Apple ប្រឈម​នឹង​បញ្ហា​សន្តិសុខ​មួយទៀត​ហើយ គឺ​កំហុស​នៅលើ iCloud អនុញ្ញាតឱ្យ​អ្នកដទៃ​មើលឃើញ​កំណត់ត្រា​ឯកជន​នៅលើ iPhone

796
ចែករម្លែក
  • 7
    Shares

​អ្នកជំនាញ​ម្នាក់​បាន​អះអាងថា អតិថិជន​របស់​ក្រុមហ៊ុន Apple អាច​នឹងត្រូវ​ប្រឈម​នឹង​ការរំលោភបំពាន​សន្តិសុខ​មួយ​ផ្សេងទៀត​។​

​ពួក​អ្នកជំនាញ​ជឿថា កំហុស (Bug) ដែល​ឥឡូវ​បាន​ដោះស្រាយ​រួច​របស់ iCloud បានអនុញ្ញាត​ឱ្យ​ជន​ចម្លែក​ចូល​អាន​កំណត់ត្រា​ដែល​រក្សាទុក​នៅលើ iPhone របស់​នរណាម្នាក់​។​

​រឹតតែ​អាក្រក់​ជាងនេះទៅទៀត​នោះ គឺ​កំហុស​នេះ​ត្រូវបាន​ព្យាយាម​លាក់បាំង​ដោយ​ពួក​មេៗ​បច្ចេកវិជ្ជា​នៅ​រដ្ឋ​កាលីហ្វ័រ​ញ៉ា ដែល​បាន​ដោះស្រាយ​បញ្ហា​នេះ​ជាសម្ងាត់ មុនពេល​វា​បែកធ្លាយ​ជា​សាធារណៈ​។​

​ដំណឹង​នេះ​បានកើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​បន្ទាប់ពី​មានការ​លាតត្រដាង​ថា កំហុស (Bug) នៅលើ FaceTime អនុញ្ញាតឱ្យ​សូ​ហ្វ​វែ Video Call លបស្តាប់​សំឡេង​របស់​អ្នក​ប្រើ​៕ ដោយ៖ កញ្ញាដាលីស