Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ វេទិកាស្មេរ

ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ត្រូវការ​បុរស​ខ្លាំង​ក្នុង​បុព្វហេតុ​សន្តិភាព​អធិបតេយ្យភាព និង​អភិវឌ្ឍន៍​សង្គម​

​ដោយ ៖ភក្តី ឧ​ត្ត​ម​ ថ្ងៃទី 6 មេសា 2017 ម៉ោង 08:35:AM

វេទិកាស្មេរ: ​ប្រជាជាតិ​នីមួយៗ​ត្រូវ​ការរក មនុស្ស​ខ្លាំង​ឱ្យ​ដឹកនាំ​ប្រទេស ដើម្បី​ជំហរ​រឹងមាំ​នៃ​ការធានា ការពារ​អធិបតេយ្យភាព​ជាតិ ក្នុង​បុព្វហេតុ​សន្តិភាព និង​វឌ្ឍនភាព​សង្គមជាតិ ។ ប្រសិទ្ធភាព នៃ​ការអនុវត្ត​ទ្រឹស្តី​ប្រជាធិបតេយ្យ គឺ តម្រូវឱ្យ​ប្រទេស​នីមួយៗ​ត្រូវ​អនុលោម​តាម​លំនាំ​រៀងៗ ខ្លួន​ផ្អែកលើ​លក្ខខណ្ឌ​ពិសេស​នៃ​ប្រវត្តិសាស្ត្រ ប្រពៃណី​ទំនៀមទម្លាប់ និង​កម្រិត​រីកចម្រើន​ជាក់ ស្តែង​របស់​ជាតិ និង​ប្រជាជន ។​
​    
​នេះ​បញ្ជាក់ថា ប្រជាធិបតេយ្យ គ្មាន​ស្តង់ដារ​រួម​ទេ ទោះ​បែប​សហរដ្ឋអាមេរិក ឬ​បែប​បណ្តា ប្រទេស​អឺរ៉ុប​ខាង លិច​ក៏ដោយ ។ ប៉ុន្តែ​កត្តា​អាទិភាព និង ចាំបាច់​ដំបូងបង្អស់​នោះ គឺ​ប្រជាពលរដ្ឋ ត្រូវការ​ជ្រើសរើស​អ្នកដឹកនាំ​ខ្លាំង ទើប ប្រជាធិបតេយ្យ​មានន័យ សម្រេចបាន​សមិទ្ធផល​ជូន​ជាតិ ឆ្លងកាត់​ពី​ដំណាក់ កាល​មួយ​ទៅមួយ​ទៀត​។ បើ​មិន​អ៊ីចឹង​ទេ ប្រជាធិបតេយ្យ​មានន័យ​ត្រឹមតែ​ល្បែង ប្រជាប្រិយ​នៃ​នយោបាយ​ប៉ុណ្ណោះ និង គ្មាន​បាន​ប្រយោជន៍​សម្រាប់​សង្គមជាតិ​ទេ​មិនតែប៉ុណ្ណោះ វា​នាំឱ្យ​គ្រោះថ្នាក់ អន្តរាយ​ដល់​ប្រជាជាតិ ដោយសារតែ​ភាព​ភ្លឺ​ត​ភ្លើន​នៃ​ការស្វែងរក​ប្រជាធិបតេយ្យ ពិត​ក្នុង​សុបិន ។​
      
​ផ្នត់គំនិត​គាំទ្រ​បុគ្គល​ខ្លាំង​ដឹកនាំ ប្រទេស​មិនមែន​តែ​ជា​ផ្នត់គំនិត និង​វត្ថុបំណង (​Mentality​) របស់​ប្រជាជន អាស៊ី​នោះទេ សូម្បីតែ​នៅ​អឺរ៉ុប និង អាមេរិក​ក៏​ជាការ​ចង់បាន​របស់​ប្រជាជន នៅ​បណ្តា​ប្រទេស​ទាំងនោះ​ផងដែរ​។ ដូច្នេះហើយ​សមិទ្ធផលរ​បស់​ប្រជាជាតិ​នីមួយៗ​តែងតែ ឱ្យ​តម្លៃ​លើ​ឥស្សរភាព និង​គុណសម្បត្តិ​របស់​បុគ្គល​ដឹកនាំ ជា​អាទិភាព​ដំបូងបង្អស់ ដោយ​ក្តី​គោរព និង​ចងចាំ​ជានិច្ច​។​
      
​វិចារណ​វិទ្យា​នេះ​ក៏បាន​ឆ្លុះបញ្ចាំង លើ​តថភាព​របស់​កម្ពុជា ដែល​សមិទ្ធផល​ជាតិ​មានមក​ទល់ សព្វថ្ងៃនេះ គឺជា​ស្នាដៃ ដឹកនាំ​របស់​បុរស​ខ្លាំង​សម្តេច​តេ​ជោ សែន រួមជាមួយ​សហសេវិក​ជួរ​ដឹកនាំ គណបក្ស​ប្រជាជន​កម្ពុជា ។ សមិទ្ធផល ជាតិ​ដ៏​ធំធេង និង​រាប់មិនអស់ គឺជា​ទឡ្ហីករណ៍ បញ្ជាក់ថា គោរមងារ​ផ្លូវ ការជាស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ គឺ​ព្រះមហាក្សត្រ និង​ប្រជាជន​កម្ពុជា ទូទៅ​ពិតជា​ទទួលស្គាល់​អំពី​គុណសម្បត្តិ ដ៏​សក្តិ​សមនេះ ដែល​សម្តេច​តេ​ជោ​សែន​បាន​ដឹកនាំ រំដោះ​ជីវិត​ប្រជាជន​កម្ពុជា​ពី របប​វាលពិឃាត​, រួច​បាន​ដឹកនាំ​ដោយ​ជោគជ័យ​ក្នុងការ​ទប់ស្កាត់ ការវិល​ត្រឡប់មកវិញ​នៃ​របប​អមនុស្សធម៌​នេះ រហូតដល់​បានបញ្ចប់​សង្គ្រាម​ក្នុងស្រុក សម្រេចបាន​សន្តិភាព​១០០​ភាគរយ ដោយ​គោលនយោបាយ​ឈ្នះ​-​ឈ្នះ ហើយ​រក្សាបាន​សន្តិភាព និង​អភិវឌ្ឍន៍ សង្គមជាតិ​ជា​ជំហានៗ ។​
        
​បើទោះបី​ការបោះឆ្នោត​ជាការ​ប្រកួត ប្រជែង​រវាង​គណបក្ស​ជាច្រើន​ក៏ពិតមែន ប៉ុន្តែ​បរិបទ​នេះ គ្រាន់តែ​ជាការ​ផ្តល់ លទ្ធភាព​ឱ្យ​គណបក្ស​ផ្សេងៗ​គ្នា​អាច​ជាប់ឆ្នោត​ធ្វើជា​តំណាង​ឆន្ទៈ ក្រុម​ប្រជាពលរដ្ឋ​ខ្មែរ​ដែលមាន​ទស្សនៈ​នយោបាយ​ខុសៗ​គ្នា​នៅក្នុង​សភាតំណាងរាស្ត្រ​មាន ជាអាទិ៍​ថ្នាក់មូលដ្ឋាន គឺ​ក្រុម ប្រឹក្សា​ឃុំ​-​សង្កាត់ និង​ថ្នាក់ជាតិ​គឺ​រដ្ឋ សភា ៘​
      
​ប៉ុន្តែ​វីរភាព​ដឹកនាំ​ប្រកបដោយ ស្នាដៃ និង​សមិទ្ធផល​របស់​សម្តេច​តេ​ជោ គឺជា​បរិបទ​ស្នូល​ដែល ប្រជាពលរដ្ឋ​ខ្មែរ ម្ចាស់ឆ្នោត​ទទួលស្គាល់ និង​បន្ត​បោះ ឆ្នោត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ទាំង​ក្នុងការ​បោះឆ្នោត​ឃុំ​-​សង្កាត់ ២០១៧  ទាំង​ក្នុងការ​បោះឆ្នោត​រដ្ឋសភា ២០១៨ ព្រោះ​នៅ​កម្ពុជា​ពិតជា​ពុំមាន មេដឹកនាំ​គណបក្ស​ណាមួយ​ប្រៀបផ្ទឹម នឹង​សម្តេច​តេ​ជោ​សែន បានឡើយ ។​
​    ​
​សរុបសេចក្តី​ទៅ ប្រជាពលរដ្ឋ ខ្មែរ​បោះឆ្នោត​តាម​ឆន្ទៈ​ជឿជាក់​លើ​ភាព​ដឹកនាំ​របស់​សម្តេច​តេ​ជោ ជា​បុរស​ខ្លាំង ពិត​របស់​ប្រជាជាតិ​កម្ពុជា ដែលជា​និច្ច ជា​កាល​រួមសុខ រួមទុក្ខ​ជាមួយ​ប្រជាជន មិន​ដូច​មេដឹកនាំ​គណបក្ស​ដទៃទៀត​ចេះ ត្រឹមតែ​បញ្ចោ​ញ​វោហារសាស្ត្រ “​សន្យា​ខ្យល់​” និង​ជាក់ស្តែង​ពុំទាន់​បានធ្វើ​អ្វី​ជូន ជាតិ​ក្រៅតែពី​បង្កចលាចល​, ញុះញង់​, អុជអាល​ប​ញ្ឆោះ​កំហឹង តាម​ខ្សែ​ញាក់ របស់​ចៅហ្វាយ​បរទេស​ឱ្យ​ជាតិ​បែក បាក់​មាន​ភាពវឹកវរ​ដល់​សង្គមជាតិ​ជាថ្មី ម្តងទៀត ដូច​ព្រឹត្តិការណ៍​១៨​មីនា ១៩៧០ តែប៉ុណ្ណោះ ។​
​    ​
​ដូច្នេះ​តម្លៃ​នៃ​ឆន្ទៈ​ម្ចាស់ឆ្នោត គឺ​រក្សា​សន្តិភាព និង​ស្ថិរភាព​ដើម្បី​កសាង​សង្គម​ប្រជាធិបតេយ្យ​មាន សណ្តាប់ធ្នាប់ និង​ភាព​សុខក្សេមក្សាន្ត​របស់​ប្រជាជន ៕ ដោយៈ ភក្តី ឧ​ត្ត​ម​

ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត​ត្រូវការ​បុរស​ខ្លាំង​ក្នុង​បុព្វហេតុ​សន្តិភាព​អធិបតេយ្យភាព និង​អភិវឌ្ឍន៍​សង្គម​


Apple Google

W-11-x-h-15-cm

Cambodia

Web (h) 250px x (w)300px thank  you

Electric-28

Driver wanted

Pp

Romanson

Ptc-1

Apsara31


វេទិកាស្មេរ ផ្សេងទៀត