Arsenal ចូលរួម​ប្រជែង​ជាមួយ​ក្លឹប PSG និង Bayern Munich ដើម្បី​ផ្ទេរ ម៉ា​រី​អូ ហឺ​ម៉ូ​សូ

487
ចែករម្លែក

តាម​ព័ត៌មាន​បាន​ឲ្យ​ដឹងថា ក្លឹប Arsenal បាន​ចូលរួម​ជាមួយ​ក្លឹប Paris Saint-Germain និង​ក្លឹប Bayern Munich ក្នុងការ​តាម​ប្រ​ម៉ាញ់​យក​ខ្សែការពារ ម៉ា​រី​អូ ហឺ​ម៉ូ​សូ (Mario Hermoso)​របស់​ក្លឹប Espanyol​។​
​ ​
ក្លឹប Bayern និង Arsenal មាន​ចំណាប់អារម្មណ៍​ខ្លាំង​លើ​កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​។ ហឺ​ម៉ូ​សូ បាន​ចូលរួម​ជាមួយ​ក្លឹប Espanyol​កាលពី​ឆ្នាំ​២០១៧ បន្ទាប់ពី​ផ្ទេរ​ពី​ក្លឹប Real Madrid ក្នុង​កិច្ចព្រមព្រៀង​ផ្ទេរ ៣៥០.០០០​ផោន និង​មាន​លក្ខខណ្ឌ​ទិញ​ផ្តាច់​៣៥ លាន​ផោន ក្នុង​កិច្ចសន្យា​ដែល​បន្ត​ដល់​ឆ្នាំ​២០២០​។​
​ ​
កីឡាករ​វ័យ​២៣​ឆ្នាំ​រូបនេះ​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ក្លឹប PSG ខណៈ​ពួកគេ កំពុង​ស្វែងរក​ខ្សែការពារ​ម្នាក់​មកជួយ​ពង្រឹង​ក្រុម​នៅ​រដូវក្តៅ​នេះ​។​

​ស្របពេល​ជាមួយគ្នា​នោះដែរ ក្លឹប Arsenal ដែល​ត្រូវការ​ឈ្នះ​ពាន Europa League ដើម្បី​ត្រឡប់​ចូល​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​វិញ​នោះបាន​បង្កើន​មូលនិធិ​សម្រាប់​ទីផ្សារ ទិញដូរ​កីឡាករ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​