Apple ប្រកាស​នូវ iPad តម្លៃ​ធូរ​ថ្លៃ​បំផុត​របស់ខ្លួន​មិន​ធ្លាប់មាន​ពីមុនមក

1467
ចែករម្លែក

​ក្រុមហ៊ុន Apple បានបង្ហាញ iPad ថ្មី​មួយ​នៅ​ព្រឹត្តិការណ៍​និ​ទាឃ​រដូវ​នា​ឆ្នាំ ២០១៨ (Spring 2018) ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​វិទ្យាល័យ​មួយ​ក្នុង​ទីក្រុង​ឈី​កា​ហ្គោ​។​

iPad ថ្មី​ចុងក្រោយបង្អស់​នេះ​រួមបញ្ចូល​ជាមួយ​ប៊ិក Apple Pencil ហើយនឹង​លក់​ក្នុងតម្លៃ ៣២៩ ដុល្លារ​សម្រាប់​អតិថិជន​ទូទៅ និង ២៩៩ ដុល្លារ​សម្រាប់​សាលារៀន​ទាំងអស់​នៅ​សហរដ្ឋអាមេរិក​។​

​ឧបករណ៍ ដែលមាន​ពណ៌​ប្រផេះ ទឹកប្រាក់ និង​ទឹកមាស​នេះ នឹងត្រូវ​នាំចេញ​ទៅ​ចក្រភព​អង់គ្លេស​ចាប់ពី​តម្លៃ ៣១៩ ផោន (​ជាង ៤៥២ ដុល្លារ​)​។​

​ក្រុមហ៊ុន Apple មិនទាន់បាន​និយាយ​នៅឡើយ​ទេ​ថា​តើ​តម្លៃ​ធូរ​ថ្លៃ​នេះ​នឹងមាន​សម្រាប់​សាលារៀន​ផ្សេងទៀត​នៅក្រៅ​សហរដ្ឋអាមេរិក​ដែរ​ឬ​អត់​នោះទេ​។​

​ក្រៅពី​ថ្ម​កាន់​បាន ១០ ម៉ោង កាមេរ៉ា​ទំហំ ៨ មេ​ហ្គា​ភិ​ច​សែ​ល បន្ទះ​ឈី​ប A10 និង​អេក្រង់ Retina ៩,៧ អ៊ី​ញ iPad ទម្ងន់ ១៥៤ ក្រាម​នេះ នឹងមាន App អប់រំ​ជាង ២០០.០០០ កម្មវិធី​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស