Asian Games : អ្នកគាំទ្រ​វៀតណាម​នាំគ្នា​អបអរ​តាម​ដងផ្លូវ បន្ទាប់ពី​ជម្រើសជាតិ​វៀតណាម​ផ្តួល​ស៊ី​រី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​

1101
ចែករម្លែក

​ក្រុមបាល់ទាត់​បុរស​វៀ​ត​ណា​ម​បាន​បង្កើត​ជ័យជម្នះ​ជា​ប្រវត្តិសាស្ត្រ​ម្តងទៀត ដោយ​ផ្តួល​ស៊ី​រី​ក្នុង​ម៉ោង​បន្ថែម​ដើម្បី​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​នៅ​ព្រឹត្តិការណ៍​កីឡា​អាស៊ី (Asian Games) កាលពី​ថ្ងៃ​ចន្ទ ទី​២៧ សីហា​។​

​អ្នកគាំទ្រ​វៀតណាម​នាំគ្នា​ស្រែក​ហ៊ោ នៅពេល​កីឡាករ ង្វៀន វ៉ាន់ តូន ពាក់អាវ​លេខ ៨ ទាត់​បាល់​បញ្ចូល​ទី​នៅ​កៀក​ហ្គោ​ន នៅ​នាទី​ទី ១០៨​។​

​ដោយ​ផ្តួល​ស៊ី​រី​ក្នុង​វគ្គ​១​ភាគ​៤​ផ្តាច់ព្រ័ត្រ វៀតណាម​នឹង​ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ប៉ះ​កូរ៉េខាងត្បូង នៅវេលា​ម៉ោង ៤ ល្ងាច ថ្ងៃទី ២៩ សីហា​។​

​ក្រោយពី​ការប្រកួត​នេះ រដ្ឋមន្ត្រីក្រសួង​វប្បធម៌​កីឡា​និង​ទេសចរណ៍​លោក ង្វៀន ង៉ុ​ក ធៀន បានប្រកាស​ផ្តល់ប្រាក់​រង្វាន់ ៥០០ លាន​ដុង (​ស្មើនឹង ៤.៣០០ ដុល្លារ​អាមេរិក​) សម្រាប់​កីឡាករ​ទាំងអស់ ហើយ​នាយករដ្ឋមន្ត្រី ង្វៀន សួន​ភុ​ក ក៏បាន​ផ្ញើ​សារ​អបអរសាទរ​ដល់​ក្រុម​ផងដែរ​៕ ដោយ៖ កញ្ញាដាលីស

អ្នកគាំទ្រ​នាំគ្នា​ចេញ​អបអរ​តាម​ដងផ្លូវ​ក្នុង​ទីក្រុង​នានា​នៅ​ប្រទេស​វៀតណាម បន្ទាប់ពី​ក្រុម​ជម្រើសជាតិ​អាយុ​ក្រោម ២៣ ឆ្នាំ ឈ្នះ​ស៊ី​រី ឡើងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ
#