Apple និង​Samsung បញ្ចប់​ជម្លោះ​អំពី​សិទ្ធិ​ប៉ាតង់​ផ្តាច់មុខ បន្ទាប់ពី​ជម្លោះ​អស់​ពេល​៧​ឆ្នាំ​

1064
ចែករម្លែក

​នៅ​ទីបំផុត ក្រុមហ៊ុន​Apple និង ក្រុមហ៊ុន​Samsung បាន​ដោះស្រាយ​ជម្លោះ​អំពី​សិទ្ធិ​ប៉ាតង់​ផ្តាច់មុខ​ដែលមាន​រយៈពេល​៧​ឆ្នាំ​មកហើយ​នេះ ហើយ​ការដោះស្រាយ​​នេះ បាន​នាំ​ដល់​ការបញ្ចប់​ជម្លោះ​ជា​យូរ​មកហើយ​ជុំវិញ​ការ​រចនា​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​គូប្រជែង​របស់​ពួកគេ​។​

​លក្ខខណ្ឌ​យ៉ាងណា​នៃ​ការដោះស្រាយ​នេះ មិន​ត្រូវបាន​បញ្ចេញ​ឱ្យដឹង​នោះទេ ។​

​ប៉ុន្តែ​វា​បានកើត​ឡើង​តែ​ប៉ុន្មាន​សប្តាហ៍​ប៉ុណ្ណោះ បន្ទាប់ពី​គណៈវិនិច្ឆ័យ​អាមេរិក​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Samsung បង់ប្រាក់​ចំនួន​៥៣៩​លាន​ដុល្លារ​ទៅឱ្យ​ក្រុមហ៊ុន Apple ចំពោះ​ការលួចចម្លង​លក្ខណៈពិសេស​នៃ​ទូរស័ព្ទ​iPhone​។​

​ជម្លោះ​ប្តឹងតវ៉ា​នេះ បានចាប់ផ្តើម​កាលពី​ឆ្នាំ​២០១១ នៅពេល ក្រុមហ៊ុន​Apple បាន​ប្តឹង​ក្រុមហ៊ុន​Samsung របស់​កូរ៉េខាងត្បូង ដែលជា​គូប្រកួត​ប្រជែង​របស់ខ្លួន​នេះ ដោយ​ទាមទារ​ប្រាក់​សំណង​ការខូចខាត​ជាង​២​ពាន់​លាន​ដុល្លារ កាលពី​ដំបូង ប៉ុន្តែ ក្រោយមក គណៈវិនិច្ឆ័យ​អាមេរិក​បាន​បញ្ជា​ឱ្យ​ក្រុមហ៊ុន Samsung​បង់ប្រាក់​
​ចំនួន​៥៣៩​លាន​ដុល្លារ​ទៅឱ្យ​ក្រុមហ៊ុន Apple ចំពោះ​ការលួចចម្លង​កម្មសិទ្ធិ​បញ្ញា​អំពី​លក្ខណៈពិសេស​នៃ​ទូរស័ព្ទ​iPhone ។​

ទូរស័ព្ទ​ដើម​របស់​Apple និង ទូរស័ព្ទ​Galaxy S របស់​Samsung