Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ វេទិកាស្មេរ

សង្គ្រាម និង​ចលាចល​សង្គម​នៃ​ប្រទេស​អាហ្វ្រិក​

​ដោយ ៖ ថ្ងៃទី 12 ឧសភា 2017 ម៉ោង 08:47:AM

វេទិកាស្មេរ: ​ដោយ​៖ ហេង រតនា អគ្គនាយក​ស៊ីម៉ាក់​
    
​ប្រជាជន​កម្ពុជា​ភាគច្រើន​លើស លប់​ពិតជា​បានដឹង បានឮ និង​បាន​ឆ្លងកាត់​ភ្លើងសង្គ្រាម​នៅ​កម្ពុជា​ហើយ បច្ចុប្បន្នកំពុង​បានរស់នៅ​ក្រោម​ម្លប់ សន្តិភាព​ដែល​មិន​ធ្លាប់មាន​ក្នុង​ប្រវត្តិសាស្ត្រ​ជាង​៥០០​ឆ្នាំ របស់​កម្ពុជា​។​

​នៅពេលនេះ បណ្តា​ប្រទេស​មួយចំនួន នៅលើ​សកលលោក​នេះ​កំពុង​រស់នៅ​ជាមួយ​សង្គ្រាម និង​ការ​ចលាចល​សង្គម ជាពិសេស​ប្រទេស​នៅ​អាហ្វ្រិក និយាយ​ជារួម និយាយ​ដោយឡែក​នៅ ប្រទេស​អា​ហ្វ្រិ​កណ្តាល ដែល​មន្ត្រី​កង ខេមរភូមិន្ទ​របស់​យើង​ចំនួន​បួន​នាក់​បាន ពលី ហើយ​ពួក​ឧទ្ទាម​ចំនួន​ប្រាំ​បីនាក់ ស្លាប់​និង​របួស​ជាច្រើន​នាក់​ក្នុងការ​ពួន ស្ទាក់​ប្រយុទ្ធ​គ្នា​មួយ​នោះ ។​
​    ​
​ប្រទេសមួយ​នេះ​មាន​ប្រជាជន ចំនួន​ប្រមាណ​តែ​ជិត​៥​លាន​នាក់ មាន ផ្ទៃដី​ធំ​ជាង​កម្ពុ​ជាជាង​៣​ដង (​ជាង ៦០០​ពាន់​គីឡូ​ម៉ែត្រក្រឡា​)​។ មាន សង្គ្រាម​និង​ចលាចល​សង្គម​តាំងពី​ឆ្នាំ ១៨៨០ មកជា​ហូរហែ ។ ប្រទេស​ក្បែរ ខាង​មាន​ប្រទេស​ស៊ូដង់ ប្រទេស​ស៊ូដង់ ខាងត្បូង ប្រទេស​ឆាត ប្រទេស​កុង​ហ្គោ ប្រទេស​សាធារណរដ្ឋ​កុង​ហ្គោ និង ប្រទេស​កា​មេ​រូ​ន ក្នុងចំណោម​ប្រទេស​ជាប់​ដែន​ទាំង​ប្រាំមួយ​សុទ្ធ តែ​ជា​ប្រទេស កំពុងមាន​សង្គ្រាម លើកលែងតែ ប្រទេស​កា​មេ​រូ​ន​មាន​ស្ថាន​ភាពប្រសើរ​ជាងគេ ។​
​    ​
​សង្គ្រាម​នៅ​អាហ្វ្រិក​កណ្តាល នេះ​បាន​ក្លាយជា​សង្គ្រាម​សាសនា​ទៅហើយ ។ ពួក​ឧទ្ទាម​សាសនា​អ៊ិ​ស្លាម និង​សាសនា​គ្រិស្ត ។​
​    ​
​សូម​ប្រជាពលរដ្ឋ​កម្ពុជា ជាពិសេស​យុវជន ត្រូវខិតខំ​ថែរក្សា​សន្តិភាព និង​ស្វែងយល់​ពី​ដើមចម​នៃ​សង្គ្រាម ស៊ីវិល ។ ការ​លើកឡើងថា គ្មាន​សម្ភារៈ​សឹក គ្មាន​កងទ័ព​និង​គ្មាន​មេដឹកនាំ​ជា​ទាហាន​ថា​មិនអាច បង្ក​សង្គ្រាម​បានឡើយ ។ ការអះអាង​បែបនេះ គ្មាន មូលដ្ឋាន​និង​ជាការ​បោកប្រាស់ ភូតភរ ព្រោះថា សង្គ្រាម​គឺ​កើតចេញពី​គោល នយោបាយ​និង​ការដឹកនាំ​របស់​នរណា​ម្នាក់ តាមបែប​និយម​ជ្រុល ហើយ​ដឹកនាំ ធ្វើបាតុកម្ម កូដកម្ម ឧទ្ទាម​កម្ម ភេរវកម្ម ទ័ពព្រៃ ទ័ព​ឈ្លប​ជាដើម​៘ ដោយ​ផ្តើមចេញ​មកពី​ការ ញុះញង់​បណ្តុះ​ភាព ស្អប់ខ្ពើម កំហឹង​ឈឺចាប់ ច្រណែន ឈ្នានីស ប្រកាន់ពូជសាសន៍ សាសនា និង​ពិសេស​គឺ​មនោគមន៍​នយោបាយ បែប​បរទេស​និយម​ជ្រុល​ជាដើម​៘
      
​នៅ​ប្រទេស​ស៊ី​រី​ដើមចម​សង្គ្រាម ចាប់ផ្តើម​សំខាន់​ចោទ​រដ្ឋាភិបាល​ឈរ លើ​មូល​ហេតុតែ​៣​គឺ ១-​អំពើពុករលួយ​, ២- គ្មាន​ការងារ​ធ្វើ និង ៣-​ការ​គាប សង្កត់​សិទ្ធិសេរីភាព ចេញពី​ក្រុមយុវជន បាតុកម្ម​រហូត​មាន​សង្គ្រាម​មកដល់​ពេល នេះ ព្រោះថា មាន​ដំបៅ​រុយ​វា​រោម និង​ភ្លើង​ពី​កម្ទេច​ចំបើង អាច​ឆេះ​ព្រៃ​ទាំង មូល​បាន​! អ្នក​ឈឺចាប់​ពិតប្រាកដ គឺ ប្រជាពលរដ្ឋ ៕

សង្គ្រាម និង​ចលាចល​សង្គម​នៃ​ប្រទេស​អាហ្វ្រិក​

សង្គ្រាម​នៅ​អាហ្វ្រិក​កណ្តាល (​រូប​ផេ​កលោក ហេង រតនា​)​


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Home

Jcm

Tbc-w-11-x-h-15-cm

Ncdd

Golden pro-25

Kiri sakura -26

Romanson

Ptc-1

Apsara31


វេទិកាស្មេរ ផ្សេងទៀត