Apple គ្រោង​បញ្ចេញ​លក់ iPhone ល្បឿន 5G ឱ្យបាន ៨០ លាន​គ្រឿងក្នុង​ឆ្នាំ​២០២០

379
ចែករម្លែក

ក្រុមហ៊ុន Apple មានការ​រំពឹងទុក​ខ្ពស់​លើ​ទូរស័ព្ទ iPhone ល្បឿន 5G ឬ 5G iPhone ដែល​តាម ពាក្យ​ចចាមអារ៉ាម​ថា​នឹងមាន​ចេញលក់​នៅលើ​ទីផ្សារ​ក្នុង​ឆ្នាំ​២០២០​។​
​ ​
Nikkei Asian Review បាន​ចុះផ្សាយ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ខ្នាត​យក្ស​របស់​អាម៉េរិក មួយ​នេះ កំពុងអភិវឌ្ឍន៍​ទូរស័ព្ទ 5G iPhone ហើយ​គ្រោង​បញ្ចេញ​លក់​ចេញ​ឱ្យបាន ៨០ លាន​គ្រឿង​។​
​ ​
តាម​ការរំពឹងទុក ទូរស័ព្ទ​នេះ​នឹង​ចេញ ៣ ម៉ូ​ដែល​ផ្សេងគ្នា ហើយ​បំពាក់​ដោយ​ឧបករណ៍ ដំណើរការ​ទិន្ន័យ (processor) ថ្មី​ដែល​រចនា​ឡើង​ដោយ​ក្រុមហ៊ុន​អាម៉េរិក Qualcomm មាន​សមត្ថកិច្ច​អាច​ដោ​ន​ឡូត​វីដេអូ ឬ​ឯកសារ​ទំហំ 1.7GB ក្នុងពេល​តែមួយ​វិនាទី​។​
​ ​
ទោះជា​យ៉ាងណា Apple មិនមែនជា​ក្រុមហ៊ុន​ដំបូង​ដែល​គ្រោង​បញ្ចេញ​ទូរស័ព្ទ​ល្បឿន 5G នោះទេ ព្រោះ​កាលពី​ខែមេសា ក្រុមហ៊ុន Samsung របស់​កូរ៉េ ក៏បាន​បញ្ចេញ​ទូរស័ព្ទ 5G ជាច្រើន​ម៉ូ​ដែល​រួចមកហើយ​ដែល​បច្ចុប្បន្ន​រួមមាន Galaxy S10 5G, Galaxy Fold 5G, Galaxy Note10 5G និង Galaxy A90 5G ជាដើម​៕ ប្រែ​សម្រួលៈ​ខុម​