Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews
មាតិកាៈ វេទិកាស្មេរ

ឆ្នាំ​ថ្មី​! សន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ ក្នុងសម័យ​តេ​ជោ​សែន​

​ដោយ ៖ចក្ខុ វឌ្ឍនៈ​ ថ្ងៃទី 14 មេសា 2017 ម៉ោង 08:50:AM

វេទិកាស្មេរ: ​ក្នុងន័យ​ជារួម ការរស់រានមានជីវិត គឺជា​កម្មវត្ថុ​ដំបូងបង្អស់​របស់​សង្គម​មនុស្ស និង​ក្នុង​ដោយឡែក សម្រាប់​ប្រជាជន​កម្ពុជា គឺ​ការរំដោះ​ចេញពី​របប​វាលពិឃាត នៅ​ថ្ងៃ​៧​មករា​១៩៧៩ មានតម្លៃ​វិសេសវិសាល ស្មើនឹង​ថ្ងៃកំណើត​ទី​២​។ រីឯ ការទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​សម្លាប់​មនុស្ស  និង​ដំណើរ​វិវត្តន៍ ឈានទៅ​សម្រេចបាន​នូវ​សន្តិភាព ដែលជា​ការធានា​ជីវិត​រស់​ចាក​ផុតពី​វិនាសកម្ម និង​ជា​មូលដ្ឋានគ្រឹះ​នៃ ចំណុច​ចាប់ផ្តើម​របស់​សង្គមជាតិ​ខ្មែរ ឈានទៅរក​វឌ្ឍនភាព និង​ប្រជាធិបតេយ្យ​។​

​ប៉ុន្តែ ការយក ប្រជាធិបតេយ្យ គ្រាន់តែ​ជា​ល្បែង​ប្រជា​ប្រី​យ៍រ​បស់​អ្នកនយោបាយ​ក្នុងការ​ទាក់ទាញ អន្ទង​ចិត្ត គឺជា​គ្រោះថ្នាក់​បំផុត ព្រោះ ប្រជាធិបតេយ្យ ពុំមាន​ស្តង់ដារ​រួម​ទេ ពោលគឺ គ្មាន​ប្រជាធិបតេយ្យ​នៃ ប្រទេស​ណាមួយ ត្រូវបាន​បណ្តា​ប្រទេស​ទាំងអស់​លើ​ពិភពលោក ចាត់ទុកថា ជា​គំរូ​នោះ​ក៏​ទេ​ដែរ​។ វិនាសកម្ម​នឹង​កើតមាន បើ​អ្នកនយោបាយ​ក្នុងស្រុក​មួយក្រុម សាកល្បង​ប្រឡែង​លេង​ជាមួយនឹង​ល្បែង ប្រជា​ប្រី​យ៍​នៃ​ទម្រង់​ប្រជាធិបតេយ្យ​បែប​បរទេស​និយម​។ ដូច្នេះហើយ ប្រជាជាតិ​នីមួយៗ ត្រូវតែ​ធ្វើជា​ម្ចាស់ នៃ​ដំណើរ​ការកសាង​ប្រជាធិបតេយ្យ​របស់ខ្លួន​។ គ្រប់គ្នា ត្រូវ​យល់ថា ប្រព័ន្ធ​ប្រជាធិបតេយ្យ គឺជា​ប្រព័ន្ធ នយោបាយ​ក្នុងស្រុក​របស់​ប្រទេស​នីមួយៗ​ដែល​ត្រូវ​ផ្សាភ្ជាប់​នឹង​ប្រវត្តិសាស្ត្រ និង​ប្រពៃណី​យ៍​ទំនៀមទម្លាប់ របស់​ប្រជាជាតិ​ខ្លួន ដោយ​ផ្អែកលើ​ល័ក្ខខ័ណ្ឌ​ពិសេស និង​កម្រិត​រីកចម្រើន​ជាក់ស្តែង​របស់​សង្គមជាតិ និង ប្រជាជន​។ បើ​មិន​ដូច្នេះ​ទេ ការ​ត្រេកត្រអាល​នឹង​ពាក្យ​ប្រជាធិបតេយ្យ​បែប​បរទេស​និយម ពិតជា​ដើមចម នៃ​ការ​បញ្ឆេះ​កំហឹង​នាំ​ឲ្យ​ប្រជាជាតិ ធ្លាក់ចូល​ក្នុងការ​បែកបាក់​ជាតិ និង​ភ្នក់ភ្លើងសង្គ្រាម​ជាក់​ជាមិនខាន​។ តួយ៉ាង ដូច​បច្ចុប្បន្ននេះ នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​, ប្រទេស​ស៊ី​រី និង​បណ្តា​ប្រទេស​ដទៃទៀត​នៅ​ម​ជ្ឈឹ​ម​បូព៌ា​។​

​ប្រជាជាតិ​ខ្មែរ បាន​ឆ្លងកាត់​ការបោកប្រាស់​ពី​សំណាក់​អ្នកនយោបាយ​និន្នាការ​ប្រឆាំង​ដែល​ព្យាយាម ប្រើពាក្យ​ឃោសនា “​ផ្លាស់ប្តូរ​ទៅរក​ប្រជាធិបតេយ្យ​ពិត​” ជា​វិធី​ចិត្តសាស្ត្រ​ទាក់ទាញ​ប្រជាពលរដ្ឋ ឲ្យ​រំភើប និង​ត្រេកត្រអាល​។ នេះ ជា​ល្បែង​ប្រជា​ប្រី​យ៍​ខាង​នយោបាយ ដើម្បី ម​ហិ​ច្ឆិ​តា​ប្រជែង​អំណាច ដែល ទីបំផុត​ជួបតែ​ភ្នក់ភ្លើងសង្គ្រាម និង​វិនាសកម្ម​។ ហ្នឹងហើយ​ជា​គ្រោះថ្នាក់​នៃ​ការស្វែងរក​នូវ​របស់​ដែល​ហៅថា “​ប្រជាធិបតេយ្យ​ពិត​បែប​បរទេស​និយម​”​។ ទុក្ខវេទនា​ដ៏​យូរអង្វែង​កន្លងមកនេះ​របស់​ប្រជាជន​កម្ពុជា ត្រូវ បាន​ឆ្លង​ផុត​ជា​ជំហានៗ ដោយសារតែ​ប្រជាជាតិ​ខ្មែរ មាន​សម្តេច​តេ​ជោ​សែន ជា​អ្នកដឹកនាំ​ខ្លាំង ទាំង​ខាង បញ្ញា ទាំង​បទពិសោធន៍ ហ៊ាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​ជាតិ និង​រួមសុខ​រួមទុក្ខ​គ្រប់​កាលៈទេសៈ​ជាមួយ ប្រជាជន​។​

​សង្គម​ប្រជាធិបតេយ្យ​ពិត​របស់​កម្ពុជា គឺ​ខុសគ្នា​ស្រឡះ​ពីរ​បស់​ដែល​ហៅថា “​ប្រជាធិបតេយ្យ​ពិត​” ដែលជា​ក្តី​សុ​បិ​ន្ត​របស់​ក្រុម​នយោបាយ​ប្រឆាំង ចង់បាន​តាមបែប​បរ​ទេស​និយម​។ ក្រោម​ការដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា​ដែលមាន​សម្តេច​តេ​ជោ​សែន ជា​ប្រមុខ គឺ​កម្ពុជា បានចាប់ផ្តើម​កសាង​សង្គម ប្រជាធិបតេយ្យ​ពិត​របស់ខ្លួន ដោយ​ចេញដំណើរ​ពី​ជីវិត​រស់​ឡើងវិញ​របស់​ប្រជាជន នៅ​ថ្ងៃ​រំដោះ ៧​មករា ១៩៧៩​។ បន្ទាប់មក​ឈានចូល​ដល់​ប្រជាធិបតេយ្យ​ជាក់ស្តែង​ជា​អាទិភាព​ចំពោះមុខ គឺ ប្រជាធិបតេយ្យ​ប្រជាជន ដែល​ផ្តោតលើ​ប្រក្រតី​កម្ម​នៃ​ជីវិត​រស់នៅក្នុង​ភាពជា​មនុស្ស​របស់​ប្រជាជន​កម្ពុជា ក្រោយ​របប​វាលពិឃាត​។ ប្រជាធិបតេយ្យ​ប្រជាជន បានចាប់ផ្តើម​ជំហាន​ទី​១ គឺ​ប្រជាជន​កម្ពុជា ដៃ​ម្ខាង​កសាង​ជាតិ​ពី​បាតដៃ​ទទេ និង​ដៃ​ម្ខាង ទៀត ទប់ស្កាត់​ការវិល​ត្រឡប់មកវិញ​នៃ​របប​សម្លាប់​មនុស្ស​។ ដំណាក់កាល​ទី​២ គឺ​ការស្វែងរក​ការផ្សះផ្សា បង្រួបបង្រួម​ជាតិ និង​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ ដែល​សម្តេច​តេ​ជោ​សែន សម្រេចបាន​នូវ​កិច្ចព្រមព្រៀង ក្រុងប៉ារីស ២៣​តុលា​១៩៩១ ជូន​ជាតិ ជាមួយ​គូបដិបក្ខ​ប្រដាប់អាវុធ​។​

​បន្ទាប់មក​កម្ពុជា​ឈានចូល​ដល់​របប​នយោបាយ​ពហុបក្ស ដែល​ចាប់ផ្តើម​ពី “​ប្រជាធិបតេយ្យ​សេរី ពហុបក្ស គ្មាន​សន្តិភាព​” ព្រោះតែ​ការបរាជ័យ​របស់​រដ្ឋ​បាល​បណ្តោះអាសន្ន​អង្គការសហប្រជាជាតិ ក្នុង សម័យ​អន្តរកាល​ដែលមាន​ឈ្មោះថា អ៊ុនតាក់ ។ សម័យ​អន្តរកាល​នេះ ត្រូវបាន​បញ្ចប់​ក្រោយពី​កម្ពុជា មាន រដ្ឋធម្មនុញ្ញ​ថ្មី​, ព្រះមហាក្សត្រ​, រដ្ឋសភា និង​រាជរដ្ឋាភិបាល​។ ប៉ុន្តែ​កម្ពុជា ពុំទាន់​មាន​ឯកភាព​ជាតិ ក្រោម ដំបូល​រដ្ឋធម្មនុញ្ញ និង​រដ្ឋបាល​គ្រប់គ្រង​តែមួយ​នៅឡើយ​ទេ ព្រោះ​ភាគី​ខ្មែរក្រហម​ស្ថិតនៅ​ជា​អប្បគមន៍​។ ដូច្នេះ ប្រជាជាតិ​កម្ពុជា ត្រូវធ្វើ​ដំណើរ​កសាង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ដោយ​ខ្លួនឯង​ពី គ្មាន​សន្តិភាព មក មាន​សន្តិភាព​។ ទីបំផុត ឯកភាព​ជាតិ និង​សន្តិភាព​១០០%  ដឹកនាំ​សម្រេចបាន​ដោយ​សម្តេច​តេ​ជោ​សែន នៅ ចុងឆ្នាំ​១៩៩៨ ដើមឆ្នាំ​១៩៩៩ ដែលជា​សមិទ្ធិផល​ជាតិ​ដ៏​ថ្លៃថ្លា និង​ជា​មូលដ្ឋានគ្រឹះ នាំ​ឲ្យ​កម្ពុជា ឈានចូល ដំណាក់កាល ប្រជាធិបតេយ្យ​សេរី​ពហុបក្ស “​មាន​សណ្តាប់ធ្នាប់ និង​ឈានឡើង​”​។ វឌ្ឍនភាព​នេះ ត្រូវបាន ប្រជាជន​កម្ពុជា​ទូទៅ ទទួលស្គាល់ថា ជា​សង្គម​ប្រជាធិបតេយ្យ​រុងរឿង​ក្នុងសម័យ​សម្តេច​តេ​ជោ​សែន នា​ប​ច្ចប្ប​ន្ន​នេះ​។ ហ្នឹងហើយ គឺជា​ប្រជាធិបតេយ្យ​ពិត​សម្រាប់​ប្រជាជាតិ​កម្ពុជា ពោលគឺ រួមរស់​ជុំគ្នា ដោយ ភាពរស់រវើក និង​រីកចម្រើន​ជា​ជំហានៗ ផ្អែកលើ​ប្រពៃណី​យ៍​ទំនៀមទម្លាប់ ស្របតាម​ល័ក្ខខ័ណ្ឌ​ពិសេស ជាក់ស្តែង​របស់​ជាតិ និង​ប្រជាជន ប្រកបដោយ​សុទិដ្ឋិនិយម ក្នុង​ចក្ខុវិស័យ​ធ្វើ​ឲ្យ​កាន់តែ​ល្អប្រសើរ​ឡើង​។​

​ក្នុងសម័យ​សម្តេច​តេ​ជោ​សែន គឺ​ប្រជាជន​កម្ពុជា រស់នៅ​ដោយ​សុខក្សេមក្សាន្ត ក្នុង​សន្តិភាព និង វឌ្ឍនភាព​ជាតិ​។ នេះ​សរ​បញ្ជាក់ថា គ្មាន​ប្រជាធិបតេយ្យ​ណា​ល្អប្រសើរ​ជាង​ហ្នឹង​ទៀត​ទេ សម្រាប់​ប្រជាជាតិ កម្ពុជា​។ ពោលគឺ ប្រជាជន​កម្ពុជា មិនត្រូវ​ការផ្លាស់ប្តូរ​ទៅយក​ប្រជាធិបតេយ្យ​បែប​បរទេស​ជាថ្មី​ម្តងទៀត​ទេ តែ​យើង ត្រូវការ​អភិវឌ្ឍន៍ ក្រោម​ដំបូល​សន្តិភាព​។ ដូច្នេះហើយ​ទោះជា​មាន​ទស្សនៈ​ខុសៗ​គ្នា គឺ​ក្នុងសង្គម ប្រជាធិបតេយ្យ​សេរី​ពហុបក្ស វា​ជា​រឿង​ធម្មតា ប៉ុន្តែ​ប្រជាជន​កម្ពុជា ត្រូវការ​ភាពរឹងមាំ និង​ភាពខ្លាំង​នៃ ការដឹកនាំ​របស់​សម្តេច​តេ​ជោ​សែន ដើម្បី​ធានា​សន្តិភាព និង​ស្ថិរភាព​សង្គម​ដែលជា​មូលដ្ឋានគ្រឹះ​នៃ ប្រជាធិបតេយ្យ​ពិត សម្រាប់​សង្គម​កម្ពុជា​ទាំងមូល អភិវឌ្ឍន៍​ឈានឡើង​៕

ឆ្នាំ​ថ្មី​! សន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ ក្នុងសម័យ​តេ​ជោ​សែន​

ឆ្នាំ​ថ្មី​! សន្តិភាព វឌ្ឍនភាព ប្រជាធិបតេយ្យ ក្នុងសម័យ​តេ​ជោ​សែន​

រូបភាពពីទំព័រហ្វេសប៊ុកផ្លូវការសម្ដេចតេជោហ៊ុនសែន (Samdech Hun Sen, Cambodian Prime Minister)


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px



Apple Google

Cli1

Announce-21

Derongshop

Gms

Gms2

Romanson

Ptc-1

Apsara31


វេទិកាស្មេរ ផ្សេងទៀត