Arsenal ដកតំណែង​ប្រធាន​ក្រុម​ពី​កីឡាករ ក្រា​នី​ត សា​កា

232
ចែករម្លែក

​កីឡាករ ក្រា​នី​ត សា​កា (Granit Xhaka ) ត្រូវបាន​ក្លឹប​កាំភ្លើង​ធំ Arsenal ដកតំណែង​ជា​ប្រធាន​ក្រុម​ហើយ ។

​គ្រូបង្វឹក​លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) មិនបាន​ផ្តល់​ការធានារ​អំពី អនាគត​យូរអង្វែង​របស់​កីឡាករ​រូបនេះ ជាមួយ​ក្លឹប​Arsenal ទេ បន្ទាប់ពី​ត្រូវបាន​ដក​ចេញពី​ក្រុម​ជម្រើស​សម្រាប់​ជំនួប​នៅ​ក្របខណ្ឌ Europa League ។

​លោក អេ​មឺ​រី បាន​ជូនដំណឹង​ដល់​ខ្សែបម្រើ សា​កា ថា ខ្លួន​នឹង​មិនមែនជា​ប្រធាន​ក្រុម​របស់ Arsenal ទៀត​ទេ​ចាប់ ពីថ្ងៃ​អង្គារ បន្ទាប់ពី​មាន​ជម្លោះ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​។

​សា​កា បាន​ឆ្លើយតប​ទាំង​កំហឹង បន្ទាប់ពី​រង​ការស្រែក​ចំអក​ដាក់ នៅពេល​ត្រូវបាន​ប្តូរ​ចេញ អំឡុងពេល Arsenal ប្រកួត​ជាមួយ​ក្រុម Crystal Palace កាលពី​១០​ថ្ងៃមុន ដែល​បានបញ្ចប់​ដោយ​កីឡាករ​សញ្ជាតិ​ស្វ៊ី​សរូប​នេះ​បាន ដើរ​ចេញពី​ទីលាន​ប្រកួត​ទាំង​អារម្មណ៍​មិន​សប្បាយចិត្ត​និង​ប្រើ​កាយវិកា​មិន​សមរម្យ​ដាក់​អ្នកគាំទ្រ​របស់ខ្លួន​ផងដែរ​។

​ភ្លាមៗ​នោះ លោក អេ​មឺ​រី បាន​អង្វរ​ខ្សែបម្រើ​រូបនេះ​ឲ្យ​សុំ​អភ័យទោស ប៉ុន្តែ សា​កា​បាន​រក្សា​ភាព​ស្ងៀមស្ងាត់​រហូត ដល់​ថ្ងៃ​ព្រហស្បតិ៍​ទើប​ធ្វើការ​អត្ថាធិប្បាយ​ហើយ​ថ្លែង​សុំ​ការ​អភ័យទោស​ទាំងស្រុង​ចំពោះ​ការផ្ទុះ​កំហឹង​នេះ​។

​សា​កា ត្រូវបាន​បោះឆ្នោត​ជ្រើសរើស​ជា​ប្រធាន​ក្រុម​ដោយ​កីឡាករ​របស់​ក្លឹប Arsenal ។

​ខ្សែប្រយុទ្ធ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre-Emerick Aubameyang) នៅពេលនេះ​គឺជា​កីឡាករ​បន្ទាប់​ដែល នឹងត្រូវ​បានជ្រើសរើស​ជា​ប្រធាន​ក្រុម​ជា​លើក​ទី​២​ក្នុង​ក្រុម​ជម្រើស​ដំបូង​របស់លោក Emery ។

​លោក អេ​មឺ​រី ដែល​បាន​មើលរំលង សា​កា ក្នុង​បី​ប្រកួត​ជាប់​គ្នា បាន​និយាយថា “​ខ្ញុំ​បាន​ជជែក​ជាមួយ​គាត់​នៅ ព្រឹក​មិញ​នេះ ហើយ​សម្រេចចិត្តថា គាត់​មិនមែនជា​ប្រធាន​ក្រុម​ក្នុង​ក្រុម​របស់​យើង​ទៀត​ទេ​”​។

​លោក អេ​មឺ​រី បានបង្ហាញ​សារសំខាន់​និង​ច្បាស់លាស់​អំពី​អំណាច​របស់លោក​ក្នុងការ​ទម្លាក់ សា​កា និង​ជំទាស់ នឹង​ការជ្រើសរើស ដែល​ធ្វើឡើង​ដោយ​កីឡាករ​របស់លោក​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

កីឡាករ ក្រា​នី​ត សា​កា (Granit Xhaka )