Barcelona គ្រោង​ដាក់សំណើ​ផ្ទេរ ឡូ​តា​រ៉ូ ម៉ា​ទីណេស របស់​Inter Milan

262
ចែករម្លែក

​ក្លឹប Barcelona នៅតែ​ប្តូ​ផ្តាច់​ចង់​តាម​ប្រមាញ់​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) នៅ​រដូវក្តៅ​នេះ​។ ក្លឹប​យក្ស​នៅ​អេ​ស្ប៉ា​ញ​នេះ​ចាត់ទុក​កីឡាករ​រូបនេះ​ជា​គោលដៅ​ផ្ទេរ​លេខ ១​របស់ខ្លួន​។
​ ​
តាម​កាសែត​អេ​ស្ប៉ា​ញ​អះអាងថា ម៉ា​ទីណេស អាច​លក់​ក្នុងតម្លៃ​៩៣,៤​លាន​ផោន អំឡុង ខែកក្កដា​ខាងមុខនេះ​។​
​ ​
ម៉ា​ទីណេស ធ្វើបាន​ល្អជា​មួយក្រុម Inter Milan នៅ​យុទ្ធនាការ​នេះ ខណៈ​ពួកគេ​ប្រជែង​នឹងក្រុម Juventus និង​ក្រុម Lazion ដើម្បី​លើក​ពាន​ជើងឯក​ក្របខណ្ឌ Serie A ។​
​ ​
​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​រកបាន​១៦​គ្រាប់​ក្នុងការ​បង្ហាញមុខ​២៧​លើក​សម្រាប់​ក្រុម​របស់លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) ដោយ​បង្កើតបាន​ភាពជា​ដៃគូ​ល្អជា​មួយ​ខ្សែប្រយុទ្ធ រ៉ូ​ម៉េ​លូ លូ​គា​គុ (Romelu Lukaku) ។​
​ ​
​បច្ចុប្បន្ន ប្រព័ន្ធ​ប្រយុទ្ធ​របស់​ក្រុម Barcelona ហាក់ដូចជា​ស្រុតចុះ​បន្តិច ដោយសារតែ​កីឡាករ ល្វី​ស ស្វា​រ៉េ​ស (Luis Suarez) មាន​បញ្ហា​ក្បាលជង្គង់​។​
​ ​
ក្លឹប​នេះ​កំពុង​ព្យាយាម​ស្វែងរក​ខ្សែប្រយុទ្ធ​ថ្មី​ម្នាក់ទៀត បើទោះបីជា​រដូវ​កាល​ទិញដូរ​បិទទ្វារ រួចហើយ​ក៏ដោយ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez)