BREAKING: ការប្រកួត​ជា​និយាយ​សាធារណៈ​វគ្គ​ផ្ដាច់ព្រ័ត្រ ស្តីពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​

999
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ ការប្រកួត​និយាយ​ជា​សាធារណៈ​ វគ្គ​ផ្ដាច់ព្រ័ត្រ ស្តីពី​ ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង បានចាប់ផ្តើម​ហើយ​នៅ​ព្រឹក ថ្ងៃទី​១៩ ខែមីនា ឆ្នាំ​២០១៨ ប្រព្រឹត្តទៅ​នៅឯ​មជ្ឈមណ្ឌល សហប្រតិបត្តិការ​កម្ពុ​ជា​-​កូរ៉េ ​( CKCC ) ក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

​វគ្គ​ផ្តាច់​ព្រ័ត​នេះ មានយុវជន ៥ រូប មកពី​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ សាកលវិទ្យាល័យ​ន័​រ​តុ​ន និង សាកលវិទ្យាល័យ​ភូមិន្ទ​កសិកម្ម ដែល​បាន​ឆ្លង​ផុត​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​ ​វិភាគ​លម្អិត​ចំពោះ​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ដែល​ពួកគេ​បានឮ​ឬ​បានឃើញ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ពួកគេ រួម​នឹង​ផ្ដល់​អនុសាសន៍​ចំពោះ​ការទប់ស្កាត់​ផលប៉ះពាល់​ដែល​កើតចេញពី​ការផ្សាយពាណិជ្ជកម្ម​គ្រឿង​ស្រវឹង​ផងដែរ​។​

ទិដ្ឋភាព នៃ ការប្រកួតនិយាយជាសាធារណៈ ស្តីពី ការផ្សព្វផ្សាយពាណិជ្ជកម្មគ្រឿងស្រវឹង

​ការប្រកួត​នេះ​រៀបចំ​ដោយ​អង្គការ​ចលនា ដើម្បី សុខភាព​កម្ពុជា ( CMH ) ដើម្បី ផ្ដល់ឱកាស​អោយ​យុវជន​ចូលរួម​កាត់បន្ថយ​ផលប៉ះពាល់​ជា​អវិជ្ជមាន​ដែល​​​កើតចេញពី​ការប្រើប្រាស់​គ្រឿង​ស្រវឹង​នៅ​កម្ពុជា​តាមរយៈ​ទេពកោសល្យ​ក្នុងការ​និយាយ​របស់​ពួកគេ​។ បេក្ខជន​ជ័យលាភី​លេខ ១ ដល់​លេខ ៣ នឹង​​ទទួលបាន​រង្វាន់​រៀង​គ្នា​ជា​ទឹកប្រាក់ ១ លាន ២ សែន រៀល ៨ សែន​រៀល និង ៤ សែន រៀល ។

​តំណាង​ក្រសួង​ព័ត៌មាន ក្រសួងសុខាភិបាល និង ក្រសួង​អប់រំ យុវជន និង កីឡា និង យុវជន​ជា​សិស្ស​និស្សិត ​ប្រមាណ​ជា ៣០០ នាក់ បាន​ចូលរួម​ស្ដាប់​ការបកស្រាយ​របស់​បេក្ខជន ៕Kh