BMW បញ្ចេញ​កំពូល​រថយន្ត​ហាយ​ប្រ៊ី​ដ​ថ្មី​បើក​ដំបូល ស៊ីសាំង​ត្រឹម ២,៤ លីត្រ​ក្នុង​១០០​គីឡូម៉ែត្រ​

1020

​រថយន្ត i8 របស់​ក្រុមហ៊ុន BMW គឺជា​កំពូល​រថយន្ត​ហាយ​ប្រ៊ី​ដ​គ្មានអ្វី​អាច​ផ្ទឹម​បាន​។​

​ក្រុមហ៊ុន​ផលិត​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​បាន​ដកចេញ​ល្បឿន​លឿន​បំផុត​របស់​វា​សម្រាប់​ម៉ាស៊ីន​បំ​ភាយ​ឧស្ម័ន​តិចតួច​។​

​ឥឡូវនេះ​រថយន្ត​ទំនើប​នេះ​ក៏បាន​ដក​ដំបូល​ចេញ​ដែរ ប៉ុន្តែ​វា​មានតម្លៃ​ខ្ពស់ជាង​។​

តម្លៃ​គឺ​ចាប់ផ្តើម​ពី ៣១៨.៩០០ ដុល្លារ សម្រាប់​រថយន្ត​មាន​ដំបូល និង ៣៤៨.៩០០ ដុល្លារ​សម្រាប់​រថយន្ត​បើកដំបូល​។

​រថយន្ត​បើក​ដំបូល​នេះ​មាន​ដំបូល​ស្បែក​ទន់​អាច​បិទ​បើក​លឿន ក្នុង​ល្បឿន ៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដោយ​ប្រើ​រយៈពេល​បិទ​ឬ​បើក ១៥ វិនាទី​។​

​រថយន្ត i8 នេះ​មាន​ម៉ាស៊ីន​ហាយ​ប្រ៊ី​ដ ប្រើ​សាំង​ប្រភេទ 1.5-litre Turbocharged Three-Cylinder (​កម្លាំង ១៧០ គីឡូវ៉ាត់​) និង ម៉ូ​ទ័​រ​អគ្គិសនី (​កម្លាំង ១០៥ គីឡូវ៉ាត់​)​។ វា​មាន​សន្ទុះ​ល្បឿន​ពី ០-១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើពេល ៤ វិនាទី​។

​រថយន្ត i8 មាន​ដំបូល​ស៊ីសាំង ២,២ លីត្រ​ក្នុង​១០០ គីឡូម៉ែត្រ និង ២,៤ លីត្រ​ក្នុង​១០០​គីឡូម៉ែត្រ សម្រាប់​ប្រភេទ​បើក​ដំបូល​៕ ដោយ៖ កញ្ញាដាលីស

រថយន្ត BMW i8 បើក​ដំបូល តម្លៃ ៣៤៨.៩០០ ដុល្លារ