Arsenal ផ្តួល Chelsea លើក​ពាន Community Shield

1043
ចែករម្លែក

​កីឡាករ អូ​លី​វើ ជី​រូដ បាន​ស៊ុត​ចូល​ប៉េ​ណា​ល់​ទី​ដ៏​សំខាន់ ខណៈដែល Arsenal ផ្តួល Chelsea ៤-១ ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី ដើម្បី​លើក​ពាន Community Shield នៅ​កីឡដ្ឋាន Wembly កាលពី​ថ្ងៃអាទិត្យ ទី​៦​សីហា​។

​បន្ទាប់ពី​ជើងឯក Premier League និង FA Cup ស្មើគ្នា ១-១ បន្ទាប់ពី​រយៈពេល ៩០ នាទី​ធម្មតា កីឡាករ​បារាំង​រូបនេះ​បាន​ស៊ុត​បញ្ចូល​ទី​បាល់​ប៉េ​ណា​ល់​ទី​ដ៏​ចាំបាច់​បំផុត បន្ទាប់ពី​អាល់​វ៉ា​រ៉ូ ម៉ូ​រ៉ា​តា និង ធី​បូត ខ​ត​ធ័​ស ស៊ុត​មិន​ចូល​ទី​សម្រាប់ Chelsea ក្នុងការ​ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​កាត់សេចក្តី​តាម​រូបមន្ត​ថ្មី “ABBA”​។​

​វី​កទ័រ ម៉ូ​សសេស របស់ Chelsea បាន​ស៊ុត​ចូល​បើកឆាក​មុនគេ មុនពេល​កីឡាករ​បម្រុង Arsenal ស៊ីដ កាឡា​ស៊ី​ណាក់ ស៊ុត​តាម​ស្មើ ១-១ នៅ​នាទី​ទី ៨២ ដោយ​ការ​តែ​ត​បញ្ចូល​ទី​ដ៏​អស្ចារ្យ​។

​ប៉េ​ត្រូ​របស់ Chelsea ត្រូវបាន​បណ្តេញចេញ​ចំពោះ​ការ​ស្លាយ​បើក​បាត​លើ​កីឡាករ ម៉ូ​ហា​ម៉េ​ត អ៊ែ​ល​ណេ​នី ដែលនាំឱ្យ​មានការ​ទាត់​បាល់​ហ្វ្រី​ឃី​ក នាំឱ្យមាន​គ្រាប់​បាល់​តាម​ស្មើ​នៅ​ចុង​ម៉ោង និង​ជា​បច្ច័យ​នាំទៅដល់​ការ​ស៊ុត​ប៉េ​ណា​ល់​ទីនេះ​៕ ដោយ៖ កញ្ញាដាលីស

ជី​រូដ និង​វ៉​លខ​ត លើក​ពាន Community Shield
#