Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ វេទិកាស្មេរ

កម្ពុជា​ក្រោម​ដំបូល​សន្តិភាព​គឺ​កម្លាំង​ឋា​ម​ពល​ប្រមូលផ្តុំ​លើ​ការកសាង​អភិវឌ្ឍន៍​សង្គមជាតិ​

​ដោយ ៖ភក្តី ឧ​ត្ត​ម​ ថ្ងៃទី 16 ឧសភា 2017 ម៉ោង 08:33:AM

វេទិកាស្មេរ: ​សន្តិភាព និង​ស្ថិរភាព​នយោបាយ គឺជា​គន្លឹះ​ស្នូល​នៃ​សក្តានុពល​នាំ មក​នូវ​សេចក្តីសុខ ជាមួយនឹង​ដំណើរ ឆ្ពោះទៅរក​ភាព​លូតលាស់​សម្បូរ សប្បាយ​តាម​លទ្ធភាព​ជាក់ស្តែង​។ វិចារណ​វិជ្ជា​នេះ​កំពុង​ក្លាយជា​ទិដ្ឋភាព ពិត​ជាក់ស្តែង​ក្នុងសង្គម​កម្ពុជា​សម្រាប់ ប្រជាជន​ខ្មែរ​ទូទៅ​។​
​    ​
​ក្នុង​យុគសម័យ​កម្ពុជា​បច្ចុប្បន្ន ក្រោម​ដំបូល​សន្តិភាព​ប្រកបដោយ ស្ថិរភាព​នយោបាយ គឺ​កម្លាំងចលករ គ្រប់យ៉ាង​ប្រមូលផ្តុំ​លើ​ការកសាង និង អភិវឌ្ឍន៍ ប្រកបដោយ​ការរីកចម្រើន ឈានឡើង​គ្រប់​វិស័យ​។ សមិទ្ធផល​ដ៏ ធំធេង​ទាំងនេះ ស្តែង​ឱ្យឃើញ​នូវ​ភាព លេចធ្លោ​ជា​បន្តបន្ទាប់​។ ជាពិសេស​ការវិនិយោគ ឯកជន និង​ការវិនិយោគ សាធារណៈ​ប្រកបដោយ​សក្តានុពល លើក​ត្តា “​ទឹក​-​ភ្លើង​-​ស្ពាន​ថ្នល់​-​ធនធាន មនុស្ស​” គឺជា​គ្រឹះ​រឹងមាំ​នៃ​ការ​ទ្រទ្រង់ និង​ការបម្រើ​ដល់ “​សង្វាក់​ផលិតកម្ម​-​អាជីវកម្ម​-​ការងារ​”​។ ផល​បច្ច័យ​ចេញពី បរិបទ​នេះ ធ្វើឱ្យ​ជីវភាព​រស់នៅ​របស់ ប្រជាជន​កម្ពុជា​បាន​កែប្រែ​មុខមាត់ កាន់តែ​ប្រសើរឡើង ជាមួយនឹង​ការ រីកចម្រើន​ខាង​ទីផ្សារការងារ និង​អាជីវកម្ម​ឯកជន​ដែលជា​ប្រភព ចំណូល សម្រាប់​បុគ្គល និង​គ្រួសារ​។​
​    ​
​នេះ​ជា​ភស្តុតាង​បញ្ជាក់​ពី​ការ ដើរ​លើផ្លូវ​ត្រូវ​របស់​រាជរដ្ឋាភិបាល ដឹកនាំ ដោយ​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្តេច​តេ​ជោ​សែន​ជា​ប្រមុខ បាន​ចាប់យក​សន្តិ​ភាពជា​គន្លឹះ​រួចមក ក្នុង​កាតព្វកិច្ច​ថែរក្សា សន្តិភាព និង ស្ថិរភាព​នយោបាយ ដើម្បី​ការអភិវឌ្ឍ​។ ទិដ្ឋភាព​នេះ បាន​លើកស្ទួយ​ដល់​កិច្ច សហប្រតិបត្តិ​ការណ៍​អន្តរជាតិ ក្នុងតម្លៃ​នៃ​ជំនឿ​ជឿជាក់​ប្រកបដោយ​សុទិដ្ឋិនិយម​ដល់​ការ​បណ្តាក់ ទុន​វិយោគ បរទេស​មក​កម្ពុជា​។ កំណើនសេដ្ឋកិច្ច ៧​ភាគរយ​ក្នុង​មួយឆ្នាំៗ នៅ​ទសវត្សរ៍ ចុងក្រោយ​នេះ បានធ្វើឱ្យ​កម្ពុជា​ឆ្លង​ផុត ពី​ប្រទេស​ក្រីក្រ​មកជា​ប្រទេស​មាន ចំណូល​មធ្យម​កម្រិត​ទាប​។ ចក្ខុវិស័យ ទៅមុខ គឺ​ក្រោម​ការដឹកនាំ​របស់​សម្តេច តេ​ជោ​សែន​នោះ​សន្តិភាព ត្រូវបាន​ធានា ១០០​ភាគរយ ជាមួយនឹង​ស្ថិរភាព នយោបាយ​កាន់តែ​រឹងមាំ ជា​កត្តា​នាំឱ្យ ការអភិវឌ្ឍ​សង្គមជាតិ បន្ត​ឈានឡើង ជា​ដរាប​ក្នុង​ម​ហិ​ច្ឆិ​តា​ធ្វើឱ្យ​កម្ពុជា សម្រេច​បានជា​ប្រទេស​មាន​ចំណូល មធ្យម និង​ឈាន​ទៅជា ប្រទេស​មាន​ចំណូល​ខ្ពស់​។​
          
​ដោយ​គ្មាន​ភាព​ស្រពេចស្រពឹល គឺ​ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ពិតជា​មិន​ប្រថុយ​ជាមួយនឹង​សម្រែក ឃោសនា “​ដូរៗ​ៗ​” របស់​បក្សប្រឆាំង​ដែលនាំឱ្យ ប្តូរ​ពី​សន្តិភាព និង​ស្ថិរភាព​មករក សង្គ្រាម និង​វិនាសកម្ម​នោះឡើយ​។ ការទទួលស្គាល់​កាន់តែច្បាស់​ថែមទៀត អំពី​គុណ​តម្លៃ​សន្តិភាព គឺ​មិន​អាចឱ្យ ប្រជាពលរដ្ឋ​ខ្មែរ សម្តែង​ឆន្ទៈ “​ខឹង​គោ វ៉ៃ​រទេះ​” នោះទេ បើទោះបី​ជាមាន​ភាព អសកម្ម​ខ្លះ កើតចេញពី​បុគ្គល​អាក្រក់ មួយចំនួន​ក៏ដោយ​ក្តី​។​
​    ​
​ក្នុង​ក្តីសង្ឃឹម​នៃ​កំណែទម្រង់ ធ្វើឱ្យ​ប្រសើរឡើង គឺ​ប្រជាពលរដ្ឋ​ម្ចាស់ ឆ្នោត​ដ៏​ច្រើន​លើសលប់ នៅតែ​ជឿជាក់ លើស​ម្តេច​តេ​ជោ​សែន និង​បន្ត​បោះ ឆ្នោត​គាំទ្រ “​គណបក្ស​ទេវតា​” ដោយ យល់​ដឹងថា ឆន្ទៈ​សន្លឹកឆ្នោត​គាំទ្រ “​គណបក្ស​ទេវតា​” គឺជា​ការបោះឆ្នោត រក្សា​សន្តិភាព ដែល​មានន័យ​សម្រាប់ ខ្លួនឯង​, គ្រួសារ​, សហគមន៍ និង​សង្គម ជាតិ​។ ពោលគឺ​ក្រោម​ការដឹកនាំ​របស់ “​គណបក្ស​ទេវតា​” ប្រជាជាតិ​កម្ពុជា​ធ្វើ ដំណើរ​ទៅមុខ ដោយ​ធានាថា​គ្មាន សង្គ្រាម​ជាដាច់ខាត ហើយ​អ្វីៗ​ទាំងអស់ នឹង​កាន់តែ​ប្រសើរឡើង ៕ ដោយៈ ភក្តី ឧ​ត្ត​ម​

កម្ពុជា​ក្រោម​ដំបូល​សន្តិភាព​គឺ​កម្លាំង​ឋា​ម​ពល​ប្រមូលផ្តុំ​លើ​ការកសាង​អភិវឌ្ឍន៍​សង្គមជាតិ​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


វេទិកាស្មេរ ផ្សេងទៀត