហារ "​ដូច​ហ្វូង​ឃ្មុំ​" ដែល​ប្រើ​មី​ស៊ី​ល​ច្រើន​គ្រាប់​ចម្រុះ​គ្នា​ក្នុងពេល​តែមួយ អាច​បំបាក់​ខែល​ការពារ​របស់​ជប៉ុន​ដែ​ល​ត្រៀម​ទុកជា​ស្រេច យ៉ាង​ងាយ​។

​    ​រូបភាព​បញ្ចេញ​ដោយ​ទីភ្នាក់ងារសារព័ត៌មាន​រដ្ឋ​កូរ៉េខាងជើង បានបង្ហាញ​លោក​គីម ជុង​អ៊ុន ធ្វើជា​អធិបតី​ក្នុង​ពិធី​បាញ់​មី​ស៊ី​ល​ចម្រុះ​បួន​គ្រាប់​ព្រម​គ្នា​កាលពី​ថ្ងៃ​ចន្ទ ដែល​បាន​ធ្លាក់​ក្នុង​សមុទ្រ​ក្បែរ​ភាគ​ពាយព្យ​ប្រទេស​ជប៉ុន​។​

​    ​ជាការ​ឆ្លើយតប សហរដ្ឋអាមេរិក​បាន​ចាប់ផ្តើម​ប្រញាប់​ដាក់​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD ក្នុងប្រទេស​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ ថ្វីបើ​មានការ​ជំទាស់​ទាំង​ក្តៅក្រហាយ​ពី​ចិន​ក៏ដោយ​។​

​    ​ការងារ​របស់​ប្រព័ន្ធ THAAD គឺ​ដើម្បី​ទប់ស្កាត់ និង​បំផ្លាញ​មី​ស៊ី​ល​ឆ្លង​ទ្វីប ក្នុងដំណាក់កាល​ហោះហើរ​ចុងក្រោយ​របស់​មី​ស៊ី​ល ទាំង​នៅក្នុង និង​ក្រៅ​បរិយាកាស​ផែនដី​។

​    ​ប៉ុន្តែ​អា​ថ៍កំ​បាំង​នៃលក្ខណៈ​ពិសេស​របស់​វា និង ការដែល​មិន​ធ្លាប់​យកមកប្រើ​ក្នុង​សង្គ្រាម​ពីមុនមក បានធ្វើ​ឱ្យគេ​សង្ស័យ​ពី​សមត្ថភាព​របស់​ប្រព័ន្ធ THAAD ថា​តើ​អាច​ទប់​ជាប់​មី​ស៊ី​ល​ឆ្លង​ទ្វីប​ទាំង​ហ្វូង​របស់​កូរ៉េខាងជើង​បានដែរ​ឬក៏​អត់​។

​    ​លោក ចូ​សួ ផូ​ល​ឡាក់ អ្នកនិពន្ធ​ឯកសារ​ឈ្មោះថា Nonproliferation Review បាន​និយាយ​អំពី​ការបាញ់​មី​ស៊ី​ល​កាលពី​ថ្ងៃ​ចន្ទ​ថា "​ការបាញ់​មី​ស៊ី​ល​ច្រើន​ក្នុងពេល​ព្រម​គ្នា​នេះ ហាក់​ធ្វើឡើង​ដើម្បី​ហាត់​សម​ដើម្បី​សាកល្បង​សមត្ថភាព​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល ដោយ​បង្ហាញ​ដល់​ប្រព័ន្ធ​នោះ​ជាមួយ​រូបភាព​រ៉ា​ដា​ដ៏​ស្មុ​គ្រ​ស្មាញ​បំផុត​"​។

​    ​យោធា​និង​មន្ត្រី​ស៊ើបការណ៍​របស់​កូរ៉េខាងត្បូង​បាន​និយាយថា មី​ស៊ី​ល​កូរ៉េខាងជើង ៤ គ្រាប់​នោះ​ហាក់ជា​គ្រាប់​ថ្មី​ប្រភេទ Scup ឬ​ហៅថា "ER" ឬ  "Extended Range" Scud​។

​    ​លោក ជេ​ហ្វ​ហ្វ្រេ ឡេ​វី​ស មកពី​វិទ្យាស្ថាន​សិក្សា​អន្តរជាតិ​មី​ដល​បឺ​រី នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា បាន​និយាយថា "​គុណសម្បត្តិ​របស់​អាវុធ ER Scud ធៀប​នឹង​អាវុធ Rodong គឺថា ER Scud មានតម្លៃ​ថោក​ជាង​"​។

​    ​លោក​ឡេ​វី​ស និយាយថា "​ដូច្នេះ​កូរ៉េខាងជើង​អាច​ផលិត​មី​ស៊ី​ល ER Scud ឱ្យបាន​ច្រើន​គ្រាប់​ដើម្បី​យក​ប្រៀប​ឈ្នះ​លើ​ប្រព័ន្ធ THAAD"៕

​ដកស្រង់​ចេញពី​ប្រភពព័ត៌មាន Channel News Asia

ទោះបី​មាន​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD ក៏​គ្រាប់​មី​ស៊ី​ល​ដ៏​ច្រើន​របស់​កូរ៉េខាងជើង​នៅតែ​គំរាមកំហែង​កូរ៉េខាងត្បូង​

ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD ដឹក​មកដល់​កូរ៉េខាងត្បូង​កាលពី​ថ្ងៃ​អង្គារ


Apple Google

Wat

Unops

Angkor-sangran

2

Cheat-

Seatel-23

Apsara31

Pana

Romanson


បទវិភាគ ផ្សេងទៀត