Bayern Munich លើក​ពាន​ក្របខណ្ឌ Bundesliga ប្រាំមួយ​រដូវ​កាល​ជាប់​គ្នា​

774
ចែករម្លែក

​ក្លឹប Bayern Munich បាន​គ្រង​តំណែង​ជើងឯក​នៅ​ក្របខណ្ឌ​បាល់ទាត់​អាល្លឺម៉ង់ Bundesliga ប្រាំមួយ​រដូវ​កាល​ជាប់​គ្នា​នៅ​ថ្ងៃ​សៅរ៍​នេះ​។​
​ ​
​ក្រុម​របស់លោក ចាប់ ហ៊ី​ន​កេស (Jupp Heynckes) បាន​យកឈ្នះ​ក្រុម Augsburg ៤-១ ។​

​លទ្ធផល​នេះ​បានធ្វើ​ឲ្យ​ក្រុម​យក្ស​អាល្លឺម៉ង់​មួយ​នេះ​បាន​គ្រង​តំណែង​ជើងឯក​លើក​ទី​២៨​នៃ​ក្របខណ្ឌ Bundesliga បន្ថែម​លើ​ស្ថិតិ​ចាស់​របស់លោក​។​
​ ​
​នេះ​គឺជា​ពាន​លើក​៤​សម្រាប់​គ្រូបង្វឹក​ជើងចាស់ ហ៊ី​ន​កេស ជាមួយ​ក្លឹប Bayern Munich ។ លោក​បាន​វិល​ត្រឡប់មក​ដឹកនាំ​ក្លឹប​នេះ​ជា​លើក​ទី​៤​កាលពី​ខែតុលា បន្ទាប់ពី​ក្លឹប​នេះ​បណ្តេញ​លោក កា​ឡូ អែន​សេ​ឡូត​ទី (Carlo Ancelotti) ។ គ្រូបង្វឹក​វ័យ​៧២​ឆ្នាំ​រូបនេះ​លើក​ពាន​ជើងឯក​ជាមួយ Bayern Munich កាលពី​ឆ្នាំ​១៩៨៨/៨៩ ឆ្នាំ​១៩៨៩/៩០ និង​ឆ្នាំ​២០១២/១៣​។​
​ ​
​លោក​ក៏​ធ្លាប់​លើក​ពាន​ឆេ​ម​ពាន​លី​ក​ថ្មី​នេះ​ផងដែរ​។ លោក​កំពុងធ្វើដំណើរ​ឆ្ពោះទៅរក​ការលើក​ពាន ពីរ​ក្នុងពេល​តែមួយ​នៅ​រដូវ​កាល​នេះ បន្ទាប់ពី​ក្រុម Bayern Munich បាន​យកឈ្នះ​ក្រុម Sevilla ២-១ នៅ​វគ្គ​៨​ក្រុម​ចុងក្រោយ​នៃ​ក្របខណ្ឌ​ឆេ​ម​ពាន​លី​ក​កាលពី​សប្តាហ៍​មុន​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្លឹប Bayern Munich
#