Atletico Madrid ព្យាយាម​យក ឌី​អេ​ហ្គោ កូ​ស្តា ត្រឡប់មកវិញ​ក្នុង​តម្លៃថោក​

444

​ក្លឹប Atletico Madrid កំពុង​ព្យាយាម​ទិញយក​ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa) វិញ​ក្នុង​តម្លៃថោក ហើយ​កិច្ចព្រមព្រៀង​នេះ​នឹងធ្វើ​ឲ្យ​ឆេ​ល​ស៊ី ខាត បង់​ជាង​៥០​លាន​ផោន​។

​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ​នេះ​បានដាក់​សំណើ​ត្រឹម​២២​លាន​ផោន​ដែល​ស្មើនឹង​១​ភាគ​៣​នៃ​ទឹកប្រាក់​៧៦​លាន​ផោន ដែល​ក្លឹប Tianjian Quanjian របស់​ចិន​ប្រកាស ផ្តល់ជូន ប្រសិនបើ​យល់ព្រម​លក់​។

​តំណាង​របស់ កូ​ស្តា គ្រោង​នឹង​ពិភាក្សា​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​នៅ​ចុង​សប្តាហ៍ នេះ និង​ជាមួយ​កីឡាករ រូបនេះ​នៅ​សប្តាហ៍​ក្រោយ​មួយទៀត ប៉ុន្តែ​ចង់​ដោះ ស្រាយ​បញ្ហា អនាគត របស់​កីឡា ករ​រូបនេះ​នៅ​សប្តាហ៍​នេះ​តែម្តង​។

​កូ​ស្តា ខ្សែប្រយុទ្ធ​អេ​ស្ប៉ា​ញ ដែល​បាន​បង្ហើប​ប្រាប់​ជា​សាធារណ​ថា ខ្លួន គ្មាន​អនាគត​ជាមួយ​ក្លឹប ឆេ​ល​ស៊ី​នោះ អន្ទះសារ​ចង់​ចូលរួម​ជាមួយ​ក្លឹប Atletico នៅ​រដូវក្តៅ​នេះ ហើយ​អះអាងថា ខ្លួន​នឹងមិន​ទៅលេង​នៅ​ប្រទេស​ចិន​ទេ​។

​កូ​ស្តា ដែល​លើក​ពាន​ព្រី​មី​ញ៉េ​លី​ក​ពីរលើក​ក្នុង​រយ​:​ពេល​បី​ឆ្នាំ​ជាមួយ​ក្លឹប ឆេ​ល​ស៊ី​នឹងត្រូវ​បាន​លក់​ចេញ ដោយ​គ្មាន​សង្ឃឹមថា មានការ​ដោះស្រាយ​ចំពោះ ស្ថានភាព​នេះ​ទេ​។

​ប៉ុន្តែ កូ​ស្តា ថែមទាំង​បាន​ត្រៀមខ្លួន​ត្រឡប់​ទៅ​ក្លឹប Atletico ហើយ បម្រាម ចំពោះ​ក្លឹប Atletico មិន​ឲ្យ​ទិញ​កីឡាករ​ថ្មី​នោះ​នឹង​បញ្ចប់​ត្រឹម​ខែមករា​។ ក្លឹប Atletico មាន​ទំនុក​ចិត្តខ្លាំង​មែនទែន​ក្នុងការ ទទួលបាន​ខ្សែប្រយុទ្ធ​រូបនេះ ហើយ ពួកគេ​បានរៀបចំ​កម្មវិធី​ហ្វឹកហាត់ ដើម្បី​ធ្វើ​ឲ្យ​កីឡាករ​រូបនេះ សម្រប​ខ្លួន បាន​ទៅ នឹង​ការប្រកួត​។

​តាម​គេហទំព័រ Mirror.co.uk កាលពី​ថ្ងៃទី​៤​ខែកក្កដា​ឆ្នាំ ២០១៧​បាន​ឲ្យ​ដឹង ថា គ្រូបង្វឹក ឌី​អេ​ហ្គោ ស៊ី​ម៉ូ​ណេ (Diego Simeone) ជឿជាក់ថា កូ​ស្តា នឹង​ក្លាយជា​កី ឡាករ​របស់​ពួកគេ បើទោះបីជា​ឆេ​ល​ស៊ី នៅ​ទាមទារ​តម្លៃ​ផ្ទេរ​ខ្ពស់ជាង​នេះ​ក៏ ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ ឌី​អេ​ហ្គោ កូ​ស្តា (Diego Costa)