Ads1111
Rhb02
Rasmie-tiger-rasmeinews
Rasmie-tiger-rasmeinews

ក្បួន​បោក​ដដែលៗ​មុៈន​បោះឆ្នោត​អួតថា ឈ្នះ​,​ដល់​បោះឆ្នោត​ចាញ់ ចោទថា​គេ​លួច

​ដោយ ៖សុភៈ វាចារ ថ្ងៃទី 15 ឧសភា 2017 ម៉ោង 08:41:AM

បរិយាយលេខនេះ: ​មែនទែនទៅ ក្នុងការ​អនុវត្ត​រប​ប​នយោបាយ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស បង្ហាញឱ្យឃើញថា ចរិត​អ្នកនយោបាយ​គឺមាន​គ្រប់សព្វ​ទាំងអស់ មាន​រហូតដល់ ក្រុម​អ្នកនយោបាយ​ប្រើ​វិធី​អួត​ក្អេងក្អាង បំប៉ោង​ហួសមាឌ និង​បំភ្លៃ​ការពិត ដើម្បី ទម្លាក់កំហុស​ទៅ​អ្នកដទៃ និង​ដាក់ខ្លួន​ជា​ជនរងគ្រោះ​។ គេ​សម្រក់​ទឹកភ្នែក​ក្រពើ ឱ្យគេ​អាណិត ។​
​    ​
​ដូច្នេះហើយ បើទោះបីជា​ក្នុង​របប​ប្រជាធិបតេយ្យ​ពហុបក្ស​សេរីភាព នៃ​ការប្រកួតប្រជែង​នយោបាយ តាមរយៈ​ការបោះឆ្នោត​ត្រូវបាន​ធានា​ក៏ដោយ​ក្តី ប៉ុន្តែ​ដើម្បី​លើកស្ទួយ​គុណភាព និង​ប្រសិទ្ធភាព នៃ​ការអនុវត្ត​របប​នយោបាយ ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ផ្តល់នូវ​គុណប្រយោជន៍​សម្រាប់​សង្គម​ជាតិ ទើប​តម្រូវឱ្យ​អ្នកនយោបាយ​គ្រប់​និន្នាការ​ត្រូវប្រកាន់យក​នូវ​វប្បធម៌​នយោបាយ ប្រជាធិបតេយ្យ ។ ជាពិសេស ភាពស្មោះត្រង់​របស់​អ្នកនយោបាយ​ជាមួយ ប្រជាពលរដ្ឋ​ម្ចាស់ឆ្នោត ដែលជា​កត្តាចាំបាច់ បំផុត ធ្វើឱ្យ​អ្នកគាំទ្រ​រួច​ផុតពី​ការបោក ប្រាស់​ដោយសារតែ “​បេះដូង​នៃ​ការស្រឡាញ់​-​ស្អប់​”​។​
​    ​
​ប៉ុន្តែ​ជាក់ស្តែង គឺ​នៅតែមាន​ក្រុម​អ្នកនយោបាយ​ជ្រក​ក្រោម​របប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ប្រើ​វិធី​បោក​បញ្ឆោត​ប្រជាពលរដ្ឋ ដោយ​ប្រើ​វិធី​អួត ក្អេងក្អាង បំប៉ោង​ហួសមាឌ​ដោយ​ព្យាយាម បំភ្លៃ​ការពិត ។ ទិដ្ឋភាព​បែបនេះ បើ​ម្នាក់ៗ​សម្លឹងមើល​ជាក់ស្តែង​នៅ​កម្ពុជា​បច្ចុប្បន្ន​ដោយ​យកចិត្ត ទុកដាក់​នោះ គ្រប់គ្នា​ប្រាកដជា​នឹង​ឃើញច្បាស់​ថា មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ និង​សម្ព័ន្ធភាព របស់ខ្លួន​គ្រប់​ឯកសណ្ឋាន បាននិងកំពុង​ប្រើ​វប្បធម៌​ដាក់​កំហុស​ទៅ​អ្នកដទៃ និង​វប្បធម៌​ធ្វើខ្លួន​ជា ជនរងគ្រោះ​សម្រាប់​មុខរបរ​នៃ​ការប្រមូល​លុយ​ពី​អ្នកគាំទ្រ ទាំង​ក្នុង និង​ក្រៅប្រទេស​ជាពិសេស នៅ​រដូវ​កាល​បោះឆ្នោត​ម្តងៗ ដែលជា ទីផ្សារ​ដើរ​បោក​បញ្ឆោត​យ៉ាង​គគ្រឹកគគ្រេង ។​

​ជាការ​ពិតណាស់ កម្ពុជា​អត់​ត្រូវការ “​ការផ្លាស់ប្តូរ​”​ទេ តែ​ដើម្បី​ជា មុខរបរ​ដើររក​ស៊ី​បោកប្រាស់ គឺ​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ត្រូវតែ​ប្រើ ពាក្យ “​ផ្លាស់ប្តូរ​ឬ​ដូរៗ​” សម្រាប់​ទីផ្សារ​ប្រមូល​ភោគផល ដោយ​ប្រើ​វោហារ សព្ទ​បំភ្លៃ​សភាព​ពិត​ជាក់ស្តែង​នៃ​សង្គមជាតិ ។ ការឃោសនា​លក់ទំនិញ នយោបាយ ក្នុង​រដូវ​កាល​បោះឆ្នោត គឺ​ការនិយាយ​ដដែលៗ​ថា “​ឈ្នះ​”​។ តែ​ដល់​លទ្ធផល​បោះឆ្នោត​ជាក់ស្តែង ចេញមក​ថា “​ចាញ់​” វិញ​នោះ គឺ​មេដឹកនាំ​ដែល​អួត​ក្អេងក្អាង​នេះ​ប្រើ​វិធី​ចោទ​គណៈកម្មាធិការ​ជាតិ រៀបចំ ការបោះឆ្នោត ថា “​លួច​សន្លឹកឆ្នោត​”​។ ការប្រើ​វិធី​ទម្លាក់កំហុស​ទៅ​អ្នកដទៃ និង​ដាក់ខ្លួន​ជា​ជន រងគ្រោះ​ដោយ​គ្មាន​មូលដ្ឋាន​បែបនេះ​គឺ​ដើម្បី​លួង​ចិត្ត​អ្នក ដែល​បាន​គាំទ្រ​ខ្លួន ។​
         
​ឥឡូវ​ការបោះឆ្នោត​ឃុំ​-​សង្កាត់​២០១៧​គឺជា​រដូវ​កាលដែល​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​ដើរទៅ ប្រមែប្រមូល​ភោគផល​ទៀតហើយ ជាមួយនឹង​ក្បួន​ដដែលៗ ។ ប៉ុន្តែ​មុខរបរ​បែបនេះ​ពិតជា ពុំមាន​ប្រសិទ្ធភាព ដូច​មុន​ទៀត​ទេ​ដោយសារតែ​ពេលវេលា​បាន​ផ្តល់នូវ​ការពិចារណា​ដល់ អ្នក​ធ្លាប់​ជឿ​ពីមុន​ដឹងខ្លួន​ថា “​ចាញ់បោក​” ព្រោះ​ព័ត៌មាន​ពិត​បាន​ជ្រាប​ដល់ ពួកគាត់​បានដឹង​ច្បាស់​ថា អ្វីៗ​មិនមែន​ដូច​ការឃោសនា​របស់​មេ​ដឹកនាំ បក្សប្រឆាំង​នោះឡើយ​ហើយ​លុយ​ដែល​ប្រមូល​បានជា បន្តបន្ទាប់​កន្លងមក គឺ​ពុំ​បានធ្វើ​អ្វី​ចេញ​ជា​ដុំកំភួន​ទេ​សូម្បីតែ​ទូរទស្សន៍​ព្រះអាទិត្យ​ក៏​ស្ងាត់ឈឹង​ដែរ តែ​បែរជា​លេច​ធ្លាយ​រឿងអាស្រូវ​ស្នេហា​ជាមួយ​នារី​ក្មេងៗ និង​ការ​ញៀន​ល្បែង​ទៅវិញ​ដែល​នាំ ឱ្យ​លុយ​ដែល​ប្រមូលបាន​ត្រូវបាន​បាត់បង់ ។
      
​ហេតុនេះហើយ​ទើប​ថ្មីៗ​នេះ​ទិដ្ឋភាព​ជាក់ស្តែង​បានបង្ហាញ​ឱ្យឃើញ​ច្បាស់​ថា​ទីផ្សារ​ប្រមូល​លុយ​ពី​បងប្អូន ខ្មែរ​នៅក្រៅ​ប្រទេស​ដូចជា​នៅ​ប្រទេស អូស្ត្រាលី​, ញូ​វ​ហ្សេ​ឡែ​ន​, សហរដ្ឋអាមេរិក​, កាណាដា​, កូរ៉េខាងត្បូង គឺ​លែង​ទទួលជោគជ័យ និង​លែង​កាក់កប​ដូច​លើក​មុនៗ​ទៀតហើយ រីឯ​ការ អួត​ក្អេងក្អាង​ថា “​ឈ្នះ​មុន​បោះឆ្នោត​” ក៏​គេ​លែង​ជឿ​ទៀតហើយ​ដែរ ។​
​    ​
​ចំណុច​សំខាន់​មួយទៀត​ដែល​ប្រជាពលរដ្ឋ​គួរតែ​ចងចាំ និង​មិនត្រូវ​ចាញ់បោក​អ្នកណា​មួយ​តទៅទៀត នោះ​គឺ​គណៈកម្មាធិការ​ជាតិ​រៀបចំ ការបោះឆ្នោត​អាណត្តិ​នេះ​បាន​កែទម្រង់​ទាំងអស់​ទាំង​បច្ចេកទេស និង​នីតិវិធី ទាំងឡាយ​ក្រោម​ជំនួយ​របស់​ប្រទេស​ជប៉ុន សហគមន៍​អឺរ៉ុប និង​ប្រទេស​ជា មិត្ត​នានា​៘ បន្ថែម​លើ​នេះ​សមាជិក​គ​.​ជ​.​ប​.​ក៏មាន​មន្ត្រី​គ្រាក់​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ជាមួយ​ដែរ ។​
​    ​
​លើក​នេះ បើ​ហ៊ាន​លេងល្បែង​ភូតភរ​ដូច​លើក​មុនៗ​ទៀត​មែន ! គឺ​ពិតជា​ភូត​ច្រើន​ចាញ់​អាត្មា​ហើយ​!​។ សូម​ជម្រាប​យកតែ​បុណ្យ​ពី​ចម្ងាយ ៕


ទំនាក់ទំនងផ្សាយពាណិជ្ជកម្ម

Email: ads@rasmeinews.com

670px X 100px