Cambodia Super Model ប៉ះគ្នា ជាថ្មី បង្ហាញខ្លួនជាថ្មីក្រោយ ស្ងាត់ មួយរយៈ

298
ចែករម្លែក

ដោយ៖បញ្ញាសាស្រ្ត
ភ្នំពេញ៖
ក្រុមបង្ហាញម៉ូតរបស់ កញ្ញា ឌួង ហ្សូរីដា បានត្រឡប់មកវិញហើយ បន្ទាប់ពី ក្រុមនេះ បានបែកគ្នា ចេញទៅរកន្លែងផ្សេងៗ Cambodia Super Model បានបង្ហាញ ខ្លួនឡើងវិញក្នុងកម្មវិធី Successful CEO Award 2019 ហើយទទួលបានការចាប់ អារម្មណ៍ពីសំណាក់អ្នកចូលរួមគ្រប់ៗគ្នា។

សមាសភាពល្បីៗទាំងនោះរួមមាន អ្នកនាង ចន ច័ន្ទលក្ខិណា អ្នកនាង កែវ ពេជ្រ ពិសី អ្នកនាង លី ម៉ារីណា អ្នកនាងនៅ សូនីតា និង កញ្ញា សូដា នីតា ជាដើម។ តារា ល្បីៗដែលធ្លាប់ជួយអោយក្រុម Cambodia Super Model មួយនេះ ល្បីកក្រើក ប៉ុន្តែ ក្រោយពេលអ្នកទាំង៤ល្បីរៀងខ្លួន ក៏កម្រឃើញប៉ះគ្នា ក្នុងសកម្មភាពដើរម៉ូដ អស់មួយ រយៈធំ។ នៅក្នុងថ្ងៃនោះ ក៏មានតារាល្បីស៊េរីក្រោយ ដែលកំពុងឡើង កូដបង្ហាញខ្លួន ផងដែរ ដូចជា កញ្ញា អ៊ឹង និមល កញ្ញា សុផា លីនដា កញ្ញា សោម ស្រីនាថ Miss Grand កញ្ញា ហេង ចន្ថា និង កញ្ញា ឌី លីកា ផងដែរ ទើបធ្វើអោយវេទិកាបង្ហាញ ផលិតផលថែរក្សាសម្រស់មុទិតា របស់កញ្ញា ឌួង ហ្សូរីដា កាន់តែកក្រើក នៅក្នុងពិធី Successful CEO Award 2019 ដែលជាវេទិកាប្រកួតប្រជែង និងប្រគល់រង្វាន់ ឆ្នើមចំនួន២០ ដល់ស្រីជាម្ចាស់ក្រុមហ៊ុន ដែលជោគជ័យក្នុងមុខជំនួញ។

កញ្ញា ឌួង ហ្សូរីដា និយាយថា កញ្ញា រំភើបចិត្តយ៉ាងខ្លាំង ដែលសមាជិកចាស់ៗ ក្នុងក្រុម Cambodia Super Model ដូចជាអ្នកនាង ចន ច័ន្ទលក្ខណៈ អ្នកនាង លី ម៉ារីណា អ្នកនាង កែវ ពេជ្រពិសី អ្នកនាង សូដា នីតា និង កញ្ញា សូដា នីតា ដែល សុទ្ធតែជាសមាជិកដំបូងៗប្រចាំក្រុម មកដើរម៉ូដជុំគ្នា។ កញ្ញាថាអ្នកទាំង៥ ខកខាន ជួបគ្នាក្នុងវេទិកាបែបនេះជាយូរមកហើយ ទើបកញ្ញា ចាត់ទុកថា គឺជាវេទិកា សំខាន់ មួយ ដែលអ្នកទាំង៥ បានធ្វើអោយចាប់អារម្មណ៍ជាថ្មី។ កញ្ញាចាត់ទុក ថាតារា ល្បីៗ ទាំង៥ និង តារាថ្មីៗទាំង៥ មិនខុសពីបង្កើតវេទិកាប៉ះគ្នាផង និងមកអបអរកញ្ញាផង ដែលទទួលបានពានឆ្នើមក្នុងចំណោម CEO ឆ្នើម២០រូប ពីកម្មវិធីនាថ្ងៃនោះទេ៕