B-52​របស់កងទ័ពអាកាស​អាមេរិកហោះ​រំលង​សមុទ្រ​ចិន​ខាងត្បូង​

1445
ចែករម្លែក

​កងទ័ពអាកាស​អាមេរិក បាន​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​ធុន​B-52 ទៅ​ហោះ​កាត់​សមុទ្រ​ចិន​ខាងត្បូង​ក្នុង​ការហ្វឹកហាត់​មួយ នៅលើ​កន្លែង​ដែល​ចិន​សាងសង់​កោះ​​និង​ដាក់​ទីតាំង​យោធា​។​

​យោង​តាម​សារព័ត៌មាន​CNN យន្តហោះ B-52 Stratofortress មួយគូ​បាន​ធ្វើ​ការហ្វឹកហាត់​លើ​សមុទ្រ​ចិន​ខាងត្បូង​ជា​ផ្នែក​នៃ​អ្វី​ដែល​កងទ័ពអាកាស​អា​មេរិក ហៅថា​”​វត្ត​​មាន​ឥត​ដាច់​របស់​យន្តហោះ​ទម្លាក់​គ្រាប់​” នៅក្នុង​តំបន់​។​

ចិនត្រូវបានចោទប្រកាន់ថាកសាងកោះនិងដាក់ទីតាំងយោធានៅលើនោះ

​សេចក្តីថ្លែងការណ៍​មួយ​របស់​កងទ័ពអាកាស​ប៉ាស៊ីហ្វិក បាន​និយាយថា​បេសកកម្ម​”​វត្ត​មាន​ឥត​ដាច់​របស់​យន្តហោះ​ទម្លាក់​គ្រាប់​” មានបំណង​រក្សា​ការត្រៀមខ្លួន​របស់​​កងទ័ព​អាមេរិក​។​ទោះជា​អាមេរិក​មិន​ចូល​ពាក់ព័ន្ធ​ក្នុង​ជម្លោះទឹកដី​ក្នុង​ដែនទឹក​នេះ ក៏​វា​ជា​ផ្លូវទឹក​ដែល​មាន​ចរាចរណ៍​ខ្លាំង ដែល​ត្រូវតែ​បើកចំហ​និង​មិន​ត្រូវ​ប្រែក្លាយជា​​ទីតាំង​យោធា​។

​យន្តហោះ​នេះ​បាន​ចេញដំណើរ​ពី​មូលដ្ឋាន​ទ័ពអាកាស​Anderson Air Force Base​នៅ​កោះ​ហ្កាំ ។​សមយុទ្ធ​នេះ​ក៏​មាន​ការចូលរួម​ពី​យន្តហោះ F-15 Strike Eagle មក​​ពី​កោះ​អូ​គី​ណា​វ៉ា ប្រទេស​ជប៉ុន​។​

​សូមបញ្ជាក់​ថា ការព្រួយបារម្ភ​អំពី​ការព្យាយាម​របស់​ចិន​ដើម្បី​ត្រួតត្រា​សមុទ្រ​ចិន​ខាងត្បូង​ត្រូវ​បាន​បង្ហាញឡើង​នៅ​ខែ​នេះ នៅពេល​បញ្ជាការ​យោធា​ប៉ាស៊ីហ្វិក ឧត្តម​​នា​វី ហ្វី​លីព ដាវី​សុន បាន​ប្រាប់​សភា​ថា ចិន​ប្រើ​បណ្តាកោះនៅក្នុង​សមុទ្រចិន​ខាងត្បូង​សំរាប់​គោលបំណង​យោធា​៕​ដោយ​៖​វាសនា​

#