Apple ផ្តួល​ការរំពឹងទុក ខណៈ​ខ្លួន​លក់ iPhone បាន ៥២,២ លាន​គ្រឿងក្នុង​រយៈពេល ៣ ខែ​, iPhone X លក់ដាច់​ជាងគេ​

1431
ចែករម្លែក

​ក្រុមហ៊ុន Apple បាន​រំងាប់​ការព្រួយបារម្ភ​មួយចំនួន​អំពី​ការធ្លាក់ចុះ​ការលក់​ទូរស័ព្ទ ខណៈ​ក្រុមហ៊ុន​បាន​បង្ហាញថា ខ្លួន​បាន​លក់​ទូរស័ព្ទ iPhone ចំនួន ៥២,២ លាន​គ្រឿងក្នុង​រយៈពេល​បី​ខែ​ចុង​ក្រោយនេះ​។​

​កាលពី​ថ្ងៃ​អង្គារ​ទី​១​ឧសភា​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ​បាន​កើប​ប្រាក់ចំណូល​ខ្ពស់ជាង​ការរំពឹងទុក​អំពី​ប្រាក់ចំណូល​និង​ប្រាក់ចំណេញ​របស់ Wall Street សម្រាប់​ត្រីមាស​ខែមីនា​របស់ខ្លួន ខណៈ​ប្រកាសថា​ខ្លួន​នឹង​ផ្តល់ប្រាក់​ចំណេញ​បន្ថែម​ដល់​ម្ចាស់​ភាគហ៊ុន​។​

​ក្រុមហ៊ុន Apple ក៏បាន​ព្យាករណ៍​ថា​ខ្លួន​នឹង​បង្កើត​ប្រាក់ចំណូល​ពី ៥១,៥ ពាន់​លាន​ដុល្លារ និង ៥៣,៥ ពាន់​លាន​ដុល្លារ​នៅក្នុង​ត្រីមាស​ខាងមុខ​នេះដែរ ដែល​ខ្ពស់ជាង​ការរំពឹងទុក​របស់​ក្រុមអ្នកវិភាគ​ទៅទៀត​។​

​លទ្ធផល​ល្អប្រសើរ​នេះ​បាន​បណ្តាលឱ្យ​ភាគហ៊ុន​របស់​ក្រុមហ៊ុន Apple កើនឡើង​ជាង ២​ភាគរយ នៅក្នុង​ការជួញដូរ​ប៉ុន្មាន​ម៉ោង​ដំបូង​កាលពី​ថ្ងៃ​អង្គារ​។​

​ក្រុមហ៊ុន Apple បាន​និយាយថា អតិថិជន​បានជ្រើសរើស iPhone X តម្លៃ ៩៩៩ ដុល្លារ ច្រើនជាង iPhone ផ្សេងទៀត រៀងរាល់​សប្តាហ៍​ក្នុងអំឡុង​ត្រីមាស​ខែមីនា ដូចដែល​ពួកគេ​បាន​ទិញ​នៅក្នុង​ត្រីមាស​ខែធ្នូ​ដែរ​។​

​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Apple លោក ធី​ម ឃុ​គ បាន​ហៅ​ទូរស័ព្ទ iPhone X ថា​ជា “​ផលិតផល​ពេញនិយម​” ក្នុងចំណោម​អ្នកប្រើប្រាស់​៕ ដោយ៖ កញ្ញាដាលីស

iPhone X លក់ដាច់​ជាង​ទូរស័ព្ទ​ផ្សេងទៀត អំឡុង​៣​ខែ​មកនេះ