Apple ក្លាយជា​ក្រុមហ៊ុន​ទី​១​ដែលមាន​តម្លៃ​ខ្ទង់ ១.០០០.០០០.០០០.០០០ ដុល្លារ​

1631
ចែករម្លែក

​ក្រុមហ៊ុន Apple គឺជា​ក្រុមហ៊ុន​ជួញដូរ​សាធារណៈ​ដំបូងបង្អស់​របស់​ពិភពលោក ដែលមាន​តម្លៃ​ខ្ទង់ ១ លាន​លាន​ដុល្លារ ដែលជា​ផ្លែផ្កា​ហិរញ្ញវត្ថុ​នៃ​បច្ចេកវិជ្ជា​ទាន់សម័យ​ដែល​បានកំណត់​នូវ​អ្វីដែល​យើង​រំពឹង​ពី​ឧបករណ៍ប្រើប្រាស់​របស់​យើង​។​

​សមិទ្ធផល​ដែល​សម្រេចបាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​សីហា​នេះ​កត់សម្គាល់​ពី​ជ័យជម្នះ​ចុងក្រោយ​បំផុត​របស់​ក្រុមហ៊ុន Apple ដែល​បាន​បង្កើតឡើង​ដោយ​មនុស្ស ២ នាក់​ត្រកូល ស្ទី​វ នៅក្នុង​ហ្គា​រ៉ា​ស​ឡាន​ក្នុង​ទីក្រុង​ស៊ី​លី​កូន​វ៉​ល​ឡេ កាលពី ៤២ ឆ្នាំមុន​។​

​យោងតាម​វេ​ប​សាយ FactSet ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple បាន​ចំណេញ​ដល់​ទៅ ៥,៨៩ ដុល្លារ​ក្នុង​មួយ​សន្លឹក​ហ៊ុន ពោល គឺ​មួយ​សន្លឹក​ហ៊ុន​ឥឡូវ ស្មើនឹង ២០៧,៣៩ ដុល្លារ ដោយ​ធ្វើឱ្យ​តម្លៃ​ទីផ្សារ​របស់​ក្រុមហ៊ុន​ឡើង​ខ្ពស់ជាង ១ លាន​លាន​ដុល្លារ គឺ ប្រហែល ១.០០១.៦៧៩.២២០.០០០ ដុល្លារ​។ ក្រុមហ៊ុន Apple ឈរ​នៅលើ​កំពូល​នៃ​ទីផ្សារ​ភាគហ៊ុន​អាមេរិក ដែល​គ្របដណ្តប់​ដោយ​ក្រុមហ៊ុន​ផ្តោតលើ​បច្ចេកវិជ្ជា ដូចជា ក្រុមហ៊ុន Amazon ក្រុមហ៊ុនមេ Alphabet របស់ Google ក្រុមហ៊ុន Microsoft និង​ក្រុមហ៊ុន Facebook ដែល​សុទ្ធតែ​ឈរ​នៅ​លំដាប់​កំពូល​ទាំង ៥ នៅលើ​ទីផ្សារ​ហ៊ុន​៕ ដោយ៖ កញ្ញាដាលីស

Apple បង្កើតឡើង​ដោយ​មនុស្ស ២ នាក់​ត្រកូល ស្ទី​វ នៅក្នុង​ហ្គា​រ៉ា​ស​ឡាន​ក្នុង​ទីក្រុង​ស៊ី​លី​កូន​វ៉​ល​ឡេ កាលពី ៤២ ឆ្នាំមុន