Barcelona ចង់បាន​ខ្សែបម្រើ ជឺ​រ៉េមី បូ​ហ្គា ប៉ុន្តែ​ឆេ​ល​ស៊ី​អាច​នឹង​ដណ្តើមយកមកវិញ​

199
ចែករម្លែក

​ក្លឹប​ឆេ​ល​ស៊ី​អាច​នឹងធ្វើ​ឲ្យ​ខូច​ក្តៅ​សង្ឃឹម​របស់​ក្លឹប Barcelona ក្នុងការ​សម្រេច​កិច្ចព្រមព្រៀង​ផ្ទេរ ខ្សែបម្រើ​ស្លាប ជឺ​រ៉េមី បូ​ហ្គា (Jeremie Boga) នៅ​ខែម​ករានេះ​ស្របពេល​ឆេ​ល​ស៊ី​មាន​លក្ខខណ្ឌ ទិញ​ត្រឡប់មកវិញ​។​
​ ​
​បូ​ហ្គា ស្ថិតនៅ​ពាក់កណ្តាល​នៃ​ទម្រង់​លេង​ដ៏​ល្អ​បំផុត​ក្នុង​អាជីព​របស់ខ្លួន បន្ទាប់ពី​រកបាន​១៤​គ្រាប់ ហើយ​បាន​ជួយ​ក្រុម Sassuolo ច្រើន​នៅ​រដូវ​កាល​នេះ​។​
​ ​
ទម្រង់​លេង​ដ៏​ល្អ​នេះ បាន​ទាញ​ចំណាប់អារម្មណ៍​របស់​ក្លឹប​យក្ស Barcelona ដែល​បា​នប​ញ្ចូ​ន ក្រុមការងារ​ទៅ​ទីក្រុង​មី​ឡែ​ន ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​ផ្ទេរ​នៅ​សប្តាហ៍​នេះ​។​
​ ​
សេចក្តីរាយការណ៍​នៅ​អេ​ស្ប៉ា​ញ​លើកឡើងថា លោក ជី​អូ​វ៉ាន​នី កា​ណេ​វ៉ា​លី (Giovanni Carnevali) ប្រធាន​បច្ចេកទេស​រប​ស់​ក្លឹប Sassuolo បាន​ជួប​ជាមួយ​អនុប្រធាន​ក្លឹប Barcelona និង​នាយក​ប្រតិបត្តិ ដើម្បី​ជជែក​ពី​លទ្ធភាព​ផ្ទេរ​កីឡាករ​វ័យ​២២​ឆ្នាំ​រូបនេះ​នៅ​ខែមករា​។​
​ ​
កីឡាករ​រូបនេះ​ធ្លាប់​ចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី ប៉ុន្តែ​មិនសូវ​មានឱកាស​ទេ ដោយ​បង្ហាញមុខ​ត្រឹម ១៨​នាទី​សម្រាប់​ក្រុម​ឆេ​ល​ស៊ី អំឡុង​ប្រកួត​ជាមួយ​ក្រុម Burnley​។​
​ ​
ប៉ុន្តែ​កីឡាករ​រូបនេះ​អាច​នឹង​វិល​ត្រឡប់មក​ទីក្រុង​ឡុង​ដ៍​វិញ ស្របពេល​មាន​សេចក្តី រាយការណ៍​ថា ឆេ​ល​ស៊ី​ចាប់អារម្មណ៍​ចង់​ទិញ​ត្រឡប់មកវិញ​។​
​ ​
លោក ឡាំ​ផាត នឹង​ចូលប្រឡូក​ក្នុង​ទីផ្សារ​ទិញដូរ​កីឡាករ​នៅ​ខែមករា​ផងដែរ ស្រប ពេល​កីឡាករ ចា​ជិន សាន​ចូ (JadonSancho) របស់​ក្លឹប Dortmund និង វី​ល​ហ្វ្រី​ដ ហ្សា​ហា (Wilfried Zaha) របស់​ក្លឹប Crystal Palace ស្ថិតក្នុង​បញ្ជី​សម្រាំង​កីឡាករ​ដែល​ត្រូវ​ផ្ទេរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ខ្សែបម្រើ​ស្លាប ជឺ​រ៉េមី បូ​ហ្គា (Jeremie Boga)