Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

មេ​អគ្គិសនី​អូរ​បែកក្អម ប្រយ័ត្ន​បែក​មេក្រមី​

​ដោយ ៖​រ៉ូ​ហ្សា​ ថ្ងៃទី 12 ឧសភា 2017 ម៉ោង 08:35:AM

ខ្សិបដាក់មេក្រូ: ​សុខៗ​ស្រាប់​តែមាន​ក្លិន​ភាយ​ចេញ​មកពី​អគ្គិសនី​អូរ​បែកក្អម ដែល​ក្លិន​នោះ មិនមែន​លេចចេញ​តែ​ពី​មាត់ របស់​មន្ត្រី នៅ​ទី​នោះទេ សូម្បីតែ​អតិថិជន​ក៏​រអ៊ូ​ដែរ ។​
​    ​
​សុំ​ត​ភ្លើង​ម្តងៗ​ត្រូវ​រង់ចាំ​រយៈ ពេល​មួយខែ ទើប​គេ​ភ្ជាប់​ចរន្ត​ឱ្យ នេះ​បើ​មិនចេះ​ចំណាយ​ក្នុងការ​សែនព្រេន ទេនោះ លោក​ប្រធាន​ផ្នែក​ទទួល​អតិថិជន​គាត់​មិន​ខ្វល់ខ្វាយ​ជាមួយ​ឡើយ ។ ទៅសុំ​ភ្ជាប់​ចរន្ត​មួយខែ ទៅ​បង់លុយ​ថ្លៃ​ភ្លើង​ម្តងៗ​ត្រូវ​ចំណាយពេល​មិនតិចជាង​មួយ​ម៉ោង ឬ​២​ម៉ោង​ឡើយ ។​
    
​អ៊ីចឹង​ហើយ ទើប​គេ​នាំគ្នា​និយាយថា ទៅ​បង់លុយ​ភ្លើង​សុំ​ភ្ជាប់​ចរន្ត​មិន​ខុសពី​ទៅសុំ​ភ្លើង​យក្ស​នោះឡើយ ។ មកដល់​សម័យ​នេះហើយ​នៅមាន​យក្ស​ឱ្យគេ​ទៅសុំ​ភ្លើង​ទៀត​ហ្ន៎​?
   
​ហើយ​បើ​មន្ត្រី​នៅ​ទីនោះ​និយាយ​វិញ​នោះ គេ​ថា​លោកនាយ​គាត់​ធ្វើការ​តាមរបៀប​បក្ខពួកនិយម ខ្វះ​ការទទួលខុសត្រូវ​សំខាន់​អ្នកចេះ​អែបអប​គឺ​ល្អ ។ ឯ​អ្នក​មិនចេះ​អែបអប​ទេនោះ ដឹង​តែ​ចាំ​ទទួលយក រង្វាន់​ស្តីបន្ទោស​ទៅបាន​ហើយ ។
     
​ចំពោះ​អ្នកចេះ​អែបអប​វិញ​នោះ ឈប់​មិនបាច់​សុំច្បាប់​ក៏បាន​ដែរ ។​
      
​អា​ប្រភេទ​ជំងឺ​អែបអប​នេះ គួរតែ ល្មម​ដល់ពេល​ព្យាបាល​ហើយ ព្រោះ​វា​កើតមាន​ក្នុងសង្គម​ខ្មែរ​តាំងពី ជំនាន់​ណា​ជំនាន់​ណី​មក​ឯណោះ ។ កុំ​ចេះតែ​ហ៊ាន​ប្រយ័ត្ន​ផ្តេសផ្តាស អង្គភាព​ប្រឆាំង អំពើពុករលួយ​គាត់​កេះ​ទៅ​សាកសួរ​លេង​ណា ៕ ដោយៈ​រ៉ូ​ហ្សា​

មេ​អគ្គិសនី​អូរ​បែកក្អម ប្រយ័ត្ន​បែក​មេក្រមី​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


ខ្សិបដាក់មេក្រូ ផ្សេងទៀត