Boston Dynamic ផលិត​សម្រេច​រ៉ូ​បូត​លោត​បង្វិលខ្លួន​បាន​ដូច​មនុស្ស​

212

​កាន់តែ​ទំនើប និង​មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ជាមួយនឹង​ការរីកចម្រើន​យ៉ាង​ឆាប់រហ័ស ក៏ដូចជា​នឹក​ស្ថាន​មិន​ដល់​នៃ​បច្ចេកវិទ្យា​រ៉ូ​បូត​របស់ Boston Dynamic ដែលមាន​សមត្ថភាព​អាច​លោត​បង្វិលខ្លួន​មួយ​ជុំ​ដូច​មនុស្ស​ធម្មតា​។​

​រ៉ូ​បូត​ដែលមាន​ឈ្មោះ​សម្គាល់ Atlas មិន​ត្រឹម​មាន​សមត្ថភាព​អាច​លោត​បង្វិលខ្លួន​មួយ​ជុំ ហើយ​ចុះ​មកវិញ​រក្សា​លំនឹង​បានល្អ​នោះ ប៉ុន្តែ​វា​នៅ​អាច​លោត​ជា​ទម្រង់​ត្រង់​ទៅមុខ ក្នុងស្ថានភាព​មាន​ឧបសគ្គ​ខុសៗ​ជាច្រើន​។​

​ក្រៅពី​វត្តមាន​រ៉ូ​បូត Atlas ក្រុម​អ្នកស្រាវជ្រាវ​បច្ចេកវិទ្យា​មនុស្ស​យន្ត Boston Dynamic ដែល​បង្កើត​ដោយ Google ហើយ​បច្ចុប្បន្ន​ទិញ​សិទ្ធ​គ្រប់គ្រង​ទាំងស្រុង​ដោយ SoftBank របស់​ជប៉ុន​នោះ ក៏បាន​បញ្ចេញ​សុនខ​យន្ត​ដែល​អាចធ្វើ​ចលនា​រហ័សរហួន​សឹងតែ​ដូច​សុនខ​ពិតៗ​៕

​ប្រភព​៖ CNN ប្រែ​សម្រួល​៖ រដ្ឋ​/sn