Audi បង្ហាញ​រថយន្ត​អគ្គិសនី Q4 E-tron SUV មាឌតូច តែ​អាច​បើក​បាន​ឆ្ងាយ​

544
ចែករម្លែក
  • 13
    Shares

​ក្រុមហ៊ុន Audi បានបង្ហាញ​រថយន្ដ​អគ្គិសនី​ជំនាន់​ថ្មី​របស់ខ្លួន​ហើយ ដែលមាន​ឈ្មោះថា Q4 E-tron SUV ។ ដោយមាន​រូបរាង​តូច​ជាង​រថយន្ត​ធម្មតា E-tron រថយន្ត Q4 នៅតែមាន​ចំណុច​ពិសេសៗ​ជាច្រើន ជា​មួយរយៈ​ចម្ងាយ​បើកបរ​បាន ៤៥០ គីឡូម៉ែត្រ ម៉ូ​ទ័​រ​អគ្គិសនី​ភ្លោះ និង ថាមពល​អគ្គិសនី​ផលិត​បាន​គឺ ២២៥ គីឡូវ៉ាត់​។ រថយន្ត​ដែល​យកមក​បង្ហាញ​នៅ​សប្តាហ៍​នេះ​នៅឯ​ពិព័រណ៍​រថយន្ត​ទីក្រុង​ហ្សឺ​ណែវ​គឺជា​រថយន្ត​គំរូ​តែប៉ុណ្ណោះ​។​

​ដោយ​បង្ហាញខ្លួន​លើកដំបូង​ក្នុង​ឆ្នាំ ២០១៦ រថយន្ត E-tron គឺជា​ការឆ្លើយតប​ពិត​ប្រាកដជា​លើកដំបូង​របស់​ក្រុមហ៊ុន Audi ក្នុងការ​រុញច្រាន​ចេញពី​ក្រុមហ៊ុនមេ Volkswagen Group ដើម្បី​ផលិត​រថយន្ត​អគ្គិសនី​ទាំងស្រុង​របស់ខ្លួន​នៅត្រឹម​ឆ្នាំ ២០៣០​។ នៅពេល​មើល​មួយ​ភ្លែត រថយន្ត Q4 គឺមាន​រាង​ដូច​រថយន្ត E-tron ដោយ​សឹងតែ​រក​ចំណុច​ខុសគ្នា​មិនឃើញ​។ រថយន្ត Q4 E-tron SUV មាន​បណ្តោយ ៤,៥៩ ម៉ែត្រ ទទឹង ១,៩០ ម៉ែត្រ និង​កម្ពស់ ១,៦១ ម៉ែត្រ​។ ក្រុមហ៊ុន Audi មិនទាន់​បង្ហាញ​តម្លៃ​ឱ្យដឹង​នៅឡើយ​ទេ ប្រហែល​ត្រូវ​រង់ចាំ​រហូតដល់​ការ​ដាក់លក់​រថយន្ត​នេះ​មែនទែន​នៅ​ចុងឆ្នាំ ២០២០ ប៉ុន្តែ​គេ​រំពឹងថា​វា​នឹងមាន​តម្លៃថោក​ជាង​រថ​យន្ត E-tron ដែល​លក់​ក្នុងតម្លៃ ៧៤.៨០០ ដុល្លារ​នាពេល​បច្ចុប្បន្ន​។​

​រថយន្ត Q4 គឺ​យក​ម៉ូត​តាម​រថយន្ត Modulare E-Antriebs-Baukasten របស់​ក្រុមហ៊ុន Volkswagen​។ ក្រុមហ៊ុន Audi កំពុង​ប្រថុយប្រថាន​ធំ​ទៅលើ​ប្រភេទ​រថយន្ត​អគ្គិសនី​របស់ខ្លួន ដោយ​សង្ឃឹមថា​ទីបំផុត​ខ្លួន​នឹង​លក់​រថយន្ត​អគ្គិសនី​ចំនួន ១០ លាន​គ្រឿង​៕ ដោយ៖ កញ្ញាដាលីស