Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ បទវិភាគ

ដល់​ពេលដែល​កូរ៉េខាងត្បូង​ត្រូវ​បន្តដំណើរ​ទៅមុខ បន្ទាប់ពី​តុលាការ​កំពូល​ដកតំណែង​លោកស្រី ប៉ាក់ ហ្គុ​ន​ហេ​

​ដោយ ៖កញ្ញាដាលីស ថ្ងៃទី 10 មីនា 2017 ម៉ោង 04:57:PM

បទវិភាគ: ​    ​ការសម្រេច​របស់​តុលាការ​ធម្មនុញ្ញ​ដើម្បី​ចោទ​ប្រកាន់ទោស​លោកស្រី​ប្រធានាធិបតី ប៉ាក់ ហ្គុ​ន​ហេ កាលពី​ថ្ងៃ​សុក្រ​ទី ១០ មីនា បាន​នាំមក​នូវ​ទីបញ្ចប់​នៃ​ភាពមិនប្រាកដប្រជា​ខាង​នយោបាយ​រាប់​ខែ​ក្នុងប្រទេស ដែល​អង្រួន​ដោយ​ការតវ៉ា​ទ្រង់ទ្រាយ​ធំ​ប្រឆាំង​ការពាក់ព័ន្ធ​របស់​ប្រធានាធិបតី​ក្នុង​រឿងអាស្រូវ​ពុករលួយ និង​ការជ្រៀតជ្រែក​អំណាច​។

​    ​ឥឡូវនេះ​គឺ​ដល់​ពេលដែល​ប្រទេស​នេះ​ត្រូវ​ព្យាបាល​របួស និង​បន្តដំណើរ​ទៅមុខទៀត ហើយ​បោះឆ្នោត​ជ្រើសរើស​ប្រមុខរដ្ឋ​ថ្មី​នៅ ៦០ ថ្ងៃ​ទៀត និង ត្រូវ​ដោះស្រាយ​នូវ​បញ្ហា​ប្រឈម​ជាច្រើន ដែល​បង្កឡើង​ដោយ​ប្រទេស​កូរ៉េខាងជើង ដែលមាន​អាវុធ​នុយក្លេអ៊ែរ និង ការ​សងសឹក​ខ្លាំង​ឡើង​របស់​ចិន​ជុំវិញ​ការសម្រេចចិត្ត​របស់​កូរ៉េខាងត្បូង​ក្នុងការ​ដាក់​ខែល​ការពារ​ប្រឆាំងនឹង​មី​ស៊ី​ល​របស់​អាមេរិក​។​

​    ​តុលាការ​ធម្មនុញ្ញ​បានចេញ​សាលក្រម​របស់ខ្លួន​នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះ ដោយ​ញ៉ាំងឱ្យមាន​ការអបអរ​ពី​ជំរំ​ប្រឆាំង​លោកស្រី និង​ការ​សម្រក់​ទឹកភ្នែក​ពី​ជំរំ​អ្នកគាំទ្រ​លោកស្រី​ប៉ាក់ ដែល​ទាំង​ប្រឆាំង​និង​គាំទ្រ​បាន​ប្រមូលផ្តុំ​គ្នា​នៅ​កណ្តាល​ក្រុង​សេ​អ៊ូ​ល​ដូចគ្នា​។

​    ​លោកស្រី​ប៉ាក់​ត្រូវបាន​ចោទប្រកាន់ថា​បាន​ឃុបឃិត​ជាមួយ​មិត្តសម្លាញ់​របស់គាត់ គឺ​លោកស្រី ឆ​យ ស៊ូ​ន​ស៊ី​ល ថា​បាន​គាប​យកប្រាក់​រាប់លាន​ដុល្លារ​ពី​ក្រុមហ៊ុន​ធំៗ​របស់​កូរ៉េខាងត្បូង ដើម្បី​ជា​ថ្នូរ​នឹង​ការអនុគ្រោះ​នានា​ពី​រដ្ឋាភិបាល​។​

​    ​លោកស្រី​ឆ​យ​កំពុង​ស្ថិតនៅក្នុង​សវនាការ​ពីបទ​បង្ខិតបង្ខំ និង​រំលោភ​អំណាច ខណៈដែល​លោក លី ជែ​យ៉ង់ មេដឹកនាំ​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូ​ន​ធំ​បំផុត​របស់​ពិភពលោក Samsung ត្រូវបាន​ចោទប្រកាន់​ជា​ផ្លូវការ​ពីបទ​ស៊ីសំណូក ពុករលួយ និង​បទល្មើស​ជាច្រើន​ទៀត​។​

​    ​ក្រុមអ្នកវិភាគ​និយាយថា តុលាការ​បានធ្វើ​ការសម្រេច​ចិត្ត​ត្រឹមត្រូវ​ក្នុងការ​គាំទ្រ​ការចោទប្រកាន់​ប្រឆាំង​លោកស្រី​ប៉ាក់​ហ្គុ​ន​ហេ​ជា​ផ្លូវការ​។ ការបោះឆ្នោត​ស្ទង់​មតិ​បង្ហាញថា អ្នកចូលរួម​បោះឆ្នោត ៧០ ភាគរយ​ចង់ឱ្យ​បណ្តេញ​លោកស្រី​ប៉ាក់ ហ្គុ​ន​ហេ ចេញពី​តំណែង​។

​    ​លោកស្រី​ហ្គុ​ន​ហេ​អាយុ ៦៥ ឆ្នាំ គឺជា​ប្រធានាធិបតី​ស្រី​លើកដំបូង​របស់​កូរ៉េខាងត្បូង​។ លោកស្រី​ក៏​ជា​ប្រធានាធិបតី​ទីមួយ​ផងដែរ ដែល​ត្រូវបាន​បណ្តេញ​ចេញពី​តំណែង​អំឡុងពេល​នៅ​កាន់តំណែង​។

​    ​អ្នកវិទ្យាសាស្ត្រ​នយោបាយ លោក​គីម ជែ ជូន មកពី​សាកលវិទ្យាល័យ​សូ​កាង បាន​និយាយថា "​សាលក្រម​តុលាការ​គឺមាន​ភាពច្បាស់លាស់​ងាយស្រួល​យល់​ណាស់​។ វា​បង្ហាញ​ច្បាស់​ថា អតីត​ប្រធានាធិបតី​ប៉ាក់ ហ្គុ​ន​ហេ ធ្វើការ​ងារ​ហួស​ឆ្ងាយ​ពី​ព្រំដែន​កំណត់​នៃ​រដ្ឋធម្មនុញ្ញ​កូរ៉េខាងត្បូង​។ ការសម្រេច​នេះ​គឺមាន​សុភ​វិនិច្ឆ័យ​...​យើង​សង្ឃឹមថា​ក្រុម​អ្នក​អភិរក្សនិយម (​ដែល​គាំទ្រ​លោកស្រី​ប៉ាក់​) នឹង​ទទួលយក​វា និង​បន្តដំណើរ​ទៅមុខទៀត​។ អ្វីដែល​រង់ចាំ​យើង​នៅខាងមុខ​គឺមាន​សារៈសំខាន់​ជាង​។ យើង​នឹងមាន​ការលំបាក​ច្រើន​ទៀត​ត្រូវ​ឆ្លងកាត់​"​។​

​    ​បញ្ហា​ប្រឈម​នៅខាងមុខ​រួមមាន សេដ្ឋកិច្ច​ដើរ​យឺត ការ​កើន​ភាព​តាង​តឹង​ជាមួយ​កូរ៉េខាងជើង ដែល​ទើប​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​កាលពីដើម​សប្តាហ៍ និង​ការ​សងសឹក​ផ្នែក​សេដ្ឋកិច្ច​ពី​ចិន ជុំវិញ​ការដាក់​ពង្រាយ​ប្រព័ន្ធ​ប្រឆាំង​មី​ស៊ី​ល THAAD ដែល​ធ្វើឱ្យប៉ះពាល់​សេដ្ឋកិច្ច​កូរ៉េខាងត្បូង​។

​    ​សាលក្រម​ចោទប្រកាន់​លោកស្រី​ប៉ាក់ ហ្គុ​ន​ហេ ជា​ផ្លូវការ​នេះ អាចជួយ​សម្រាល​ភាព​តានតឹង​មួយចំនួន​រវាង រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល និង​ប៉េកាំង ខណៈដែល​ប្រព័ន្ធ THAAD ដែល​ចាប់ផ្តើម​ដាក់​កាលពីដើម​សប្តាហ៍​នេះ អាច​នឹង​ស្ថិតក្នុង​ស្ថាន​ភាពមិនប្រាកដ​ប្រជា ដោយហេតុថា​គេ​នៅ​រង់ចាំ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​ថ្មី​នៅ ៦០ ថ្ងៃ​ទៀត​។

​    ​កូរ៉េខាងត្បូង​ត្រូវ​បោះឆ្នោត​ប្រធានាធិបតី​ថ្មី​នៅត្រឹម​ថ្ងៃទី ៩ ឧសភា ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ទាំងអស់នេះ​។ រហូតដល់​ពេលនោះ នាយករដ្ឋមន្ត្រី វ៉ាង ក្យូ​អា​ញ នឹង​បន្ត​ធ្វើជា​ប្រធានាធិបតី​ស្តីទី​។

​    ​បេក្ខជន​ប្រធានាធិបតី​សង្ឃឹម​ខ្ពស់ លោក មូ​ន ជែ អ៊ី​ន អតីត​ប្រធាន​បក្សប្រឆាំង គឺ​បក្ស​ប្រជាធិបតេយ្យ គឺជា​អ្នក​នាំមុខគេ​ក្នុងការ​បោះឆ្នោត​ស្ទង់​មតិ ជាមួយ​សំឡេងគាំទ្រ​ចំនួន ៣៦ ភាគរយ ប្រៀបធៀប​នឹង​បេក្ខជន​ដទៃទៀត​។

​    ​ប៉ុន្តែ​លោក​ត្រូវតែ​យកឈ្នះ​ការប្រកួតប្រជែង​ដណ្តើម​បេក្ខភាព​ឈរឈ្មោះ​ក្នុង​បក្ស​ជាមុនសិន ទើប​អាច​ក្លាយជា​អ្នកតំណាង​បក្ស​ជា​ផ្លូវការ​៕

​ដកស្រង់​ចេញពី​វេ​ប​សាយ Straitstimes

ដល់​ពេលដែល​កូរ៉េខាងត្បូង​ត្រូវ​បន្តដំណើរ​ទៅមុខ បន្ទាប់ពី​តុលាការ​កំពូល​ដកតំណែង​លោកស្រី ប៉ាក់ ហ្គុ​ន​ហេ​

បាតុករ​កូរ៉េខាងត្បូង​អបអរ​ការដែល​តុលាការ​កំពូល​ចោទប្រកាន់​លោកស្រី ប៉ាក់ ហ្គុ​ន​ហេ ជា​ផ្លូវការ


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


បទវិភាគ ផ្សេងទៀត