Barcelona និង Real Madrid ត្រៀម​ដាក់សំណើ​ផ្ទេរ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង​

205
ចែករម្លែក

​ក្រុម​យក្ស​អេ​ស្ប៉ា​ញ Barcelona និង​ក្រុម Real Madrid កំពុង​សម្លឹងមើល​ការវិវឌ្ឍ​របស់ កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)​ចំពេល​មានការ​ប៉ាន់ ប្រមាណ​ថា កីឡាករ​រូបនេះ​កំពុង​ពិចារណា​ចាក​ចេញពី​ក្លឹប Arsenal ។​
​ ​
កីឡាករ​វ័យ​៣០​ឆ្នាំ​រូបនេះ​បាន​ចូលរួម​ជាមួយ​ក្រុម Arsenal ចាប់តាំងពី​ផ្ទេរ​ពី​ក្លឹប Dortmund កាលពី​ឆ្នាំ​២០១៧ ដោយ​រកបាន​៣១​គ្រាប់​កាលពី​រដូវ​កាល​មុន​។​
​ ​
កិច្ចសន្យា​របស់​កីឡាករ​រូបនេះ គ្រោង​ផុត​នៅ​ដំណាច់​រដូវ​កាល​ក្រោយ​។ ទោះបីជា យ៉ាងណា កីឡាករ​រូបនេះ​មិន​ទំនងជា​នៅ​បន្តទៀត​ទេ ប្រសិនបើ​ក្លឹប Arsenal ខកខាន​មិន អាច​រកបាន​កៅអី​នៅ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​។​
​ ​
ក្លឹប Barcelona និង Real Madrid បានដឹង​ពី​ស្ថានភាព​នៃ​កិច្ចសន្យា​ហើយ​កំពុង​តាមមើល ស្ថានភាព​របស់ អូ​បា​ម៉េ​យ៉ាំង យ៉ាង​ដិតដល់​។​
​ ​
​អូ​បា​ម៉េ​យ៉ាំង ក៏ត្រូវ​បាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកលេង​នៅ​ប្រទេស​ចិន​ផងដែរ កាលពីពេល​កន្លងមក ជាមួយ​កិច្ចសន្យា​ដែលមាន​ទឹកប្រាក់​ច្រើនសន្ធឹក​សន្ធាប់ ប៉ុន្តែ កីឡាករ​រូបនេះ​សម្រេចចិត្ត​បន្ត​លេង​នៅ​តំបន់​អឺរ៉ុប​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ព្យែ​រ អេ​មឺ​រិ​ក អូ​បា​ម៉េ​យ៉ាំង (Pierre Emerick Aubameyang)