Arsenal ថ្លែង​ពី​លទ្ធភាព​ផ្ទេរ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស

359
ចែករម្លែក

ក្លឹប Arsenal បាន​បញ្ចូល​កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez) ក្នុង​បញ្ជី​គោលដៅ ផ្ទេរ​របស់ខ្លួន​នៅ​ខែមករា​នេះ ហើយ​អាច​នឹងត្រូវ​ចំណាយ​ត្រឹម​៣​លាន​ផោន​ប៉ុណ្ណោះ​។​

​ខ្សែបម្រើ​សញ្ជាតិ​កូ​ឡុំ​ប៊ី​វ័យ​២៧​ឆ្នាំ​រូបនេះ​លែង​ក្លាយជា​តម្រូវការ​ចាំបាច់​របស់​ក្លឹប Bayern Munich ទី​ដែល​កីឡាករ​រូបនេះ​លេង​ក្នុង​កិច្ចសន្យាខ្ចី​ជើង​រយៈពេល​ពីរ​ឆ្នាំ​ពី​ក្លឹប Real Madrid ។​

Bayern Munich បាន​ខ្ចី​ជើង​ដោយ​ចំណាយ​ប្រហែល​១១,៥​លាន​ផោន ជាមួយនឹង​ជម្រើស ទិញ​ផ្តាច់​ក្នុងតម្លៃ​៣៩,៥​លាន​ផោន​នៅពេល​ចប់​កិច្ចសន្យាខ្ចី​ជើង​នេះ​។​
​ ​
​រ៉ូ​ឌ្រី​ហ្គេ​ស ត្រូវបាន​ផ្ទេរ​មក Bayern Munich ដោយ​អតីត​គ្រូបង្វឹក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti)​ប៉ុន្តែ​អ្នក​ស្នង​តំណែង នី​កូ កូ​វ៉ា​ក (Niko Kovac)​បានសម្រេច​មិន​ប្រើ​កីឡាករ​រូបនេះ​។ ព័ត៌មាន​នេះ​បានធ្វើ​ឲ្យ​ក្លឹប Arsenal ប្រុង​ជើងការ​។​
​ ​
លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery)​គ្រូបង្វឹក Arsenal បាន​អះអាង​ជា​សាធារណៈ ហើយ​ថា លោក​មានអំណាច​ផ្ទេរ​កីឡាករ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ប៉ុណ្ណោះ​នៅ​ខែ​នេះ​។​
​ ​
ក្លឹប Bayern នឹង​អនុញ្ញាត​ឲ្យ រ៉ូ​ឌ្រី​ហ្គេ​ស ចាកចេញ ប្រសិនបើ Arsenal ចំណាយ​៣​លាន​ផោន ចំណែក​ឯក​ក្លឹប Real Madrid នឹង​ទទួលខុសត្រូវ​រយៈពេល​៦​ខែ​ចុងក្រោយ​នៃ​កិច្ចសន្យាខ្ចី ជើង​របស់ រ៉ូ​ឌ្រី​ហ្គេ​ស​៕ ប្រែ​សម្រួល​: ព​សិ​ដ្ឋ​

​កីឡាករ ជែ​ម​ស៍ រ៉ូ​ឌ្រី​ហ្គេ​ស (James Rodriguez)
#