Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បទវិភាគ

តើ​ស៊ី​រីនឹង​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការវាយប្រហារ​មី​ស៊ី​ល​របស់​អាមេរិក​?

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 7 មេសា 2017 ម៉ោង 05:02:PM

បទវិភាគ: ​    ​ការវាយប្រហារ​មី​ស៊ី​ល​ចេញពី​នាវា​មកលើ​ប្រទេស​ស៊ី​រី ដែល​បញ្ជា​ដោយ​លោក​ប្រធានាធិបតី​ត្រាំ កាលពី​យប់​ថ្ងៃ​ព្រហស្បតិ៍​ទី ៦ មេសា ហាក់​មាន​ដែល​កំណត់​ផ្តោត​តែ​លើ​ការដាក់ពិន័យ​ប្រធានាធិបតី​ស៊ី​រី បា​សា អាល់​អាសាដ ប៉ុណ្ណោះ សម្រាប់​ការប្រើ​អាវុធ​គីមី​ក្នុង​សង្គ្រាមស៊ីវិល​ដ៏​ឃោរឃៅ​ត្រាំត្រែង​យូរ​ឆ្នាំ​របស់​ប្រទេស​នេះ​។

​    ​ដោយ​វាយ​ចំ​គោលដៅ​យោធា​ជាច្រើន​របស់​ស៊ី​រី លោក​ត្រាំ​មានបំណង​ទប់ស្កាត់​លោក​អាសាដ​ពី​ការវាយប្រហារ​អាវុធ​គីមី​ច្រំ​ដែលៗ​។ ការវាយប្រហារ​ដោយ​មី​ស៊ី​ល​ច្រើន​គ្រាប់​នេះ​ក៏​ជាការ​កត់សម្គាល់​លើកដំបូង​ផងដែរ ដែល​យោធា​អាមេរិក​មានបំណង​វាយប្រហារ​លើ​រប​បរប​ស់អា​សាដ និង​កើតឡើង​ពីរ​ថ្ងៃ បន្ទាប់ពី​ប្រជាជន ៨២ នាក់ រួមទាំង​កុមារ ២៧ នាក់​បាន​ស្លាប់ ដោយសារ​ឧស្ម័ន​ពុល​ដ៏​គ្រោះថ្នាក់​បំផុត​។

​    ​វរ​នា​វី​ឯក​កងទ័ពជើងទឹក លោក​ជេ​ហ្វ ដេ​វី​ស អ្នកនាំពាក្យ​មន្ទីរ​បញ្ច​កោណ និយាយ​ក្នុង​សេចក្តីថ្លែងការណ៍​យ៉ាង​ដូច្នេះ "​ការវាយប្រហារ​នេះ​មានបំណង​ទប់ស្កាត់​របប​អាសាដ​ពី​ការប្រើប្រាស់​អាវុធ​គីមី​ជាថ្មី​ម្តងទៀត​"​។

​    ​ត្រាំ​ហាក់​ហ៊ាន​ភ្នាល់​ថា ស៊ី​រីនឹង​មិន​សងសឹក​វិញ​ទេ និង​ថា សម្ព័ន្ធមិត្ត​យោធា​ធំៗ​របស់​អាសាដ គឺ​រុស្ស៊ី និង​អ៊ីរ៉ង់ ក៏​នឹង​ព្យាយាម​មិន​ធ្វើការ​ឆ្លើយតប​វិញ​នោះដែរ​។ ជន​សកម្មប្រយុទ្ធ​អ៊ីរ៉ង់​បាន​កំពុង​ស្ថិតនៅ​ស៊ី​រី ហើយ​រុស្ស៊ី​បាន​កំពុង​គាំទ្រ​របប​អាសាដ​ជាមួយ​ការវាយប្រហារ​តាម​អាកាស​តាំងពី​ឆ្នាំ ២០១៥​។ ការធ្វើអន្តរាគមន៍រ​បស់​រុស្ស៊ី​បានធ្វើឱ្យ​ប្រែប្រួល​ស្ថានការណ៍​នៃ​សង្គ្រាមស៊ីវិល​រយៈពេល ៦ ឆ្នាំ ដោយ​នាំឱ្យ​មានប្រៀប​ទៅខាង​លោក​អាសាដ​។

​    ​លោក​ដេ​វី​ស​និយាយថា យោធា​អាមេរិក​បាន​ជូនដំណឹង​ដល់​កងកម្លាំង​រុស្ស៊ី​អំពី​ការវាយប្រហារ មុនពេល​មី​ស៊ី​ល​ត្រូវបាន​បាញ់​។ យោធា​អាមេរិក​បាន​ប្រើប្រាស់​ខ្សែបណ្តាញ​ទំនាក់ទំនង​ដែល​បាន​បង្កើតឡើង​ជាស្រេច ដើម្បី​បញ្ចៀស​ការយល់ច្រឡំ​គ្នា​រវាង​យន្តហោះ​អាមេរិក និង​រុស្ស៊ី ដែល​ហោះ​រំលង​ប្រទេស​ស៊ី​រី​។

​    ​ការវាយប្រហារ​ក្នុង​ដែន​កំណត់​មួយ​នេះ​ក៏​កាត់បន្ថយ​ឱកាស​ក្នុងការ​ទាញ​អាមេរិក​ចូលក្នុង​សង្គ្រាម​ធំ​ណាមួយ ឬ បង្ក​ឱ្យ​របប​អាសាដ​ដួលរលំ ដោយ​បង្កើត​នូវ​វិបត្តិ​គ្មាន​អ្នកកាន់អំណាច ដែល​នឹងត្រូវ​បំពេញ​កន្លែង​ដោយ​ពួក​រដ្ឋ​អ៊ីស្លាម ឬ ក្រុម​ឧទ្ទាម​ដទៃទៀត​ក្នុង​ស៊ី​រី​។

​    ​លោក​ដេ​វី​ស​និយាយថា "​ក្រុម​អ្នករៀបចំ​ផែនការ​យោធា​អាមេរិក​បានធ្វើ​ការព្រមាន​ទុកជាមុន​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ចំពោះ​ទាហាន​ស៊ី​រី​ឬ​រុស្ស៊ី ដែល​ស្ថិតនៅ​ទីវាល​ចុះ​យន្តហោះ​នោះ​"​។

​    ​កម្លាំងចម្រុះ​ដឹកនាំ​ដោយ​អាមេរិក​បាន​កំពុងធ្វើការ​វាយប្រហារ​ក្នុងប្រទេស​ស៊ី​រី ប្រឆាំងនឹង​ក្រុម​រដ្ឋ​អ៊ីស្លាម ដែល​ប្រឆាំងនឹង​របប​អាសាដ ប៉ុន្តែ​មកទល់​ឥឡូវនេះ អាមេរិក​មានការ​ប្រយ័ត្នប្រយែង​ណាស់​ក្នុង​ការបញ្ចៀស​ការវាយប្រហា​រ​ដោយផ្ទាល់​ទៅលើ​កងកម្លាំង​រដ្ឋាភិបាល​ស៊ី​រី​។

​    ​របប​អាសាដ​ទំនង​នៅតែ​អាចឈរជើង​បាន​ទោះជា​មានការ​វាយប្រហារ​នេះ​ក៏ដោយ ហើយ​មេដឹកនាំ​ស៊ី​រីនឹង​រង់ចាំ​ទាំង​អត់ធ្មត់ ដោយ​សង្ឃឹមថា​ត្រាំ​នឹង​បង្វែរ​ការចាប់អារម្មណ៍​ទៅរក​វិបត្តិ​នៅ​កន្លែង​ផ្សេងទៀត​នាពេល​ឆាប់ៗ​ខាងមុខ​។​

​    ​ការឆ្លើយតប​ក្នុង​ដែន​កំណត់​មួយ​នេះ គឺ​ឆ្លុះបញ្ចាំង​អំពី​ស្ថានភាព​ដ៏​លំបាក​មួយ ដែល​ត្រាំ និង​មេដឹកនាំ​មុន គឺ​លោក​អូ​បា​ម៉ា បាន​ប្រឈមមុខ ខណៈដែល​ស៊ី​រី​កាន់តែ​អូសបន្លាយ​សង្គ្រាមស៊ីវិល​។ រដ្ឋការ​លោក​ត្រាំ ក៏ដូចជា​លោក​អូ​បា​ម៉ា បាន​អំពាវនាវ​ឱ្យ​អាសាដ​ចុះ​ចេញពី​អំណាច ប៉ុន្តែ​គ្មាន​សញ្ញា​ណាមួយ​បង្ហាញថា បុរស​ខ្លាំង​ស៊ី​រី​រូបនេះ​នឹង​ចុះ​ចេញពី​តំណែង​ដោយ​ស្ម័គ្រចិត្ត​នោះឡើយ​។

​    ​អាសាដ​បាន​បើក​ការវាយប្រហារ​គីមី​ក្នុង​ឆ្នាំ ២០១៣ នៅក្រៅ​ទីក្រុង​ដា​ម៉ាស ដែល​សម្លាប់​មនុស្ស​ជាង ១.០០០ នាក់​។ លោក​អូ​បា​ម៉ា​គ្រា​នោះបាន​និយាយថា ការប្រើ​អាវុធ​គីមី​របស់​អាសាដ​គឺ​ឆ្លង "​បន្ទាត់​ក្រហម​" ហើយ ប៉ុន្តែ​គាត់​បាន​អត់ធ្មត់​មិន​ធ្វើ​ចំណាត់ការ​យោធា​ណាមួយ​នោះឡើយ​។ ជំនួស​មកវិញ អាសាដ​ក្រោយមក​បាន​យល់ព្រម​ចំពោះ​ផែនការ​មួយ​ក្នុងការ​បំផ្លាញ​អាវុធ​គីមី​និង​ខ្លាំង​ស្តុក​គ្រាប់​គីមី​របស់​របប​ខ្លួន​។

​    ​ការបង្ខំ​ឱ្យ​របប​អាសាដ​ដួលរលំ​ភ្លាមៗ​អាច​នាំឱ្យ​កើត​ចលាចល​រឹតតែ​ខ្លាំង ហើយ​រដ្ឋការ​អាមេរិក​សុខចិត្ត​ស្វែងរក​ដំណោះស្រាយ​ការទូត​វិញ ដើម្បី​ដក​អាសាដ​ចេញពី​អំណាច​។ រដ្ឋមន្ត្រីការបរទេស​អាមេរិក លោក រ៉ិ​ច ធី​ល​ល័​រ​សុន និយាយថា ដើម្បី​ដក​អាសាដ​បាន​ទាល់តែ​មានការ​ប្រឹងប្រែង​ពី​អន្តរជាតិ​។

​    ​ទោះយ៉ាងណា សូម្បី​ការវាយប្រហារ​ដោយ​យោធា​ក្នុង​ដែន​កំណត់​មួយ ក៏​បង្កើន​ហានិភ័យ​ច្រើន​បានដែរ​។ នៅពេលណា​ដែល​អំណាច​យោធា​ត្រូវបាន​បញ្ចេញ​ហើយ​នោះ គេ​ពិតជា​ពិបាក​នឹង​ព្យាករណ៍​ណាស់​ថា​នឹងមាន​អ្វី​កើតឡើង​។

​    ​យោធា​អាមេរិក​មាន​ទាហាន​រាប់រយ​នាក់​ក្នុងប្រទេស​ស៊ី​រី ដែល​គាំទ្រ​កងកម្លាំង​ប្រឆាំង​លោក​អាសាដ ដែល​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​រដ្ឋ​អ៊ីស្លាម​។ កងកម្លាំង​អាមេរិក​មិន​ស្ថិតនៅ​ក្បែរ​គោលដៅ​យោធា​ស៊ី​រី​ណាមួយ​នោះទេ ប៉ុន្តែ​ការវាយប្រហារ​របស់​អា​មេ​រិ​ក​អាច​ញ៉ាំងឱ្យ​ស៊ី​រី​សងសឹក​ប្រឆាំង​ពួកគេ​វិញ​៕

​ដកស្រង់​ចេញពី​កាសែត US Today

តើ​ស៊ី​រីនឹង​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការវាយប្រហារ​មី​ស៊ី​ល​របស់​អាមេរិក​?

តើ​ស៊ី​រីនឹង​ឆ្លើយតប​យ៉ាងណា​ចំពោះ​ការវាយប្រហារ​មី​ស៊ី​ល​របស់​អាមេរិក​?

កងទ័ពជើងទឹក​អាមេរិក​បាន​បាញ់​មី​ស៊ី​ល Tomahawk ៥៩ គ្រាប់​ចេញពី​សមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​ខាងកើត​ចូល​មូលដ្ឋាន​ទ័ពអាកាស​ស៊ី​រី​ក្នុង​ខេត្ត​ហូ​ម


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px

Apple Google

Cli1

Ng

Announce-21(1)

Derongshop

Ptc13

Romanson


បទវិភាគ ផ្សេងទៀត

បទសម្ភាសន៍​ជាមួយឯកអគ្គ​រដ្ឋ​ទូ​តវៀតណាមប្រចាំកម្ពុជាក្នុងឱកាសខួប​លើកទី៥០នៃទំនាក់ទំនង​ ​ការទូតរវាងកម្ពុជា វៀតណាម​ ថ្ងៃទី 24 មិថុនា 2017 ម៉ោង 11:08:AM

ភាព​រង្គោះរង្គើ​នៅ​អា​រ៉ា​ប៊ី​សា​អូឌីត និង វិបត្តិ​នៅ​កាតា បង្ហាញថា​តំបន់​ឈូង​សមុទ្រ​ពែ​ក្ស​កំពុង​ឈានទៅរក​មាត់ជ្រោះ​គ្រោះថ្នាក់​ ថ្ងៃទី 23 មិថុនា 2017 ម៉ោង 10:27:AM

លោកស្រី​សៃ អ៊ីង​វេន កាន់តែ​អស់​ឱកាស ដើម្បី​នាំ​ឯករាជ្យ​មក​តៃវ៉ាន់​ ថ្ងៃទី 14 មិថុនា 2017 ម៉ោង 04:38:PM

អ្វី​ទៅជា​ថវិកាជាតិ និង​ត្រូវ​ចាត់ចែង​របៀប​យ៉ាងម៉េច​?" គោលនយោបាយ​លុយ​កន្លះ​លាន​ដុល្លារ ត្រូវ​រង់ចាំ​អណ​តិ្ត ២០២៣-២០២៨ ថ្ងៃទី 10 មិថុនា 2017 ម៉ោង 09:50:AM

បណ្តា​ប្រទេស​មូស្លីម​នៅ​អាស៊ី​ជាប់ផុង​នៅ​កណ្តាល​ជម្លោះ​ការទូត ដែល​អង្រួន​មជ្ឈិមបូព៌ា​ ថ្ងៃទី 7 មិថុនា 2017 ម៉ោង 10:39:AM