Arsenal សង្ឃឹមថា នឹង​ប្រើប្រាស់ ក្រា​នី​ត សា​កា ដើម្បី​ដោះដូរ​យក ឌែ​នី​ស ហ្សា​កា​រៀ​

180
ចែករម្លែក

ក្លឹប Arsenal នឹង​ដោះដូរ​កីឡាករ ក្រា​នី​ត សា​កា (Granit Zhaka) ទៅ​ឲ្យ​ក្លឹប​អាល្លឺម៉ង់ Borussia Monchengladbach ប្រសិនបើ​ក្លឹប​នេះ​យល់ព្រម​លក់​កីឡាករ ឌែ​នី​ស ហ្សា​កា​រៀ (Denis Zakaria) ឲ្យ​ខ្លួន​។​
​ ​
ហ្សា​កា​រៀ គឺជា​កីឡាករ​កំពុង​ឡើង​ជើង​នៅ​អាល្លឺម៉ង់ ស្របពេល​ក្រុម Gladbach កំពុង​ឈរ​នៅ លើ​កំពូល​តារាង​ក្របខណ្ឌ Bundesliga ហើយ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​ទទួលបាន​ការចាប់ អារម្មណ៍ ច្រើន​ពី​ក្លឹប​កំពូលៗ​រួមទាំង​ក្លឹប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ផងដែរ​។​
​ ​
គេ​រំពឹងថា Arsenal នឹង​ជម្រុះ​អតីត​ប្រធាន​ក្រុម​របស់ខ្លួន​ចេញ​នៅ​ខែម​ករានេះ ហើយ​មានការ អះអាងថា លោក អ៊ូ​ណៃ អេ​មឺ​រី (Unai Emery) នឹង​ប្រើប្រាស់​ខ្សែបម្រើ​រូបនេះ ដើម្បី​ដោះដូរ ជាមួយ​កីឡាករ ហ្សា​កា​រៀ​។​
​ ​
ខ្សែបម្រើ​ការពារ​រូបនេះ​កំពុង​ជាប់កិច្ចសន្យា​ជាមួយ​ក្លឹប Gladbach ដល់​ឆ្នាំ​២០២២ ហើយ​ក្រុម អាល្លឺម៉ង់​នេះ​ប្រហែលជា​អាច​លក់​កីឡាករ​រូបនេះ​នៅ​រដូវក្តៅ​ឆ្នាំក្រោយ​។ សា​កា បាន​ផ្ទេរ​ពី​ក្លឹប Gladbach មក​ចូលរួម​ជាមួយ​ក្លឹប Arsenal កាលពី​ឆ្នាំ​២០១៦ ហើយ​ការវិលត្រឡប់​របស់​កីឡាករ រូបនេះ​មក​ក្លឹប​ចាស់ អាចនឹងទទួល​បានកា​រ​ចាប់អារម្មណ៍​សម្រាប់​ក្រុម​ជម្រើសជាតិ​ស្វ៊ី​ស​។​
​ ​
ក្លឹប Arsenal នឹង​បញ្ចូល សា​កា ទៅ​ឲ្យ​ក្លឹប Gladbach វិញ ប្រសិនបើ​ក្លឹប​អាល្លឺម៉ង់​នេះ​យល់ព្រម ដោះដូរ​។ ទោះបីជា​យ៉ាងណា គ្រូបង្វឹក អេ​មឺ​រី មិនទាន់​បដិសេធ​មិន​កោះហៅ សា​កា ដើម្បី ត្រឡប់ មក​ចូលរួម​ជាមួយ​ក្រុម Arsenal ទាំងស្រុង​នោះទេ​ខណៈពេល​កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ ខកខាន​មិនបាន​លេង​ចាប់តាំងពី​រង​ការ​ចំអក​ពី​ក្រុម​អ្នកគាំទ្រ​របស់ខ្លួន​នៅ​ពហុកីឡាដ្ឋាន Emirates ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ កីឡាករ ក្រា​នី​ត សា​កា (Granit Zhaka) និង ឌែ​នី​ស ហ្សា​កា​រៀ (Denis Zakaria)