Arsenal កំពុង​តាមដាន​កីឡាករ​កូរ៉េខាងត្បូង វ៉ាង ហ៊ី​ចាន

144
ចែករម្លែក

​ក្លឹប Arsenal និង​ក្លឹប Crystal Palace ស្ថិតក្នុង​ចំណោម​ក្លឹប​នៅ​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​ក​ដែល​បន្ត​តាមឃ្លាំមើល​ខ្សែប្រយុទ្ធ វ៉ាង ហ៊ី​ចាន (Hwang Hee-chan) របស់​ក្លឹប Salzburg ។ វ៉ាង​ត្រូវបាន​ក្រុមការងារ​ពី​ក្របខណ្ឌ​បាល់ទាត់​ធំៗ នៅ​អឺរ៉ុប​តាមដាន​យ៉ាង​យកចិត្តទុកដាក់ ក្នុង​រយៈពេល​៣​រដូវ​កាល​ចុងក្រោយ​នេះ ប៉ុន្តែ​ធ្វើបាន​ល្អជា​មួយ​ក្លឹប អំឡុងពេល​ក្រុម Salzburg ប្រកួត​ចាញ់ Liverpool ៤-៣ កាលពី​សប្តាហ៍​មុន​។

កីឡាករ​សញ្ជាតិ​កូរ៉េ​រូបនេះ ជា​មិត្ត​ជិត​ស្និ​ទ្ធិ​ជាមួយ​ខ្សែប្រយុទ្ធ ហឿង មីន​សន់ (Heung Min Son) នោះ រកបាន​៧​គ្រាប់​ក្នុង​១១​ប្រកួត​នៅ​រដូវ​កាល​នេះ រួមទាំង​២​គ្រាប់​ក្នុង​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​ផងដែរ​។ ​វ៉ាង វ័យ​២៣​ឆ្នាំ នៅសល់​កិច្ចសន្យា​ជាមួយ​ក្លឹប​នៅ​អូទ្រីស​នេះ​រហូតដល់​ដំណាច់​រដូវ​កាល​ក្រោយ ហើយ​ទំនងជា​ផ្ទេរចេញ​នៅ​រដូវក្តៅ​នេះ ប្រសិនបើ​កីឡាករ​រូបនេះ​អាច​រក្សា​ទម្រង់​លេង​ដ៏​ល្អ​នេះ​។

មានការ​ចាប់អារម្មណ៍​ច្រើន​លើ វ៉ាង នៅពេល​កីឡាករ​រូបនេះ​បញ្ឆោត​ខ្សែការពារ​ឆ្នើម​ក្នុង​ពិភពលោក វើ​ហ្គី​ល វ៉ាន ឌី​ក (Virgil van Dijk) មុនពេល​កីឡាករ​រូបនេះ​ទាត់​បញ្ចូល​ទី ដែល​ជួយ​ឲ្យ​ក្រុម Salzburg ដេញតាម​ពីក្រោយ​រហូតដល់​តាម​ស្មើ​៣-៣ ៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ វ៉ាង ហ៊ី​ចាន (Hwang Hee-chan)